ជាធម្មតា កន្លងមកៗយើងតែងតែណែនាំមិត្តអ្នកអានពីការធ្វើម៉ាស់សម្រាប់ផ្ទៃមុខ និងស្បែកដងខ្លួនដោយវិធីប្លែកៗនិងខុសពីគ្នា។ ប៉ុន្តែថ្ងៃនេះពិសេសណាស់ ដោយយើងនឹងជម្រាបមិត្តអ្នកអានពីវិធីធ្វើម៉ាស់មួយប្រភេទដែលមិនត្រឹមតែអាចប្រើប្រាស់លើស្បែកដងខ្លួនប៉ុណ្ណោះទេ តែថែមទាំងអាចប្រើលើផ្ទៃមុខដោយគ្មានបញ្ហាទៀតផង។ ការអនុវត្តធ្វើម៉ាស់នេះតែម្តងទេ តែថែមទាំងអាចប្រើបានមួយតួខ្លួនទៀត ឯវិធីធ្វើក៏បែបធម្មជាតិងាយៗ ជាមួយនឹងគុណសម្បត្តិដ៏ច្រើនហួសប្រមាណដូចជា៖

- ធ្វើឱ្យស្បែកមុខមុខ និងដងខ្លួន ស ទន់ ហ្មត់រលោង

- កម្ចាត់ចោលកោសិកាស្បែកដែលងាប់ និងស្បែកដែលមានបញ្ហា ឬឡើងខ្មៅដោយសារតែពន្លឺព្រះអាទិត្យ

- បំបាត់បញ្ហាផ្ទៃមុខច្រើនយ៉ាងដូចជា មុខកើតមុនគ្រប់ប្រភេទ ស្បែកមុខស្រអាប់ដោយសារកម្តៅថ្ងៃ ស្នាមមុខមុន ជាំ ខ្មៅ និងស្នាមជ្រីវជ្រួញ

- ជួយធ្វើឱ្យស្បែកទន់ភ្លន់ភ្លឺរលោងក្មេងជាងវ័យ

- ជាពិសេសជួយការពារ និងព្យាបាលជំងឺផ្សេងៗទាក់ទងនឹងស្បែកបានផងដែរ។

ដើម្បីកុំឱ្យរង់ចាំយូរ ពេលនេះមកមើលពីវិធីធ្វើងាយៗបែបធម្មជាតិទាំងអស់គ្នា៖  

# វិធីធ្វើម៉ាស់សម្រាប់ផ្ទៃមុខ និងដងខ្លួន

គ្រឿងផ្សំ

- ម្សៅហ្គ្រាម ១ស្លាបព្រា ( Gram Flour រកបាននៅផ្សារទំនើប)

- ទឹកដោះគោជូរ ១ ស្លាបព្រា ( ឬប្រើក្រែមទឹកដោះគោក៏បាន Curd )

- ម្សៅរមៀត កន្លះស្លាបព្រា

- ទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (អាចរកបាននៅផ្សារទំនើប , ការប្រើទឹកក្រូចឆ្មារធម្មតាមិនមានប្រសិទ្ធភាពនោះទេ)

- ទឹកឃ្មុំ ១ ស្លាបព្រា 

ក្រូចឆ្មារសំបកលឿង
គ្រឿងផ្សំធ្វើម៉ាស់សម្រាប់ផ្ទៃមុខ និងដងខ្លួន

ការអនុវត្ត

- លាយម្សៅក្រាម ទឹកដោះគោជូរ ម្សៅរមៀត ទឹកក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំបញ្ចូលគ្នាឱ្យសព្វ   

លាយម្សៅក្រាម ទឹកដោះគោជូរ ម្សៅរមៀត ទឹកក្រូចឆ្មារសម្បកលឿង និងទឹកឃ្មុំបញ្ចូលគ្នាឱ្យសព្វ

- យកម៉ាស់នេះមកលាបលើស្បែកដងខ្លួន ឬផ្ទៃមុខដែលមានបញ្ហា

- ធ្វើការម៉ាស្សាថ្នមៗជារង្វង់ ដោយបន្ថែមទឹកបន្តិចក៏បាន។ រួចទុកចោលប្រមាណ ២០នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗ ដោយមិនបាច់ប្រើសាប៊ូលាងមុខនោះទេ។

- អ្នកក៏អាចលាយម៉ាស់នេះទុកក្នុងទូរទឹកកកបានដល់ទៅ ១សប្តាហ៍សម្រាប់ប្រើប្រាស់ពេលក្រោយក៏បាន។

- អ្នកគួរតែអនុវត្ត ២ ទៅ ៣ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានប្រសិទ្ធភាពដ៏អស្ចារ្យនឹកស្មានមិនដល់៕  

យកម៉ាស់នេះមកលាបលើស្បែកដងខ្លួន ឬផ្ទៃមុខដែលមានបញ្ហា។ ធ្វើការម៉ាស្សាថ្នមៗជារង្វង់ ដោយបន្ថែមទឹកបន្តិចក៏បាន។ រួចទុកចោលប្រមាណ ២០នាទី ចាំលាងចេញជាមួយទឹកក្តៅឧណ្ហៗ ដោយមិនបាច់ប្រើសាប៊ូលាងមុខនោះទេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]