ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន មានការផ្ទុះរឿងជម្លោះមួយ ដែលអ្នករាំរបស់ ទេព បូព្រឹក្ស ឈ្មោះ ភីងគី បានវាយ អ្នករាំរបស់ ពេជ្រ សោភា ឈ្មោះ និកគី ទាំងកណ្តាលយប់ កាលពីថ្ងៃបុណ្យអុំទូកយប់ទី២។

យ៉ាងណាមិញ នាពេលម្សិលមិញនេះ លោក ជី ដេវីត ដែលជាមនុស្សជិតស្និទ្ធ នឹងកញ្ញា ទេព បូព្រឹក្ស បានShare ព័ត៌មានមួយ ដែលទាក់ទងនឹងជម្លោះអ្នករាំរបស់អ្នកទាំងពីរ ហើយបានសរសេរ Captionថា៖ “បើចង់ដឹងហេតុហើយនិងផលសូមអ្នកទាំង អស់គ្នាចូលទៅមើលបទ Taylor Swift ( LOOK WHAT YOU MADE ME DO ) I’m so sick of that same old style”។

ទាំងអស់នេះ បានធ្វើឲ្យមហាជនកាន់តែច្បាស់ថា ជម្លោះដែលដល់ថ្នាក់វាយតប់គ្នានេះ គឺជារឿងពិតប្រាកដ ប៉ុន្តែមហាជន និងអ្នកគាំទ្រមួយចំនួន នៅតែចង់ ឲ្យមានការ បកស្រាយយ៉ាងច្បាស់ ពីអ្នកនាង ពេជ្រ សោភា និង កញ្ញា ទេព បូព្រឹក្ស អំពីជម្លោះមួយនេះ៕ 

អ្នករាំរបស់បូព្រឹក្សឈ្មោះ ភីងគី
អ្នករាំរបស់សោភាឈ្មោះ និកគី
សារដែលដេវីដបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា