មហាសេដ្ឋីលំដាប់កំពូល លោក Warren Buffett ដែលត្រូវបានគេសួរអំពីអាថ៌កំបាំងនៃទ្រព្យសម្បត្តិ និងភាពជោគជ័យរបស់គាត់។ ហើយគាត់បានទម្លាយអំពីអាថ៏កំបាំងរបស់គាត់នោះគឺការអានជារៀងរាល់ថ្ងៃ ដោយក្នុងនោះរួមមានសៀវភៅទាំង៥ដូចជា៖

១.Thirteen Things Mentally Strong People Don’t Do by Amy Morin

តើអ្នកមានការបាក់ទឹកចិត្តនៅក្នុងការបរាជ័យរបស់អ្នកមែនទេ? ឬគិតពីអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានមែនទេ? ការទទួលយកឧបសគ្គទាំងនេះអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតប្រចាំថ្ងៃរបស់អ្នក។ Morin នឹងចែករំលែកអ្នកជំងឺព្យាបាលដោយជោគជ័យរបស់នាងអំពីការលំបាកទាំងនេះ។

២.How to Stop Worrying and Start Living by Dale Carnegie

តើអ្នកធា្លប់ឆ្ងល់ទេថាហេតុអ្វីបានជាអ្នកមិនអាចបញ្ឈប់ការបារម្ភទៅលើរឿងអ្វីមួយបាន? មិនថាអ្នកខំព្យាយាមបំភ្លេចវាយ៉ាងណាទេ ហើយតើអ្នកបានដោះស្រាយបញ្ហាដូចគ្នានេះដែរឬអត់?

៣.How Will You Measure Your Life? by Clayton M. Christensen, James Allworth and Karen Dillon

តើអ្នកកំពុងធ្វើអោយមានតុល្យភាពត្រឹមត្រូវនៅក្នុងជីវិតដែរឬទេ? សៀវភៅនេះនឹងនាំអ្នកអោយដឹងអំពីបញ្ហានេះ។

៤.Finding Your Element by Ken Robinson

បុគ្គលគ្រប់រូបមានចំណង់ចំណូលចិត្តរៀងខ្លួន។ ប្រសិនបើអ្នកមិនដឹងអំពីខ្លួនអ្នក នោះមានន័យថាអ្នកមិនទាន់រកឃើញវានៅឡើយ។ ម្យ៉ាងទៀតអ្នកគួរស្វែងយល់ពីរបៀបបំបាត់ចោលនូវភាពតានតឹងរបស់សង្គម និងស្វែងរកតម្រូវការនៅក្នុងជីវិតរបស់អ្នក។

៥.Emotional Intelligence by Daniel Goleman

Goleman ពន្យល់ពីរបៀបដែលអ្នកអាចជៀសវាងពីការធ្វើអោយអារម្មណ៍របស់អ្នកគ្រប់គ្រងអ្នក និងការធ្វើការសំរេចចិត្តអោយបានប្រសើរជាងមុននៅក្នុងជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ