ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានទស្សនាហើយ ពីរឿងរបស់ផលិតកម្មហង្សមាស ផ្ទាល់តែម្តង គឺរឿង «សិសិររដូវក្នុងបេះដូង» មានការចូលរួមសម្តែង ដោយកញ្ញា សុគន្ធ នីសា លោកឆន សុវណ្ណរាជ និងលោកហ្សូណូ ដែលស្ថិតនៅក្នុងទ្រនំតែមួយ ថែមទាំងមានតារាល្បីៗជាច្រើនទៀតចូលរួមសម្តែង។

ជាការពិតណារឿងនេះ បានទើបតែនឹងចាក់ផ្សាយបាន២លើកប៉ុណ្ណោះ តែទទួលបានការគាំទ្រយ៉ាងខ្លាំង។ 

ជាក់ស្តែងនៅក្នុងរឿងនោះតារាសម្តែងលឹម រតនៈ ហៅ​ ទីនទីន​ ជាតួអង្គលោកឆន សុវណ្ណរាជ កាលពីនៅក្មេងមានឈ្មោះចិត្រា នោះ ឃើញថាមានមុខមាត់ស្រដៀងគ្នាទៅនឹងលោកឆន សុវណ្ណរាជមែនទែន នៅពេលជិតគ្នា ទាំងស្នាមញញឹម និងទម្រង់មុខ។

លើសពីនេះ អ្នកគាំទ្រមួយចំនួន ក៏បានថា គេទាំងពីរនាក់ មើលទៅមានមុខសឹងតែដូចគ្នា ទាំងសម្រស់ ទាំងរូបរាង គ្រាន់តែលោកឆន សុវណ្ណរាជមានវ័យចំណាស់ជាងតែប៉ុណ្ណោះ៕

ចង់ដឹងច្បាស់ថាដូចគ្នាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 

តួអង្គប្រុសនៅក្នុងរឿង សិសិររដូវក្នុងបេះដូង
លោកឆន សុវណ្ណរាជ
តួអង្គប្រុស ចិត្រា នៅក្នុងរឿង សិសិររដូវក្នុងបេះដូង
លោកឆន សុវណ្ណរាជ
តួអង្គប្រុស ចិត្រា នៅក្នុងរឿង សិសិររដូវក្នុងបេះដូង
លោកឆន សុវណ្ណរាជ
នៅពេលអ្នកទាំងពីរនៅជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ