ដោយសារតែភាសាបរទេស(អង់គ្លេស) ខុសពីភាសាខ្មែរយើង និងការបកប្រែខុសបច្ចេកទេសតាំងពីតូចរហូតដល់ធំដឹងក្តី ធ្វើឱ្យប្រជាជនខ្មែរ និងយុវវ័យសម័យបច្ចុប្បន្នតែងតែមានការយល់ច្រលំចំពោះពាក្យថា Lemon និង Lime ប្រែថាក្រូចឆ្មារដូចគ្នា។ តែការពិតទៅពាក្យទាំងពីរនេះខុសគ្នាទាំងស្រុង មិនថាតែរូបរាង ពណ៌សម្បុរ រសជាតិ(បើទោះជាជូរដូចគ្នា តែមិនដូចគ្នាទាំងស្រុងទេ) គុណប្រយោជន៍ចំពោះសម្រស់ និងសុខភាពទាំងមូលនោះទេ។

ដើម្បីឱ្យអស់ចម្ងល់ និងជ្រាបកាន់តែច្បាស់ថ្ងៃនេះយើងនឹងស្រាយបំភ្លឺអំពីផ្លែក្រូចទាំង២ប្រភេទនេះដើម្បីកុំឱ្យប្រិយមិត្តមានការភាន់ច្រលំបន្តទៅទៀត ដូចតទៅ៖ 

ដោយសារតែភាសាបរទេស(អង់គ្លេស) ខុសពីភាសាខ្មែរយើង និងការបកប្រែខុសបច្ចេកទេសតាំងពីតូចរហូតដល់ធំដឹងក្តី ធ្វើឱ្យប្រជាជនខ្មែរ និងយុវវ័យសម័យបច្ចុប្បន្នតែងតែមានការយល់ច្រលំចំពោះពាក្យថា Lemon និង Lime ប្រែថាក្រូចឆ្មារដូចគ្នា

# ភាពខុសគ្នារវាងក្រូចឆ្មារ (Lime) និងក្រូចឆ្មារសម្បកលឿង (Lemon)

រូបរាង

- ក្រូចឆ្មារ មានឈ្មោះជាភាសាបរទេសថា Lime ដែលប្រជាជនខ្មែរបានស្គាល់ស្ទើរតែគ្រប់គ្នាថា វាមានរូបរាងមូលដូចបាល់ មានពណ៌បៃតងស្រស់ មានសម្បកស្តើង និងមានទំហំតូចជាងក្រូចឆ្មារសម្បកលឿង។

ក្រូចឆ្មារ មានឈ្មោះជាភាសាបរទេសថា Lime ដែលប្រជាជនខ្មែរបានស្គាល់ស្ទើរតែគ្រប់គ្នាថា វាមានរូបរាងមូលដូចបាល់ មានពណ៌បៃតងស្រស់ មានសម្បកស្តើង និងមានទំហំតូចជាងក្រូចឆ្មារសម្បកលឿង

- ក្រូចឆ្មារសម្បកលឿង មានឈ្មោះជាភាសាបរទេសថា Lemon ដែលមនុស្សភាគច្រើនសឹងតែ ៩០% គិតថាវាជាក្រូចឆ្មា (Lime) ។ ប៉ុន្តែការពិត ក្រូចឆ្មារសម្បកលឿងមានពណ៌លឿង ឯរូបរាងវាមូលទ្រវែង (ពេលខ្លះក៏មានរាងមូល) មានសម្បកក្រាស់ និងមានទំហំធំខុសគ្នាទាំងស្រុងពីក្រូចឆ្មារធម្មតា។  

ក្រូចឆ្មារសម្បកលឿង មានឈ្មោះជាភាសាបរទេសថា Lemon ដែលមនុស្សភាគច្រើនសឹងតែ ៩០% គិតថាវាជាក្រូចឆ្មា (Lime) ។ ប៉ុន្តែការពិត ក្រូចឆ្មារសម្បកលឿងមានពណ៌លឿង ឯរូបរាងវាមូលទ្រវែង (ពេលខ្លះក៏មានរាងមូល) មានសម្បកក្រាស់ និងមានទំហំធំខុសគ្នាទាំងស្រុងពីក្រូចឆ្មារធម្មតា

រសជាតិ

- ក្រូចឆ្មារ (Lime) មានរសជាតិជូរខ្លាំងជាងក្រូចឆ្មារសម្បកលឿង (Lemon) ដែលសាកសមសម្រាប់ការយកមកចម្អិនម្ហូបអាហារ និងធ្វើជាស្រាក្រឡុក ឬភេសជ្ជៈនានា។

- ក្រូចឆ្មារសម្បកលឿង (Lemon) មានរសជាតិជូរ តែមានលាយជាតិផ្អែមបន្តិចបន្តួចមកជាមួយ។  

ក្រូចឆ្មារ (Lime) មានរសជាតិជូរខ្លាំងជាងក្រូចឆ្មារសម្បកលឿង

សមាសធាតុផ្សំ

- ក្រូចឆ្មារ (Lime) មានសារធាតុវីតាមីនC ២៩ក្រាម សម្បូរទៅដោយវីតាមីន A និងមានជាតិអាស៊ីតខ្ពស់ក្នុងទំហំ pH។ ម្យ៉ាងវិញទៀតក្រូចឆ្មារមានសារធាតុកាបូអ៊ីដ្រាតខ្ពស់ ( Carbohydrates) និងមានជាតិប្រូតេអ៊ីនតិចជាងក្រូចឆ្មារសម្បកលឿង។

- ក្រូចឆ្មារសម្បកលឿង (Lemon) មានសារធាតុវីតាមីន C ខ្ពស់ ៥៣ក្រាម, សម្បូរទៅដោយជាតិប៉ូតាស្យូម ស៊ីទ្រិចអាស៊ីត ( Citric Acid) អាស៊ីតហ្វូលិក ( Folic Acid) សារធាតុ Phytochemicals, Tannins និងសមាសធាតុ Polyphenolic ដទៃទៀត។ តែមានជាតិអាស៊ីតតិចតួចក្នុងទំហំ pH។ ម្យ៉ាងវិញទៀត ក្រូចឆ្មារសម្បកលឿងត្រូវបានគេស្គាល់ថាជារុក្ខជាតិដែលសម្បូរទៅដោយអាហាររូបត្ថម្ភផងដែរ។  

ដោយសារតែភាសាបរទេស(អង់គ្លេស) ខុសពីភាសាខ្មែរយើង និងការបកប្រែខុសបច្ចេកទេសតាំងពីតូចរហូតដល់ធំដឹងក្តី ធ្វើឱ្យប្រជាជនខ្មែរ និងយុវវ័យសម័យបច្ចុប្បន្នតែងតែមានការយល់ច្រលំចំពោះពាក្យថា Lemon និង Lime

# គុណប្រយោជន៍រវាងក្រូចឆ្មារ (Lime) និងក្រូចឆ្មាសម្បកលឿង (Lemon)

បើទោះជាក្រូចឆ្មារធម្មតា និងក្រូចឆ្មារសម្បកលឿងមានភាពខុសគ្នាច្រើនទាំងរូបរាង ទាំងសមាសធាតុផ្សំយ៉ាងណាក៏ដោយ ប៉ុន្តែភាពពិត ក្រូចឆ្មារទាំងពីរគឺសុទ្ធតែមានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយ និងរូបសម្រស់ដូចៗគ្នាដូចជា៖

- ធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរឹងមាំ

- មានវីតាមីនជួយបន្ថែមកម្រិតខូឡាជែនក្នុងរាងកាយដូចជា ជំនួយភ្នែក ស្បែក សាច់ដុំ កោសិកាស្បែក សក់ និងក្រចក

- ធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ ឆាប់ជាសះស្បើយពីជំងឺ និងមុខរបួសផ្សេងៗ

- ធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ មានប្រយោជន៍ចំពោះសុខភាពក្រពះពោះវៀន ការពារការឡើងជាតិហ្គាស-អាស៊ីតក្នុងក្រពះ បំបាត់អាការឆ្អល់ តឹងណែន ហើមពោះ និងបំបាត់អាការទល់លាមកបានផងដែរ។

- មានជាតិដែកនិងសារធាតុសំខាន់ៗដែលអាចជំនួយកោសិកាគ្រាប់ឈាមក្រហម ការពារ និងព្យាបាលអាការស្លេកស្លាំង អស់កម្លាំង

- មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរារាំងផលប៉ះពាល់ពីរ៉ាឌីកាលសេរី ថែមទាំងអាចការពារពីហានិភ័យពីជំងឺរ៉ាំរ៉ៃមួយចំនួន និងជំងឺមហារីក។

- មានជាតិកាកសសៃខ្ពស់ (Fiber) តែមានចំនួនកាឡូរីទាបដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតអាចកាត់បន្ថយបរិមាណនៃការទទួលទានអាហារ ដែលទាំងនេះពិតជាពិសេសណាស់សម្រាប់អ្នកដែលចង់ស្រកទម្ងន់។ 

បើទោះជាក្រូចឆ្មារធម្មតា និងក្រូចឆ្មារសម្បកលឿងមានភាពខុសគ្នាច្រើនទាំងរូបរាង ទាំងសមាសធាតុផ្សំយ៉ាងណាក៏ដោយ ប៉ុន្តែភាពពិត ក្រូចឆ្មារទាំងពីរគឺសុទ្ធតែមានគុណប្រយោជន៍សម្រាប់សុខភាពរាងកាយ និងរូបសម្រស់ដូចៗគ្នា

# បើវាមានគុណសម្បត្តិដូចគ្នាបែបនេះតើមួយណាល្អជាងមួយណា?

ដោយសារតែក្រូចឆ្មារ (Lime) និងក្រូចឆ្មារសម្បកលឿង (Lemon) សុទ្ធតែមានគុណប្រយោជន៍ដូចៗគ្នាដូចនេះ ប្រាកដជាធ្វើឱ្យអ្នកអានមានចម្ងល់ថា តើមួយណាល្អជាងមួយណាទៅប្រសិនជាឱ្យជ្រើសរើសនោះ? 

ចម្លើយនោះគឺ ប្រើមួយណាក៏បានដែរ គ្រាន់តែក្រូចឆ្មារសម្បកលឿងត្រូវបានគេទទួលស្គាល់ថាមានកម្រិតអាហាររូបត្ថម្ភច្រើនជាង ហើយត្រូវបានគេប្រើទូទៅនៅទូទាំងពិភពលោកមិនថាតែការចម្អិនម្ហូបអាហារគ្រប់ប្រភេទ ការធ្វើភេសជ្ជៈ និងការយកមកធ្វើជាគ្រឿងផ្សំសម្រាប់កែសម្រស់នោះទេ។ ប៉ុន្តែគុណសម្បត្តិទាំងនេះក្រូចឆ្មារធម្មតាក៏អាចធ្វើបានដែរ គ្រាន់តែវាសាកសមបំផុតសម្រាប់តែការធ្វើម្ហូប និងធ្វើជាស្រាក្រឡុកតែប៉ុណ្ណោះ។ 

បើវាមានគុណសម្បត្តិដូចគ្នាបែបនេះតើមួយណាល្អជាងមួយណា?

បន្ទាប់ពីបានអានចប់ មិត្តអ្នកអានអាចស្រាយចម្ងល់បានអស់ហើយឬនៅ? សង្ឃឹមថាអត្ថបទមួយនេះនឹងផ្តល់ប្រយោជន៍សម្រាប់មិត្តអ្នកអានដើម្បីផ្តល់ជាចំណេះដឹងបន្ថែម៕  

ប្រភព៖ WomanDailyTips  និង Organicfacts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]