ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយថាតារាចម្រៀងវ័យក្មេង និងជាបេក្ខភាពកម្មវិធី The Voice Kids រដូវកាលទី១ កុមារី សុខ សុជាតា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងសមត្ថភាពរបស់ប្អូន។

ជាការពិតណាស់ បន្ទាប់ពី សុខ សុជាតា តារាចម្រៀងវ័យក្មេងចប់ពីការប្រកួត ហាក់បីដូចជាមានសន្ទុះគាំទ្រកាន់តែខ្លាំងឡើង ព្រោះថា សុជាតា ត្រូវបានគ្រប់គ្នាដឹងថា នាងជាក្មេងដែលមានសមត្ថភាពខ្លាំង ស្រែកបានខ្ពស់ទៀតផង។  

លើសពីនេះទៅទៀត នាងថែមទាំងមានឱកាស ឡើងលើឆាកដ៏ធំ នៅក្នុងពិធីបុណ្យអុំទូក ដែលកន្លងទៅប៉ុន្មានថ្ងៃមកនេះ នៅថ្ងៃនោះមានភ្លៀង និងខ្យល់ខ្លាំង តារាចម្រៀងភាគច្រើនច្រៀងក្រោម ទឹកភ្លៀង នៅក្នុងនោះក៏មាន សុជាតា ផងដែរ។

ជាក់ស្តែង អ្នកគាំទ្ររបស់ សុជាតា មួយរូបបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា៖ «នេះជាលើកទីមួយសម្រាប់ប្អូនស្រី សុខ សុជាតា នៅលើឆាកដ៏អស្ចារ្យ ហើយឈរទាំងមេឃកំពុងភ្លៀងទៀត តែទោះជាមានភ្លៀង ក៏ប្អូនស្រីខំប្រឹងបញ្ចេញសមត្ថភាព ធ្វើឲ្យបងប្អូនអ្នកទស្សនាពេញចិត្តនឹងប្អូនស្រីខ្លាំងបំផុត។ក្នុងនាមខ្ញុំជាអ្នកគាំទ្ររបស់ប្អូនស្រី សុខ សុជាតា ខ្ញុំពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ នូវពេលដែលខ្ញុំបានឃើញប្អូនស្រី នៅលើឆាកដ៏អស្ចារ្យ»។ 

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ៖

ប្អូនស្រីសុខ សុជាតា
ប្អូនស្រីសុខ សុជាតា
ប្អូនស្រីសុខ សុជាតា ឈរច្រៀងលើឆាកពេលមេឃកំពុងភ្លៀង
ប្អូនស្រីសុខ សុជាតា ឈរច្រៀងលើឆាកពេលមេឃកំពុងភ្លៀង
ប្អូនស្រីសុខ សុជាតា ឈរច្រៀងលើឆាកពេលមេឃកំពុងភ្លៀង
ប្អូនស្រីសុខ សុជាតា ឈរច្រៀង លើឆាកពេលមេឃកំពុងភ្លៀង
សាររបស់អ្នកគាំទ្រប្អូនស្រីសុខ សុជាតា បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា