ពេលចុងសប្តាហ៍ជាពេលវេលាដ៏ល្អបំផុត ហើយក៏ជាពេលដែលអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីយកពេលសម្រាកត្រឡប់មកវិញ។ គ្មានអ្វីល្អជាងការដែលដាក់ខ្លួនគេង និងមើលកីឡានោះទេ។  ប៉ុន្តែចូរកុំងាយស្រួលបែបនេះពេកអី យើងមានសកម្មភាពសំខាន់ៗដើម្បីទទួលបានសុខភាពល្អ និងសកម្ម នៅអំឡុងពេលសម្រាកពីការងារទាំង៨ដូចជា៖

១.ព្យាយាមមិនគេង

វាពិតជាអស្អារ្យណាស់ ដែលថ្ងៃសៅរ៍គេងរហូតដល់ថ្ងៃត្រង់នោះ ប៉ុន្តែអ្នកត្រូវប្រឆាំងទម្លាប់នេះ។ ការផ្លាស់ប្តូររបៀបនៃការគេងរបស់អ្នកវាពិតជាប៉ះពាល់ដល់ពេលវេលា និងធ្វើឲ្យអ្នកពិបាកនៅពេលគេងនាយប់ថ្ងៃអាទិត្យ ហើយធ្វើឲ្យអ្នករងីរងើ និងពុំបានរៀបចំសម្រាប់ថ្ងៃច័ន្ទឲ្យបានត្រឹមត្រូវ។

រូបភាពតំណាងអំពីការគេង

២.ថ្ងៃសៅរ៍ដ៏រីករាយ

វាជាថ្ងៃដែលសាកសមសម្រាប់បង្កើតភាពរីករាយជាមួយគ្រួសារ ការដើរផ្សារ ឬដើរលំហែរជុំវិញសួនច្បារជាដើម និងទាញយកប្រយោជន៍ពីពេលវេលាទំនេរនេះធ្វើអ្វីដែលអ្នកមិនអាចធ្វើ។

សកម្មភាពបង្កើតភាពរីករាយនៅចុងសប្តាហ៍

៣.យកពេលតាំងសមាធិ

ការតាំងសមាធិមិនត្រឹមតែអាចជួយកាត់បន្ថយបញ្ហាតានតឹងអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុភមង្គល ការទទួលស្គាល់ និងការគោរពខ្លួនឯងផងដែរ។ ការសិក្សាបានបង្ហាញថាការតាំងសមាធិយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍នឹងអាចផ្តល់ប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូង និងប្រព័ន្ធភាពសុំា។

រូបភាពការតាំងសមាធិ

៤.រាំ

ការរាំអាចកាត់បន្ថយអារម្មណ៍តានតឹង និងធ្វើឲ្យរាងកាយទាំងមូលរឹងមាំ។

សកម្មភាពរាំ

៥.បោសសម្អាតផ្ទះ

ការរស់នៅស្អាត និងមានទីធ្លាសមរម្យ  របៀបរៀបរយអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនជាស្រេចសម្រាប់សប្តាហ៍ថ្មី។ ម្យ៉ាងទៀតផ្ទះស្អាតក៏អាចជួយកាត់បន្ថយអាឡែកស៊ី ដែលវាធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែប្រសើរឡើងថែមទៀត។

រូបភាពសកម្មភាពបោសសម្អាតផ្ទះ

៦.សម្រាកពីការងារដែលនៅមុខអេក្រង់

ការអង្គុយសម្លឹងនៅមុខអេក្រង់កុំព្យូទ័ររយៈពេល៤០ម៉ោងក្នុងមួយសប្តាហ៍ វាមិនត្រឹមតែដាក់សម្ពាធលើភ្នែករបស់អ្នកប៉ុនណ្ណោះទេ វាអាចធ្វើឲ្យឈឺមួយចំហៀងក្បាល និងឈឺខ្នងផងដែរ។ ទុកកុំព្យូទ័រហើយងាកមើលទៅខាងក្រៅដើម្បីធ្វើអោយចិត្ត និងរាងកាយស្រស់ស្រាយ។

រូបភាពតំណាងសកម្មភាពសម្រាកពីមុខអេក្រង់កំុព្យូូទ័រ

៧.កុំពិសាស្រាច្រើនពេក

ការទទួលទានស្រាក្រឡុកបន្តិចបន្តួចស្តាប់ទៅគឺជាគំនិតល្អនៅក្នុងការបន្ថយអារម្មណ៍ពេលចុងសប្តាហ៍ ហើយវាក៏មិនមែនជាជម្រើសអាក្រក់ដែរ ប៉ុន្តែការពិសាស្រាច្រើននឹងទទួលផលវិបាក។ ម៉្យាងទៀតនោះវាមិនត្រឹមតែធ្វើឲ្យអ្នកខ្សោយ និងការសម្រចចិត្តមិនល្អប៉ុនណ្ណោះទេ ថែមទាំងបរិមាណកាឡូរីច្រើនទៀតផង។ ដោយឡែកប្រសិនបើអ្នកចង់ពិសាជាមួយមិត្តភក្តិ អ្នកគួរតែជ្រើសរើសកាឡូរីតែ៦៥ និងប្រភេទដែលមានស្ករតិច។

រូបភាពតំណាងមិនពិសារស្រា

៨.ទំនាក់ទំនងជាមួយសង្គម

ពេលខ្លះយើងត្រូវការការស្ងប់ស្ងាត់ និងលាក់ខ្លួនពីមនុស្សគ្រប់គ្នាបន្ទាប់ពីការទំនាក់ទំនងគ្រប់សប្តាហ៍កន្លងមក។ ប៉ុន្តែចូរអ្នកគិតពីសុខភាពទូទៅរបស់អ្នក ដូចជាការជួបជុំជាមួយគ្រួសារ មិត្តភក្តិ និងការជជែកលេងជាមួយមនុស្សដទៃដែលអាចជួយប្រឆាំងនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ក៏ដូចជាបន្ថយហានិភ័យនៃជំងឺវង្វេងបានល្អផងដែរ៕

សកម្មភាពតំណាងការទំនាក់ទំនងក្នុងសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]