ថៃ: ជាការពិត គ្មានអ្នកណា អាចជៀសផុត ពីរឿងហេតុមិនល្អ បាននោះឡើយ ហើយយើងក៏មិនអាចដឹងបានថា តើវានិងអាចកើតមានឡើង នៅពេលណានោះដែរ។

ក្នុងនោះផងដែរ គេក៏បានសង្កេតឃើញថា មានតារាសម្តែងប្រុសស្រីមួយចំនួន ដែលបានជួបនូវរឿងរ៉ាវមិនល្អ ទាំងនៅក្នុង និងក្រៅឆាកសម្តែងរឿង។

ជាពិសេស គ្រោះថ្នាក់ទាំងអស់នោះ ក៏សុទ្ធសឹងតែបានធ្វើឲ្យមានផលប៉ះពាល់ទៅដល់ សម្រស់ផ្ទៃមុខ របស់ពួកគេ ដោយបានបន្សល់ទុកនូវស្នាមរបួស គួរឲ្យកត់សម្គាល់៕

ដូច្នោះ ចង់ដឹងអត់ថា តើមានតារាសម្តែងរូបណាខ្លះទៅ ដែលបានជួបរឿងរ៉ាវអាក្រក់ៗ បែបនេះ? 

១) កាលពីលើកមុន Bie KPN ត្រូវចោរប្លន់ និងវាយជាទម្ងន់ មកលើផ្ទៃមុខរបស់លោក ជាពិសេស ត្រង់បរិវេណច្រមុះ ជាហេតុធ្វើឲ្យ គាត់ត្រូវបានបាត់បង់នូវសម្រស់ដ៏សែនស្រស់មួយចំនួន។

Bie KPN

២) Matt Peeranee នាងបានធ្លាក់ពីលើសេះ និងធ្វើឲ្យមានរបួស ត្រង់បរិវេណមួយចំនួននៃដងខ្លួន របស់នាង។

Matt Peeranee

៣) Yaya Urassaya នាងត្រូវបានមានសាកស្នាម និងរបួសត្រង់ជើង នៅពេលសម្តែងនៅឯសមុទ្រ។

Yaya Urassaya

៤) Mint Chalida នាងត្រូវរងរបួសត្រង់ថ្ពាល់ ក្រោយពេលនាងធ្លាក់ពីលើខ្នងសេះ នៅឯខេត្ត។

Mint Chalida

៥) Dome Pakornlum គាត់ត្រូវបានទទួលរងរបួសត្រង់មុខ និងដងខ្លួន នៅពេលដែលគាត់ជិះកង់ លំហែកាយ ជាមួយមិត្តភកិ្ត។

Dome Pakornlum

៦) Jakjaan Akhamsiri នាងត្រូវបានទទួលរងនូវរបួសមួយចំនួន ត្រង់ផ្ទៃមុខ នៅពេលសម្តែងរឿង ព្រោះតែ ឧបករណ៍ពន្លឺ បានធ្លាក់មកចំផ្ទៃមុខរបស់នាង។

Jakjaan Akhamsiri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]