ភ្នំពេញ៖ កុមារាខ្លួនក្មេង សម្លេងចាស់ ធឿន បុរី កំពុងតែឆក់យកបេះដូង របស់មហាជន ជាមួយទឹកដមសម្លេងដ៏ពិរោះ របស់ខ្លួន។

ថ្វីត្បិតតែ បូរី ទើបតែអាយុ ១១ឆ្នាំ ប៉ុន្តែប្អូនចេះប្រើប្រាស់សម្លេងបានយ៉ាងល្អ មិនតែប៉ុណ្ណោះ កុមារាម្នាក់នេះ មានទឹកដមសម្លេងដូច តារាចម្រៀងជើងចាស់ដ៏ល្បីមួយរូបគឺលោក កែវ សារ៉ាត់ ហើយប្អូនត្រូវបានគេដាក់នាមថា កែវ សារ៉ាត់ទី២ ថែមទៀតផង។

ដោយឡែក នាពេលថ្មីៗនេះ កុមារា ធឿន បុរី បានបញ្ចេញបទចម្រៀង Cover ថ្មី ដែលមានចំណងជើងថា «ស្ទឹងសែនប៉ារីស» ដែលធ្វើឲ្យមហាជន លាន់មាត់សរសើរពី ទឹកដមសម្លេង នៅពេលដែលបានស្តាប់ហើយ ស្ទើរតែព្រឺឆ្អឹងខ្នង។

យ៉ាងណាមិញ នៅពេលនេះ ប្រជាប្រិយភាពរបស់ កុមារាសម្លេងផ្អែមម្នាក់នេះ កំពុងតែមានសន្ទុះកើនឡើង បន្ទាប់ពីប្អូនបានចេញចម្រៀងCoverមួយបទនេះ មិនត្រឹមតែប៉ុណ្ណោះ មានមហាជន ជាច្រើនកំពុងតែ ទន្ទឹងយ៉ាងអន្ទះសា រង់ចាំបទផ្ទាល់ខ្លួនរបស់ កុមារាម្នាក់នេះផងដែរ៕

កុំឲ្យខាតពេលយូរ ចង់ដឹងសម្លេងរបស់បុរី ពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]