ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម ប្រចាំផលិតកម្មថោន មាស សុខសោភា ហាក់មានភាពស្ងប់ស្ងាត់ក្នុង ការចេញបទចម្រៀងថ្មីៗ ដើម្បីដាក់លក់នៅលើទីផ្សារ។

ទោះជាយ៉ាងនេះក្តី តែចំពោះប្រជាប្រិយភាពរបស់តារាម្នាក់នេះ ហាក់មិនប្រែប្រួលទាល់តែសោះ ហើយនាងនៅតែទទួលបាន ការគាំទ្រច្រើនជានិច្ច នៅពេលដែលរូបនាង ឡើងកម្មវិធីម្តងៗ។

តារាចម្រៀងស្រី មាស សុខសោភា

ដោយឡែក ប្រិយមិត្តបានជ្រាបច្បាស់ហើយថា  មាស សុខសោភា គឺជាតារាមួយរូប ដែលអាច ច្រៀងចម្រៀងបានគ្រប់ទម្រង់ ទាំងសម័យនិងបុរាណ មិនថាបទអ្វីនោះទេ នាងអាចច្រៀងបានគ្រប់បែបទាំងអស់។

ជាក់ស្តែង នាពេលប៉ុន្មានម៉ោងមុននេះ មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្ររបស់នាង ប្លែកអារម្មណ៏មែនទែន ពេលដែលនាងច្រៀងបទចម្រៀង របស់លោក ហេង ពិទូ ដែលមានចំណងជើងថា «បែកគ្នាទៅ» បានយ៉ាងពិរោះ នៅក្នុងកម្មវិធី «ពេញចិត្តអត់ »។

យ៉ាងណាមិញ អ្នកគាំទ្ររបស់សោភា ពិតជាភ្ញាក់ផ្អើលខ្លាំង ពេលដែលឃើញនាងច្រៀងចម្រៀង របស់តារាដទៃ ហើយជាចម្រៀងរបស់តារាប្រុស តាមកញ្ចក់ទូរទស្សន៍បែបនេះ ព្រោះពីមុនមក នាងមិនដែលធ្វើបែបនេះនោះទេ៕

តោះទៅស្តាប់សម្លេង ដ៏ពិរោះរបស់ មាស សុខសោភា ទាំងអស់គ្នា៖ 

តារាចម្រៀងស្រី មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា