រូបភាពស្រាតរបស់តារាបង្ហាញម៉ូត ចិនត្រូវបានលេចផ្សាយ ទូទាំងប្រទេស ដែលនៅក្នុងនេះក៏បានទទួលការរិះគន់ យ៉ាងចាស់ដៃផងដែរ។ 

Gong Rumin ដែលមកពី Qingdao ក្នុងខេត្ដ Shandong ប្រទេសចិន ដែលស្ថិតនៅក្នុងកម្ពស់ ១ម៉ែត្រ ៧៧ បានក្លាយជាតារាម៉ូដែល តាំងពីនាងកំពុងតែនៅសិក្សាម៉្លេះ ហើយនាងក៏បានចូលរួមកក្នុងការ ដើរម៉ូតជាលក្ខណៈអន្ដរជាតិ និង បានក្លាយជាតារាម៉ូដែលរបស់ទស្សនាវដ្ដីរបស់ ជប៉ុនថែមទៀត។ យ៉ាងណាមិញ រូបភាពស្រាតរបស់នាង ត្រូវបានគេសង្ស័យថា ជារូបដែលនាងចង់ឲ្យធ្លាយចេញដោយខ្លួនឯង ដោយសារតែរូបខ្លះនៅក្នុងរូប នោះនាងបាន ស្លៀកពាក់សិចស៊ី និងហាក់ដូចជាចង់ បញ្ចេញជើងដ៏វែងរបស់នាង ដែលរូបភាពទាំងអស់នេះ ត្រូវបានគេប៉ាន់ស្មាន ថាថតនៅក្នុងសណ្ឋាគារ។ បន្ទាប់ពីមានហេតុការណ៍ធ្លាយរូបអាក្រាតនាងភ្លាម នាងក៏ចាប់ផ្ដើមល្បីរន្ទឺ កាន់តែខ្លាំងឡើង ។

នៅក្នុងនេះផងដែរ រូបភាពទាំងនេះត្រូវបាន ទទួលការរិះគន់ពី សាធារណៈជន មួយចំនួនធំ ដោយអ្នកខ្លះបាននិយាយថា មុននឹងធ្វើអ្វីមួយ គួរតែគិតឲ្យបានច្បាស់លាស់ ចំណែកមួយចំនួនវិញ បែរជានិយាយថា នេះជារូបភាពដែលធម្មតាប៉ុណ្ណោះ ការបញ្ចេញសាច់ស ម៉ូតសក់ និងចង្ការដ៏ស្រស់ស្អាតនេះ ព្រោះតែនេះជាអ្វីដែលមានគុណភាព ខ្ពស់សម្រាប់ការទាក់ទងជាមួយនឹងបុរសអ្នកមាន។  

តើប្រិយមិត្ដយល់យ៉ាងណា? តើរូបភាពទាំងនេះ អាចធ្វើប៉ះពាល់ដល់ កិត្ដិយស និងតម្លៃរបស់តារាបង្ហាញម៉ូតនេះដែរ ឬទេ ដែលខ្លួននាងគឺជានារីភេទ?

សូមមើលរូបភាពទាំងអស់គ្នា៖

រូបភាពដែលនាង បានជាប់ជាតារាបង្ហាញម៉ូតឆ្នាំ ២០១០

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]