ភ្នំពេញ៖ បន្ទាប់ពីលេចចេញព័ត៌មាន ដែលបង្ហាញច្បាស់ពីអាយុពិតរបស់ប្អូនប្រុស ពេជ្រ ថៃ តាមរយៈសំបុត្រកំណើត មិនបានប៉ុន្មានផង តារាចម្រៀង ម៉ៃ សុគន្ធ ក៏បង្ហោះសារប្រតិកម្ម វិញភ្លាមតែម្ដង។

ជាក់ស្ដែងមុននេះបន្តិច ក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារ ហាក់មិនអស់ចិត្ត និងអាយុពិតរបស់ ពេជ្រ ថៃ ទាំងដែលខ្លួនបានឃើញសំបុត្រកំណើតតរបស់ប្អូន ហើយក៏ដោយ។

ក្នុងនោះលោកបានសរសេរវាយបក យ៉ាងចាស់ដៃថា៖ «សំបុត្រកំនើតមានបញ្ហា សង្ស័យបន្ថយអាយុដើម្បីប្រលង កើត2004 ហេតុអី ទើបចុះបញ្ជី ធ្វើនៅជ្រៃ ថ្ងៃ01ខែធ្នូឆ្នាំ2015 (ពន្យាអាយុ) សង្ខេតមើលទាំងអស់គ្នា ត្រាមេឃុំសខ្មៅ មិនមានឈ្មោះមេឃុំ (សំបុត្រកំនើតត្រូវតែពណ៌ហើយត្រាត្រូវតែពណ៌ក្រហមទើបយកជាផ្លូវការណ៍) ចង់តែឆើច សូមចាប់ពិនិត្យ DNA បានពិតប្រាកដ»៕

ចុះប្រិយមិត្តដទៃទៀត យល់យ៉ាងណាចំពោះប្រតិកម្មរបស់លោក ម៉ៃ សុគន្ធ ? 

សារដែលលោក ម៉ៃ សុគន្ធ បានបង្ហោះមុននេះ
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
លោក ម៉ៃ សុគន្ធ
លោក ម៉ៃ សុគន្ធ
សំបុត្រកំណើត របស់ប្អូនប្រុស ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ