ភ្នំពេញ៖ មុននេះមិនប៉ុន្មាននាទី គណនីហ្វេសប៊ុក លោក Lee Sinhourn ដែលគេស្គាល់ថាជាអ្នកនិពន្ធល្បីឈ្មោះ ប្រចាំផលិតកម្មហង្សមាស បានបង្ហើបថា ពេជ្រ ថៃ និង ឡុង លីគ័ង្គ កំពុងត្រៀមខ្លួនសមបទថ្មី។

លើសពីនេះលោកក៏បាន បង្ហោះរូបភាពប្អូនទាំងពីរ លើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក អមនឹងសារលើកទឹកចិត្តថា៖ «‪ខំប្រឹងឡើងក្មួយប្រុសទាំង២‬»។

ក្នុងនោះក៏មានអ្នកគាំទ្រសួរថា «តើពេជ្រ ថៃ និង ឡុង លីគ័ង្គ កំពុងត្រៀមខ្លួនសមបទថ្មី មែនបង»? លោក បានតបវិញយ៉ាងខ្លីថា «បាទ»។

យ៉ាងណាមិញ លោក ក៏មិនបានបញ្ជាក់ថា ប្អូនប្រុសទាំងពីរ និងបកស្រាយបទថ្មី ដែលមានចំណងជើងអ្វី ឲ្យប្រាកដនោះទេ  ដូច្នេះមានតែរង់ចាំ តាមដានមើល ទាំងអស់គ្នា ថាសមត្ថភាពច្រៀង របស់ពួកគេល្អប៉ុណ្ណា សម្រាប់ស្នាដៃលោកដំបូងនេះ៕ 

សារដែលអ្នកនិពន្ធប្រចាំ ផលិតកម្មហង្សមាស បានបង្ហោះ
ប្អូនប្រុស ពេជ្រ ថៃ និង ឡុង លីគ័ង្គ ពេលសម្ដែងរួមគ្នា
ប្អូនប្រុស ពេជ្រ ថៃ និង ឡុង លីគ័ង្គ ពេលសម្ដែងរួមគ្នា ជាមួយគ្របង្វឹក លោក ព្រាប សុវត្ថិ
ប្អូនប្រុស ពេជ្រ ថៃ និង ឡុង លីគ័ង្គ ពេលសម្ដែងរួមគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ