ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងម្ចាស់ពាន The Voice Kids Cambodia ប្អូនប្រុស ពេជ្រ ថៃ មិនមែនអាយុ១២ ឆ្នាំ ក៏មានប្រិយមិត្ត អ្នកគាំទ្រ ក៏ដូចជាទស្សនិកជន ជាច្រើននាក់ កំពុងរង់ចាំតាមដាន ការស្រាយបំភ្លឺចេញពីភាគីពាក់ព័ន្ធ។

ក្នុងនោះដែរ គ្រប់គ្នាទាំងអស់ប្រាកដជា ចង់ជ្រាបច្បាស់ពីអាយុពិតរបស់ ប្អូនប្រុស ដើម្បីស្រាយនូវ ចម្ងល់ដ៏រសើបមួយនេះ។ ហើយចំពោះអ្នករិះគន់មួយចំនួន ច្បាស់ជាភ្លឺភ្នែកមិនខាន ក្រោយពីបានឃើញថ្ងៃ ខែ ឆ្នាំ កំណើត ពិតប្រាកដរបស់ ពេជ្រ ថៃ ដែលបានបញ្ជាក់ច្បាស់ក្នុងសំបុត្រកំណើតមួយនេះ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអតីតកូនក្រុមលោក ព្រាប សុវត្ថិ រូបនេះទើបតែមានអាយុ១២ ចូល ១៣ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែដោយសារតែប្អូន មានដុងសិល្បៈខ្លាំង ណាមួយខ្លួនមានរូបរាងតូចល្អិត ជាហេតុធ្វើឲ្យមនុស្សមួយចំនួនគិតថា ប្អូនមានវ័យ លើសពី១២ឆ្នាំ តែម្ដង៕ 

ប្រភព៖ Vann Monyphal 

ប្អូនប្រុស ពេជ្រ ថៃ និងគ្រូបង្វឹក ព្រាប សុវត្ថិ
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
ប្អូនប្រុស ពេជ្រ ថៃ
សំបុត្រកំណើត របស់ប្អូនប្រុស ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ