ការធ្វើការពេញមួយថ្ងៃធ្វើអោយអ្នកតានតឹងអារម្មណ៍ ហើយអស់កម្លាំងដែលជាហេតុបណ្តាលឲ្យអ្នកពុំចង់ធ្វើលំហាត់ប្រាណនោះទេ។ ទាំងនេះគឺជាគន្លឺះលំហាត់ប្រាណយ៉ាងសំខាន់បំផុតដើម្បីរក្សាសុខភាពឲ្យបានល្អ និងកាត់បន្ថយភាពស្ត្រេសនៅការិយាល័យ។

១.ធ្វើការផ្លាស់ប្តូរយ៉ាងតិចម្តងក្នុងមួយម៉ោង

ពេលខ្លះការអង្គុយយូរគឺពិតជាមិនអាចគេចបាន ដូច្នេះហើយត្រូវប្រាកដថាអ្នកក្រោកឈរយ៉ាងតិចម្តងក្នុងមួយម៉ោងដើម្បីឲ្យមានលំហូរឈាមល្អ។

សកម្មភាពជាឧទាហរណ៍នៃការផ្លាស់ប្តុរនៅពេលកំពុងធ្វើការ

២.សម្អាតកន្លែងធ្វើការរបស់អ្នក

កន្លែងធ្វើ្កការស្អាតចៀសពីជំងឺ ដូចនេះអ្នកត្រូវគិតពីមេរោគទាំងអស់ដែលកំពុងតោងជាប់នៅលើ Keyboard និង Mouse ហើយអ្វីៗផ្សេងទៀតដែលអ្នកបានប៉ះក្នុងមួយថ្ងៃពេលកំពុងអង្គុយនៅមុខកុំព្យូរទ័ររបស់អ្នក។ ដូចនេះត្រូវបា្រកដថាអ្នកជូតសម្អាតកន្លែងធ្វើការដូចជា តុ ឬសំភារៈធ្វើការរបស់អ្នកជារៀងរាល់ថ្ងៃ ដោយប្រើប្រាស់ថ្នាំសម្លាប់មេរោគ និងរៀបចំទុកដាក់ឯកសារសំភារៈផ្សេងៗឲ្យបានត្រឹមត្រូវកុំឲ្យរញ៉េរញ៉ៃ។  

រូបភាពនៃការសម្អាតកន្លែងធ្វើការ

៣.ពិសាទឹកឲ្យបានច្រើន

ការផឹកទឹកឲ្យបានច្រើនជួយពង្រឹងសាច់ដុំ ព្រោះការដែលអ្នកអង្គុយពេញមួយថ្ងៃដោយមិនមានសកម្មភាពទាល់តែសោះ វាបណ្តាលឲ្យការវិវត្តន៍គុណសម្បត្តិរបស់សាច់ដុំយឺត។ ការបាត់បង់ជាតិទឹកគឺមកពីការទទួលទានទឹកមិនគ្រប់គ្រាន់អាចធ្វើឲ្យឈឺក្បាល និងមានអារម្មណ៍រសាប់រសល់។ ផឹកទឹកពី៨ទៅ១០កែវក្នុងមួយថ្ងៃដើម្បីរក្សាសុខភាពឲ្យបានល្អ។

ការផឹកទឹកឲ្យបានច្រើនធ្វើមានសុខភាពល្អ

៤.កុំទទួលទានអាហារចៀន

ចៀសវាងការទទួលទានអាហារចៀន ព្រោះវាអាចនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ 

រូបភាពតំណាងនៃអាហារប្រភេទចៀន

៥.ត្រូវប្រាកដថាធ្វើសកម្មភាពនៅពេលសម្រាកពីការងារ

អ្នកគួរតែជម្រុញឲ្យមានលំហាត់ប្រាណ១ម៉ោងក្នុងមួយថ្ងៃនៅពេលថ្ងៃឈប់សម្រាកពីការងារ ព្រោះវាជួយឲ្យអ្នកមានសុខភាពល្អ កម្លាំងមាំមួន និងអារម្មណ៍ល្អផងដែរ។ 

រូបភាពអំពីការធ្វើលំហាត់ប្រាណ

៦.បង្កើនប្រព័ន្ធភាពស៊ាំរាងកាយ

រក្សាប្រព័ន្ធភាពស៊ាំរបស់អ្នកឲ្យមានសុខភាពល្អដោយផឹកវីតាមីនC ឲ្យបានច្រើនប្រសិនបើអ្នកមានអារម្មណ៍មិនល្អ និងញុំាបន្លែផ្លែឈើឲ្យបានច្រើន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ 

រូបភាពតំណាងនៃការទទួលទានអាហារដែលមានសុខភាពល្អ

៧.ទំនាក់ទំនងសង្គម

ការទំនាក់ទំនង ឬនិយាយជាមួយមនុស្សនៅកន្លែងធ្វើការអាចជួយប្រឆាំងទៅនឹងជំងឺបាក់ទឹកចិត្ត និងធ្វើឲ្យអ្នកទន្ទឹមរង់ចាំចង់ធ្វើការងារទៀតផង។ 

សកម្មភាពតំណាងឲ្យការទំនាក់ទំនងនៅកន្លែងធ្វើការ

៨. ជម្រុញឲ្យមានការឈរ

ការអង្គុយច្រើនបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ដូច្នេះចាប់ផ្តើមជម្រុញខ្លួនអ្នកដោយឈរជារៀងរាល់២០នាទីម្តង។ 

សកម្មភាពបង្ហាញពីការឈរ

៩.អង្គុយឲ្យត្រង់

ការស្រាវជ្រាវបានបង្ហាញថាការអង្គុយឲ្យត្រង់ខ្នងអាចមានឥទ្ធិពលលើគំនិត និងអារម្មណ៍របស់មនុស្សបើទោះបីជាគំនិតវិជ្ជមាន ឬអវិជ្ជមានក៏ដោយ។ ដូចនេះនៅខណៈពេលអ្នកកំពុងអង្គុយនៅកន្លែងធ្វើការសូមផ្តោតលើការអង្គុយអោយត្រង់ខ្នង។

រូបភាពបង្ហាញពីការអង្គុយឲ្យត្រង់ខ្នង

១០.ចៀសវាងការដាក់សម្ពាធដល់ភ្នែក

យើងតែងតែសំលឹងអេក្រង់ពេញមួយថ្ងៃ ទាំងដែលមិនដឹងថាវាផ្តល់ផលអាក្រក់អាចកើតឡើងមកលើភ្នែករបស់យើងនោះ។ ការសិក្សាបង្ហាញថាបញ្ហារោយភ្នែកឬឈឺភ្នែក (eyestrain) មាន៥០ ទៅ៩០% គឺអ្នកធ្វើការជាបុគ្គលិកកំព្យូទ័រ។ ដើម្បីចៀសពីបញ្ហានេះអ្នកត្រូវទៅទទួលការពិនិត្យជាមួយអ្នកជំនាញភ្នែក និងបា្រកដថាកន្លែងធ្វើការរបស់អ្នកពុំមានពន្លឺខ្លាំងពេក ឬងងឹតពេក និងពន្លឺអេក្រង់កំព្យូទ័រមិនខ្ពស់ពេក ដែលវាបណ្តាលឲ្យមានបញ្ហាភ្នែកធ្ងន់ធ្ងរ៕

សកម្មភាពទៅលើការធ្វើឲ្យមានសម្ពាធដល់ភ្នែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]