យោងតាមពត៌មានពីគេហទំព័រមួយ របស់ប្រទេសចិន បានអោយដឹងថា មានហេតុការណ៍ គួរអោយអាក្រក់មួយ បានកើតឡើង ទៅលើក្មេងស្រី អាយុ ៩ឆ្នាំ ម្នាក់ ដែលបណ្តាលអោយ នាងរងរបួសយ៉ាងធ្ងន់ធ្ងរ គួរអោយអាណិតអាសូរជាទីបំផុត។

ហេតុការណ៍នេះ បានកើតឡើងនាវេលារសៀល នៅឯបន្ទប់ទឹកមួយកន្លែង ស្ថិតក្នុងទីក្រុង ពូទៀន ខេត្តហ្វូចៀន ប្រទេសចិន។ តាមប្រភពពត៌មានបាន ប្រាប់អោយដឹងថា ក្នុងពេលដែល ក្មេងស្រីរងគ្រោះ ក្រីក្រម្នាក់នេះ កំពុងតែចូលបន្ទប់ទឹកសាធារណះ ដើម្បីត្រៀមខ្លួនទៅ សាលារៀននោះ ស្រាប់តែមានជនបិទមុខម្នាក់ យកនូវទឹកក្តៅដែលទើបនឹងពុះ យកមកជះ លើនាង បណ្តាលអោយរលាកពេញផ្ទៃមុខ និង ខ្លួនប្រាណតែម្តង។ បន្ទាប់ពីជះរួច ជនបិទមុខនោះ បានអូសនាងចេញពីបន្ទប់ទឹក ហើយអូសទំលាក់ក្មេងស្រីរងគ្រោះ ពីជាន់ទី៤ មកជាន់ទី៣ ដោយបន្សល់ ទុកនូវស្នាមឈាមពាសពេញកាំជណ្តើរ។

តាមការបញ្ជាក់ពីមន្ទីរពេទ្យ បានអោយដឹងថា ក្មេងស្រីរងគ្រោះ បានរលាក ក្បាល ទ្រូង និង ដៃ យ៉ាងធ្ងន់ធ្ងរ ហើយនៅរក្សាទ្រង់ទ្រាយដើមបានតែ ២០% ប៉ុណ្ណោះ។ ក្មេងស្រីរងគ្រោះ បានទទួលការវះកាត់ជាលើក ទី២ រួចរាល់ហើយ និងកំពុងស្ថិតក្រោមការយកចិត្តទុក្ខដាក់ពីក្រុម គ្រូពេទ្យ ព្រោះស្ថានភាពរបស់នាងមិនទាន់បានធូរស្រាលនោះទេ៕

ដោយ សី

ខ្មែរឡូត  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]