មណ្ឌលគីរី៖ តារាសម្តែងស្រី មាន សូនីតា តែងធ្វើឲ្យមហាជនប្លែកភ្នែក ព្រោះភាគច្រើន នាងតែងតែមានគំនិតច្នៃប្រឌិត ក្នុងការធ្វើម៉ូតសម្លៀកបំពាក់ ជាច្រើន អមជាមួយនឹងក្រមារបស់ខ្មែរ។

ក្នុងកំឡុងពេលបុណ្យអុំទូក យើងសង្កេតឃើញថា មានតារាជាច្រើនបានចេញទៅ ដើរលេង តាមបណ្ដាខេត្តផ្សេងៗ  និងខ្លះទៀតបានចេញទៅប្រទេសក្រៅជាដើម។

តួយ៉ាង ចំពោះ មាន សូនីតា បានជ្រើសរើសខេត្តមួយ សម្រាប់ដំណើរកម្សាន្តរបស់នាង នោះគឺ ខេត្ត មណ្ឌលគីរី ។ ខេត្តមណ្ឌលគីរី ជាខេត្តមួយ នៃប្រទេសកម្ពុជា ដែលសំបូរទៅដោយព្រៃឈើ និងធម្មជាតិស្រស់បំព្រង។

ក្នុងនោះ កញ្ញា មាន សូនីតា ក៏បានផ្តិតយករូបថតស្អាតៗជាច្រើនសន្លឹក នៅទីនោះ ដើម្បីបង្ហាញឲ្យអ្នកគាំទ្រ បានឃើញ។ ជាពិសេស រូបនីមួយៗ របស់នាង គឺពិតជាស្រស់ស្អាត និងទាក់ភ្នែកណាស់ ជាមួយនឹងធម្មជាតិបៃតងស្រស់៕

តោះមើលរូបស្អាតៗ របស់នាងទាំងអស់គ្នា៖

តារាសម្តែង​ មាន សូនីតា
តារាសម្តែង​ មាន សូនីតា
តារាសម្តែង​ មាន សូនីតា
តារាសម្តែង​ មាន សូនីតា
តារាសម្តែង​ មាន សូនីតា
តារាសម្តែង​ មាន សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា