ភ្នំពេញ៖ កាលពីមួយរយៈមុននេះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានទិញរថយន្តថ្មីសេរ៊ីទំនើបមួយគ្រឿង ប៉ុន្តែក្នុងនោះគេចាប់អារម្មណ៍ឃើញថា តារាស្រីរូបនេះមិនធ្លាប់បានថតរូបបង្ហោះ បង្ហាញពីឡានថ្មីរបស់នាង នៅលើបណ្តាញសង្គមឡើយ។

ដោយឡែក ក៏ស្រាប់តែម្សិលមិញនេះ កំពូលតារាស្រី ឱក សុគន្ធកញ្ញា បានបង្ហោះរូបថតប៉ុន្មានសន្លឹក ដែលនាងកំពុងតែឈរកាច់ស្ទាយ ជាមួយនឹងរថយន្តតម្លៃជាង ៦ម៉ឺនដុល្លារ របស់នាង ដោយអាចនិយាយបានថា ជារូបថត ដែលថតបង្ហោះជាមួយនឹង ឡានថ្មីរបស់នាងជាលើកដំបូង ចាប់តាំងពីទិញរយៈពេលប៉ុន្មានខែមកនេះ។

យ៉ាងណាមិញ មានអ្នកគាំទ្រជាច្រើនកត់សម្គាល់ឃើញថា តារាស្រីឱក សុគន្ធកញ្ញា ចំនុចពិសេសខុសប្លែក ពីតារាមួយចំនួនផ្សេងទៀតត្រង់ថា រាល់ពេលដែលតារាទាំងនោះ ទិញរថយន្តឬសម្ភារៈថ្មីម្តងៗ គឺពួកគេភាគច្រើនតែងតែថតរូបបង្ហោះ លើបណ្តាញសង្គមជាញឹកញាប់ ប៉ុន្តែសម្រាប់តារាស្រីរូបនេះវិញ គឺនាងបែរជាជ្រើសរើសមិនសូវធ្វើរឿងបែបនេះ ដូចតារាផ្សេងទៀតទៅវិញ៕     

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថតជាមួយឡានថ្មី
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថតជាមួយឡានថ្មី
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា