រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ សិស្ស​គុន និង​គ្រូ​គុន​ល្បុក្កតោ នៅ​តែ​បន្ត​អំពាវនាវ បន្ទាប់​ពី​សិស្ស​គុន​របស់​ខ្លួន​កញ្ញា​ពេជ្រ ចរណៃ ដែល​មុន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង និង​ជា​សមាជិក​របស់​គ្រួសារ​តារា​កម្ពុជា​ផង ដើម្បី​ស្វែងរក​សប្បុរសជន​មាន​ទឹកចិត្ត​សប្បុរស​ឱ្យ​ជួយ​សង្គ្រោះ​ជីវិត​នាង​នៅ​ក្នុង​ពេល​នេះ ។

សាលា​គុន​ល្បុក្កតោ​បាន​បន្ត​បង្ហោះ​វី​ដេ​អូ​កាន់តែ​ច្រើន សុំ​ឱ្យ​អ្នកមាន​ប្រាក់​កាស​ជួយ​ផ្ដល់​កម្រៃ​វះកាត់​ជំងឺ​បេះដូង​ប្រហោង និង​ជំងឺ​ដាច់​សរសៃ​ប្រើស​បេះដូង​ក្នុង​កម្រិត​ធ្ងន់​ចុង​ក្រោយ​របស់​នាង ដែល​ជំងឺ​នេះ​បើ​គ្មាន​លទ្ធភាព​វះកាត់​ទាន់​ពេលវេលា​ទេ​នឹង​ប្រឈម​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​ពេល​ដ៏​ខ្លី​មិន​ខាន ។

ដំណឹង​ចុង​ក្រោយ​ដែល​ទើប​ទទួល​បាន​ពី​ប្រទេស​ថៃ គឺ​តារា​សម្ដែង​កញ្ញា​ពេជ្រ ចរណៃ មិន​មាន​លទ្ធភាព​វះកាត់​បេះដូង​តាម​ការ​ទាមទារ​របស់​គ្រូពេទ្យ​ជំនាញ​នោះ​ទេ ដោយ​សារ​តែ​ពេទ្យ​បេះដូង​នៅ​ក្នុង​ទីក្រុង​បាងកក បាន​កំណត់​តម្លៃ​វះកាត់​ជួសជុល​សរសៃ​ប្រើស​​បេះដូង​របស់​នាង និង​ព្យាបាល​ជំងឺ​បេះដូង​ប្រហោង​ផង​រហូត​ដល់​ជិត​៤​ម៉ឺន​ដុល្លារ ដែល​​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​សប្បុរសជន​ណាមួយ​ហ៊ាន​ចេញ​មុខ​ជួយ​នាង​នៅ​ឡើយ ។

នាង​ត្រូវ​បាន​ម្ដាយ​បញ្ជាក់​ថា បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ធំ​នៅ​ទីក្រុង​បាងកក ហើយ​មក​សម្ងំ​រស់នៅ​កន្លែង​មួយ​ស្ថិត​នៅ​ជាយក្រុង ដោយ​ទទួលយក​ថ្នាំ​ពន្យារ​ជីវិត​សិន ដើម្បី​រង់ចាំ​ដំណឹង​ពី​ខាង​ផលិតករ​របស់​ផលិតកម្ម​ទេពនិករ ដែល​នាង​ថតកុន​ឱ្យ​មិន​ទាន់​ចប់ ហើយ​បាន​ប្រកាស​ថា​នឹង​រក​អ្នកមាន​លុយ​ជួយ​នាង​ឱ្យ​បាន​វះកាត់​នោះ​។

អ្នកស្រី​សុជាតា ម្ដាយ​របស់​ពេជ្រ ចរណៃ និយាយ​ថា កូនស្រី​របស់​អ្នកស្រី​មិន​អាច​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​ធំ​បេះដូង​របស់​ប្រទេស​ថៃ​បាន​ទៀត​ទេ ដោយសារ​តែ​ការ​ស្នាក់​នៅ និង​ការ​ចំណាយ​គឺ​មាន​ចំនួន​ច្រើន មិន​អាច​ទប់ទល់​បាន​។

មក​ទល់​ពេល​នេះ សិស្ស​គុន និង​គ្រូ​គុន​ល្បុក្កតោ នៅ​តែ​បន្ត​អំពាវនាវ បន្ទាប់​ពី​សិស្ស​គុន​របស់​ខ្លួន​កញ្ញា​ពេជ្រ ចរណៃ ដែល​មុន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង និង​ជា​សមាជិក​របស់​គ្រួសារ​តារា​កម្ពុជា​ផង
មក​ទល់​ពេល​នេះ សិស្ស​គុន និង​គ្រូ​គុន​ល្បុក្កតោ នៅ​តែ​បន្ត​អំពាវនាវ បន្ទាប់​ពី​សិស្ស​គុន​របស់​ខ្លួន​កញ្ញា​ពេជ្រ ចរណៃ ដែល​មុន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នាង​ក៏​ជា​តារា​សម្ដែង​មួយ​រូប​ផង និង​ជា​សមាជិក​របស់​គ្រួសារ​តារា​កម្ពុជា​ផង

ជាក់ស្ដែង​គ្រាន់តែ​ចូល​ពិនិត្យ និង​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​គឺ​អស់​ប្រមាណ​ជាង​១​ពាន់​ដុល្លារ​ទៅ​ហើយ​ដែល​ប្រាក់​នោះ​ទទួល​បាន​ពី​សប្បុរសជន​មុន​ពេល​នាង​ចាកចេញ​ទៅ​ថៃ​ទើប​នាង និង​ម្ដាយ​សម្រេចចិត្ត​សុំ​ថ្នាំលេប​ពន្យារ​ជីវិត​សិន​ក្នុង​ពេល​ដំណឹង​លុយ​វះកាត់​មិន​ទាន់​មាននៅ​ឡើយ ។

អ្នកស្រី​និយាយ​ថា ផលិតកម្ម​ទេពនិករ ដែល​បាន​ជំរុញ​ឱ្យ​អ្នកស្រី​យក​កូន​ទៅ​ដល់​ថៃ​សិន​នឹង​ផ្ញើ​លុយ​សប្បុរសជន​ទៅ​ជួយ​តាម​ក្រោយ​នោះ នៅ​មិន​ទាន់​អា​ចរក​សប្បុរសជន​ណាមួយ​មក​ជួយ​កូនស្រី​សម្រាប់​ការ​វះកាត់​នៅឡើយ​ទេ ទើប​អ្នកស្រី និង​កូនស្រី​កាន់តែ​អស់សង្ឃឹម ។

អ្នកស្រី​និយាយ​ថា គ្រូពេទ្យ​តម្រូវ​ឱ្យ​លេបថ្នាំ​ពន្យារ​ស្ថានភាព​ជំងឺ​មួយ​រយៈ​ពេល​ខ្លី តែបើ​លេប​ដល់កំណត់​ហើយ​នៅ​តែ​គ្មាន​ប្រាក់​កាស​វះកាត់​ទៀត​គឺ​មិន​ខុស​ពី​អស់សង្ឃឹម​នោះ​ទេ ក្នុង​ពេល​ដែល​គ្រួសារ​អ្នកស្រី​មិន​មាន​លទ្ធភាព​ស្វែងរក​ប្រាក់​ប្រមាណ​ជា​៤​ម៉ឺន​ដុល្លារ​មក​ចំណាយ​លើ​ការ​វះកាត់​នោះ​បាន ។

អ្នកស្រី​មាន​ក្ដី​រំពឹង​តែ​មួយ​គត់ គឺ​នឹង​ទទួល​បាន​ថវិកា​ជំនួយ​ពី​ការ​ស្វះស្វែង​របស់​ម្ចាស់​ផលិតកម្ម​ទេព​និករ តែបើ​គ្មាន​នោះ​ទេ គឺ​មិនដឹង​ថា​ស្ថានភាព​លេបថ្នាំ​ពន្យារ​ជីវិត​នឹង​អាច​បន្ត​ដល់​ពេល​ណា​ទេ ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ តារា​សម្ដែង​កញ្ញា ពេជ្រ ចរណៃ បាន​ត្រឹម​ទទួល​ជំនួយ​តិច​តួច​ពី​សប្បុរសជន​ប៉ុណ្ណោះ​ដែល​ថវិកា​ទាំងនោះ​ គឺ​បាន​ជួយ​ឱ្យ​នាង​បាន​ចេញ​ទៅ​ព្យា​បាល​ដោយ​លេបថ្នាំ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ធូរស្រាល​ស្ថានភាព​ចុក និង​ថប់ដង្ហើម ដែល​​រាល់ពេល​ធ្វើ​ទុក្ខ គឺ​ស្ទើរតែ​ធ្វើ​ឱ្យ​នាង​ដាច់ខ្យល់​ម្ដង​ៗ​ទៅ​ហើយ ។

ក្នុង​នោះ​គ្រួសារ​តារា​កម្ពុជា​បាន​ប្រមែ​ប្រមូល​កម្លាំង​សប្បុរសធម៌​ជួយ​នាង​បាន​ប្រមាណ​ជិត​២​ពាន់​ដុល្លារ ដោយ​លើក​ទី​១​ប្រគល់​ឱ្យ​ម្ដាយ​របស់​នាង​មុន​ចេញ​ទៅ​ថៃ​បាន​ចំនួន​១.១៤០​ដុល្លារ និង​១៥​ម៉ឺន​រៀល និង​លើក​ទី​២​ដែល​មិន​ទាន់​ប្រគល់​ឱ្យ​នៅឡើយ​មាន​ចំនួន​៦៤៥​ដុល្លារ និង​២៨​ម៉ឺន​រៀល ដែល​ថវិកា​ទាំងនោះ​បាន​ត្រឹមតែ​ទប់​ក្នុង​ការ​ចំណាយ​របស់​នាង​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុណ្ណោះ​។

សាលា​គុន​ល្បុក្កតោ​បាន​បន្ត​បង្ហោះ​វី​ដេ​អូ​កាន់តែ​ច្រើន សុំ​ឱ្យ​អ្នកមាន​ប្រាក់​កាស​ជួយ​ផ្ដល់​កម្រៃ​វះកាត់​ជំងឺ​បេះដូង​ប្រហោង និង​ជំងឺ​ដាច់​សរសៃ​ប្រើស​បេះដូង​ក្នុង​កម្រិត​ធ្ងន់​ចុង​ក្រោយ​របស់​នាង

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គុន​ល្បុក្កតោ​បាន​អះអាង​ថា កញ្ញា​ពេជ្រ ចរណៃ គឺជា​កីឡាការិនី​ល្បុក្កតោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះជា​នាង​មាន​ជំងឺ​បេះដូង​ប្រហោង​​តាំងពី​អាយុ​៧​ឆ្នាំ ក៏​នាង​នៅ​តែ​បន្ត​ការ​ប្រឹងប្រែង​ហ្វឹកហាត់​រហូត​ក្លាយ​ខ្លួន​ជា​កីឡាការិនី​ដែល​មាន​ទេព​កោសល្យ​ម្នាក់​នៅ​ក្នុង​ពិភព​ល្បុក្កតោ​ដែរ ។

គ្រូ​គុន​នៅ​ក្នុង​សហព័ន្ធ​បាន​អះអាង​ថា ពេជ្រ ចរណៃ គឺជា​កីឡាការិនី​ដែល​មាន​ស្នាដៃ​នៅ​ក្នុង​ពិភព​ល្បុក្កតោ​មិន​ខុស​គ្នា​ពី​កីឡាករ និង​កីឡាការិនី​ភាគច្រើន​នោះ​ទេ ប៉ុន្តែ​មក​ពី​នាង​មិនសូវ​ចេញ​មុខ​នៅ​លើ​បណ្ដាញសារព័ត៌មាន​ទើប​នាង​មិនសូវ​ល្បីឈ្មោះ​ដូច​គ្នា​នឹង​កីឡាការិនី​សម ថា​រ័​ត្ន តែ​បែរជា​មានការ​ចាប់អារម្មណ៍​ក្រោយ​ពេល​នាង​ក្លាយជា​តារា​សម្ដែង​ក្នុង​ឈុត​​វាយតប់​ជំនួស​វិញ ។

នាង​ក៏​មាន​ស្នាដៃ​ធ្លាប់​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​ក្នុងស្រុក និង​បាន​ចេញ​សម្ដែង​នៅ​ក្នុង​សកម្មភាព​របស់​សហព័ន្ធ​ល្បុក្កតោ​នា​ពេល​កន្លង​មក​ផង​ដែរ ទើប​​នាង​បាន​ក្លាយជា​សិស្ស​គុន​ល្បុក្កតោ​មួយ​រូប​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ក្រុម​​ផលិតករ​ភាពយន្ត ដែល​ចង់បាន​តួ​សម្ដែង​ជា​អ្នកចេះ​ក្បាច់គុន ហើយ​មាន​សម្រស់​ស្រស់​ស្អាត ។

នាង​ក៏​ជា​រៀមច្បង​ម្នាក់ និង​ជា​គ្រូបង្ហាត់​ដល់​អ្នក​ជំនាន់​ក្រោយ​មុន​ពេល​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ផង​ដែរ ទើប​គេ​ឃើញ​កីឡាករ​កីឡាការិនី​ច្រើន​ឡើង​នៅ​ក្នុង​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​អំពាវនាវ​ស្វែងរក​ថវិកា​ជួយ​នាង​ដើម្បី​ឱ្យ​នាង​មាន​លទ្ធភាព​បាន​វះកាត់​នៅ​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​នេះ ។

យ៉ាងណាមិញ នាង​ទទួល​បាន​ថវិកា​ជំនួយ​តិចតួច​ទើប​នាង​មាន​លទ្ធភាព​បាន​ចូល​ពិនិត្យ​​ពេទ្យ​ថៃ និង​ទទួល​បាន​ត្រឹម​ថ្នាំ​ពន្យារ​ជីវិត​ប៉ុណ្ណោះ ប៉ុន្តែ​ស្ថានភាព​ចុង​ក្រោយ គឺ​នាង​មិន​អាច​បន្ត​លេបថ្នាំ​ពន្យារ​ជីវិត​បាន​យូរ​ទៀត​ទេ ដោយសារ​តែ​សរសៃ​ប្រើស​បេះដូង​​របស់​នាង​មាន​សភាព​ដាច់​ខ្លាំង​បណ្ដាល​ឱ្យ​មាន​ឈាម​ច្រាល​តាម​មាត់​តាម​ច្រមុះ និង​ថប់ដង្ហើម​ចង់​ស្ទះ​ម្ដង​ៗ​រាល់ពេល​ធ្វើទុក្ខ​។

អ្នកស្រី​សុជាតា និយាយ​ថា ពេជ្រ ចរណៃ គឺជា​កូនស្រី​ទី​២ និង​ជា​មេ​គ្រួសារ​តាំងពី​នាង​បាន​ចូល​ហ្វឹកហាត់​ធ្វើ​ជា​សិស្ស​គុន​របស់​សហព័ន្ធ​ល្បុក្កតោ​នោះ​ម្ល៉េះ ដោយសារ​តែ​គ្រួសារ​​អ្នកស្រី​ក៏​មាន​ជីវភាព​ខ្វះខាត​អត់​ផ្ទះសម្បែង​នា​ពេល​ចុង​ក្រោយ ។

អ្នកស្រី​ថា ស្វាមី​របស់​អ្នកស្រី​បាន​ពុល​ដំឡូង​ស្លាប់​កាលពី​ពេជ្រ ចរណៃ អាយុ​បាន​៧​ឆ្នាំ ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​អ្នកស្រី​ក៏​មាន​ជំងឺ​ដុះ​សាច់​ក្នុង​ខួរក្បាល គ្រាន់តែ​មើលខ្លួន​ទម្រាំ​បាន​ធូរ​ដូច​រាល់ថ្ងៃ គឺ​អស់​ផ្ទះ​មួយ​កន្លែង​។

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គុន​ល្បុក្កតោ​បាន​អះអាង​ថា កញ្ញា​ពេជ្រ ចរណៃ គឺជា​កីឡាការិនី​ល្បុក្កតោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះជា​នាង​មាន​ជំងឺ​បេះដូង​ប្រហោង​​តាំងពី​អាយុ​៧​ឆ្នាំ

យ៉ាងណាមិញ​អ្នកស្រី​ប្រកាស បើ​ពេជ្រ ចរណៃ មិន​មាន​ជំងឺ​ធ្ងន់ធ្ងរ​បែប​នេះ គឺ​អ្នកស្រី និង​​កូន​ពិតជា​អាចរ​ស់បាន ដោយសារ​តែ​អ្នកស្រី​ក៏​បាន​ជួល​ផ្ទះ​គេ​បើក​លក់ដូរ​កន្លង​មក និង​ចុង​ក្រោយ​គឺ​បាន​ជួល​ផ្ទះ​គេ​បើកហាង​អ៊ុតសក់ បើ​ទោះជា​ហាង​មួយ​នេះ​ត្រូវ​បាន​ផ្អាក​ក្រោយ​ពេល​បញ្ជូន​ពេជ្រ ចរណៃ ទៅ​ព្យាបាល​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ក្តី ។

អ្នកស្រី​និយាយ​ថា ត្រឹមតែ​ការ​ហូប​ចុក គ្រួសារ​របស់​អ្នកស្រី​គឺ​អត់​ពិបាក​នោះ​ទេ ដោយសារ​តែ​ពេជ្រ ចរណៃ ក៏​បង្វឹក​ល្បុក្កតោ​មាន​ចំណូល​បាន​ខ្លះ ហើយ​ទទួល​បាន​ឱកាស​ថត​ស្ព​ត និង​​ថតកុន​បាន​លុយ​ជា​ប្រចាំ​ច្រើន​ដែរ ។ ប៉ុន្តែ​ស្ថានភាព​រស់នៅ​គឺ​ស្មុគស្មាញ​ខ្លាំង ដោយ​សារ​តែ​កូនស្រី​ដែល​ជា​មេ​បង្គោលគ្រួសារ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នោះ​តែ​ម្ដង ។

អ្នកស្រី​បន្ត​ថា ពេជ្រ ចរណៃ ត្រូវ​បាន​គ្រូពេទ្យ​ហាម​តាំងពី​តូច​ថា​មិន​ឱ្យ​ប្រើ​កម្លាំង​ខ្លាំង ឬ​ធ្វើ​សកម្មភាព​ខ្លាំង​​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​នាង​ស្រឡាញ់​កីឡា​ល្បុក្កតោ ហើយ​ទំនងជា​បាន​ប្រឹង​ប្រែង​ហ្វឹកហាត់​តាំងពី​បាន​ក្លាយជា​សិស្ស​គុន​ល្បុក្កតោ​ខ្លាំង​ពេក​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ផង ទើប​ធ្វើ​ឱ្យ​ជំងឺ​បេះដូង​ប្រហោង​តាំងពី​តូច​របស់​នាង ឈាន​ដល់​ដាច់​សរសៃ​ប្រើស​បេះដូង​ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ ។

អ្នកស្រី​បន្ត​ថា ពេជ្រ ចរណៃ នឹង​មាន​សភាព​ធ្ងន់​បើ​ការ​លេបថ្នាំ​ពន្យារ​ជីវិត​នៅ​តែ​មិន​មាន​លទ្ធភាព​វះកាត់​ដែល​គ្រោង​ចំណាយ​ប្រមាណ​ជា​៤​ម៉ឺន​ដុល្លារ​តាម​ការ​បញ្ជាក់​របស់​គ្រូ​ពេទ្យ​​ជំនាញ ។

យ៉ាងណាមិញ អ្នកស្រី​សង្ឃឹមថា​ម្ចាស់​ផលិតកម្ម​ទេពនិករ ដែល​នាង​បាន​​ថត​រឿង «​អាគម​ស្បែក​ដាច់​» ឱ្យ និង​បាន​ធានា​ថា​នឹង​ជួយ​នាង​ឱ្យ​មាន​សប្បុរសជន​ផ្ដល់​ការ​បរិច្ចាគ​ជួយ​ដល់​កូនស្រី​នោះ នឹង​អាច​រកបាន​អ្នកមាន​ចិត្តធម៌​សប្បុរស​ដើម្បី​ជួយ​​សង្គ្រោះ​ជីវិត​ចុង​ក្រោយ​នៅ​ក្នុង​ពេល​នេះ ដើម្បី​ឱ្យ​នាង​បាន​បន្ត​អាជីព​ជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ និង​តារា​សម្ដែង​ដែល​នាង​ស្រឡាញ់​តាំងពី​តូច ៕

នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គុន​ល្បុក្កតោ​បាន​អះអាង​ថា កញ្ញា​ពេជ្រ ចរណៃ គឺជា​កីឡាការិនី​ល្បុក្កតោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះជា​នាង​មាន​ជំងឺ​បេះដូង​ប្រហោង​​តាំងពី​អាយុ​៧​ឆ្នាំ
នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​សាលា​គុន​ល្បុក្កតោ​បាន​អះអាង​ថា កញ្ញា​ពេជ្រ ចរណៃ គឺជា​កីឡាការិនី​ល្បុក្កតោ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បើ​ទោះជា​នាង​មាន​ជំងឺ​បេះដូង​ប្រហោង​​តាំងពី​អាយុ​៧​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ចរណៃ