ភ្នំពេញ៖ តារាប្រុសស្រីវ័យក្មេងលោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា ដែលអាចហៅបានថា ជាគ្រាប់ពេជ្របណ្តុះថ្មីរបស់ផលិតកម្ម រស្មីហង្សមាស ដោយបច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់តារាទាំងពីររូប កំពុងតែល្បីរីកសុះសាយយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ដែលជាពិសេសនោះ គឺកំពុងតែត្រូវប៉ាន់ ឆ្មក់បានស្ពតពាណិជ្ជកម្មជាច្រើនថែមទៀតផង។

តារាប្រុសស្រីវ័យក្មេងលោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា

ជាការពិតណាស់ ហើយមួយរយៈមកនេះផងដែរ អ្នកគាំទ្រក៏សង្កេតឃើញថា តារាវ័យក្មេង លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏កំពុងតែមមាញឹករួមការងារជាមួយនឹង តារារៀមច្បង អ្នកនាង ពេជ្រ សោភាផងដែរ។

យ៉ាងណាមិញ បើទោះបីជាអ្នកនាង ពេជ្រ សោភា មានអាយុច្រើនជាង Step និង ហ្សាណា យ៉ាងណាក្តី ប៉ុន្តែបើតាមការសង្កេតកន្លងមក អ្នកទាំង៣នាក់នេះ ពិតជាធ្វើការបានស៊ីចង្វាក់គ្នាល្អមែនទែន ដែលជាពិសេសនោះ គឺមានចរិតចូលចិត្តលេងសើច បង្កភាពសប្បាយរីករាយ និងបង្កើតភាពស្និទ្ធស្នាល ជាមួយនឹងមនុស្សជុំវិញខ្លួនតែម្តង។

ជាក់ស្តែង គឺដូចជាវីដេអូខាងក្រោម ដែលអ្នកនាង ពេជ្រ សោភាបានបង្ហោះកាលពីថ្មីៗនេះ ដូច្នោះដែរ គឺអ្នកទាំង៣ បាននាំគ្នាលេងអំឡុងពេលសម្រាកពីការងារ​ ដែលធ្វើឲ្យក្រុមការងារសើចសប្បាយជាមួយគ្នាផងដែរ ដែលអាចនិយាយបានថា ជាតារាប៉ិនកូរដូចគ្នា៕

ចង់ដឹងថាយ៉ាងណា តោះមកទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ពេជ្រ សោភា, រ៉េត ស៊ូហ្សាណា និង Step
Step, រ៉េត ស៊ូហ្សាណា និង ពេជ្រ សោភា
Step, រ៉េត ស៊ូហ្សាណា និង ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP