ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំង បន្ទាប់ពីនាង ចេញបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ទ្រាំៗទៅ ធ្វើម៉េចយើងស្រលាញ់គេ»។

ប្រិយមិត្តបានជ្រាបច្បាស់ហើយថា តារាចម្រៀងម្នាក់នេះ នាងមានសម្លេងខ្ពស់ អាចចម្រៀងបទដែលមានតុងខ្ពស់ បានយ៉ាងល្អថែមទៀផង។ មិនតែប៉ុណ្ណោះ ឌីណែត មិនត្រឹមតែមានសម្លេងពិរោះមួយមុខនោះទេ ឯចំណែកការរាំរបស់នាងវិញ ក៏មិនធម្មតានោះដែរ។

ជាក់ស្តែង បើផ្អែកទៅលើវីដេអូ ដែលបានបង្ហោះ នៅលើផេកផ្លូវការរបស់នាង កាលពីម្សិលមិញ បានធ្វើឲ្យមហាជន កាន់តែដឹងច្បាស់ថា សមត្ថភាពនៃការរាំរបស់តារាចម្រៀងម្នាក់នេះ ពិតល្អមែនទែន៕

ចង់ដឹងថា ឌីណែត រាំឡូយយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៖ 

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត