(ភ្នំពេញ)៖ រាជនីក្រមា មាន សូនីតា ទោះបីការងារមមាញឹកយ៉ាងណាក្ដី ក៏តារារូបនេះ ត្រូវបានគេសង្កេតឃើញថា ជាតារាស្រីដែលមានដំណើរកំសាន្ដច្រើនជាងគេ មិនថាក្នុង និងក្រៅប្រទេសនោះទេ។ ថ្មីៗនេះ មានត្រូវបានមហាជនចាប់អារម្មណ៍ ជាខ្លាំង ដោយសារតែ នាងមានដំណើរកំសាន្ដទៅកាន់ខេត្តឆ្ងាយៗ និងបង្ហោះរូបស្អាតៗលើបណ្ដាញសង្គម។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី ០៩ វិឆ្ឆិកា នេះ នាងបានបង្ហោះរូបភាព ដែលទាក់ទងនឹងបរិស្ថានជាច្រើន ព្រមទាំងមានសារដាស់តឿន ដល់មនុស្សទាំងឡាយ ជាពិសេសយុវវ័យឲ្យចេះស្រឡាញ់ ថែរក្សារបរិស្ថាន។

ស្រស់ស្អាត មាន សូនីតា មានសរសេរថា «បរិស្ថាន គឺជារបស់យើងទាំងអស់គ្នា ផ្ទះយើង ផ្ទះគេ យើងរស់ចង់ស្អាតទាំងអស់គ្នាហ្នឹង បើចេះគ្រប់គ្រង់សំរាមខ្លួនឯង បរិស្ថានយើងទាំងអស់គ្នា នឹងគ្មានសំរាម រស់នៅមានផាសុខភាព ដើរ លេង ជាមួយទេសភាពស្អាតៗ ខ្យល់អាកាសល្អ រមណីយដ្ឋានធម្មជាតិ និងខ្យល់អាកាសល្អ មែនអត់?»។

យ៉ាងណាមិញ ក្នុងសារដ៏មានអត្ថន័យខាងលើនេះ គឺ កញ្ញា មាន សូនីតា មានគោលបំណងចង់បង្ហាញឲ្យ យុវជនទាំងអស់ ចូលរួមគ្នាថែរក្សាបរិស្ថាន មិនថា នៅទីណានោះទេ គឺត្រូវស្អាតគ្រប់ពេលវេលា ត្រូវប្រើប្រាស់សំរាម ទុកដាក់សម្រាប់ឲ្យបានល្អ ទើបការរស់នៅប្រកបដោយ ផាសុខភាព។

គួរបញ្ជាក់ថា មាន សូនីតា ជាម្ចាស់ហាងលក់សម្លៀកបំពាក់មួយ មានឈ្មោះថា «ផ្ទះស្រឡាញ់» ដោយមួយរយៈកន្លងមកនេះ នាងតែងតែខិតខំប្រឹងប្រែង ស្វែងរកគំនិតថ្មីៗ ប្លែក ចែកជូនដល់មហាជនគ្រប់ៗរូប ដើម្បីបំពេញចំណង់ចំណូលចិត្ត ក៏ដូចជាតម្រូវការរបស់អតិថិជន ឲ្យមានការចាប់អារម្មណ៍ លើទ្រព្យសម្បត្តិខ្មែរ និងងាកមកថែរក្សារសម្បតិ្ត វប្បធម៌របស់ខ្មែរ ដែលដូនតាបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ហើយសង្ឃឹមថា កូនខ្មែរទាំងអស់ នឹងថែរក្សាបានគង់វង្សយូរអង្វែង៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
មាន សូនីតា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា