(ភ្នំពេញ)៖ ពិធីការីនីដ៏មានប្រជាប្រិយភាព កញ្ញា ថន លក្ខិណា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលពីថ្មីៗនេះ នាងបានផ្សព្វផ្សាយ ឈុតសម្លៀកបំពាក់ឲ្យសម្អាងការមួយ ប៉ុន្តែអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ក្នុងនោះក៏មានការចូលរួមថត ដោយតារាសម្ដែងរូបសង្ហា គឺលោក សាយ សៀរ៉ា ត្រូវបានមហាជនចាត់ទុក ជាតារាសម្ដែងល្បីល្បាញមួយដួង នៅក្នុងរង្វង់សិល្បៈខ្មែរ ធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ជាខ្លាំង។

តាមរយៈរូបថតប៉ុន្មានសន្លឹក របស់ស្រីស្អាត ថន លក្ខិណា និងកម្លោះរូបសង្ហា សាយ សៀរ៉ា ទទួលបានការចាប់អារម្មណ៍ ពីអ្នកលេងបណ្ដាញហ្វេសប៊ុក មិនតិចនាក់នោះទេ។ ដោយរូបថតទាំងនោះ ត្រូវបានមហាជននិយាយថា ប្រៀបដូចជាគូស្នេហ៍ត្រៀមចូលរោងការ នាពេលខាងមុខអ៊ឹចឹង។ ម្យ៉ាងទៀតពេល កញ្ញា ថន លក្ខិណា គ្រងឈុតកូនក្រមុំ ហាក់បីដូចជា ស័ក្តិសមជាភរិយាពិតៗរបស់លោក សាយ សៀរ៉ា ខណៈដែលអ្នកលេងហ្វេសប៊ុកជាច្រើន ក៏បានលើកឡើងថា អ្នកទាំងពីរ មានសម្រស់ស្រស់សោភា និងសង្ហាដូចគ្នា ពិតជាសមជាគូស្វាមីភរិយា នឹងគ្នាណាស់។

យ៉ាងណាមិញ កញ្ញា ថន លក្ខិណា គ្រាន់តែថតសម្អាងការឈុតកូនក្រមុំ ដើម្បីផ្សព្វផ្សាយម៉ូដសម្លៀកបំពាក់តែប៉ុណ្ណោះ។ ចំពោះការគ្រងឈុតកូនក្រមុំនេះ បានផ្លាស់ប្ដូរសម្រស់ពីនារីស្រស់ស្អាតម្នាក់ ឲ្យទៅជានារីខ្មែរពេញរូបពេញឆោម បុរសៗចោមរោមលង់ស្នេហ៍ តាមរយៈទឹកមុខ សុភាពរាបសារ និងកាយវិការទន់ភ្លន់សមជានារីខ្មែរ របស់នាង។

ចង់ដឹងថា ថន លក្ខិណា គ្រងឈុតកូនក្រមុំ មានសម្រស់ស្រស់ស្អាត និងទាក់ទាញក្រសែភ្នែកបុរសៗឲ្យចោមរោមលង់ស្នេហ៍ លើរូបនាងពិតមែន ឬយ៉ាងណានោះ សូមទស្សនារូបភាពទាំងអស់គ្នា៖

ថន លក្ខិណា បញ្ចេញ​ឈុត​កូនក្រមុំ ជាមួយ​កម្លោះសង្ហា សាយ សៀរ៉ា​
ថន លក្ខិណា
ថន លក្ខិណា បញ្ចេញ​ឈុត​កូនក្រមុំ ជាមួយ​កម្លោះសង្ហា សាយ សៀរ៉ា​
ថន លក្ខិណា

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាយ សៀរ៉ា