ភ្នំពេញ៖ តារាសម្តែងប្រុស រូបសង្ហា លោក ថុង ជាតារាម្នាក់ ដែលត្រូវបានគេសរសើរថា មានសាច់មុខ ស្រស់ស្អាតរលោង ដូចជាមុខកូនក្មេង។ ហើយមិនតែប៉ុណ្ណោះ នៅលើខ្លួនរបស់លោក គឺបានមួយចប់តែម្តង មិនថា ទម្រង់មុខ និងរូបរាងនោះទេ។

ក្នុងនោះដែរ ក៏មានមនុស្សជាច្រើន បានគិតថា លោក ថុង មុខស្រដៀងនឹងតារាប្រុសថៃ ល្បីម្នាក់ ឈ្មោះ March Chutavuth ព្រោះថា មើលភ្លែត ទាំងម៉ូតសក់ ទាំងរូបរាង ពិតជាប្រហាក់ប្រហែលគ្នា។

ជាពិសេស កាលពីថ្មីៗនេះ រូបលោក ក៏បានបង្ហោះរូបថតមួយសន្លឹក ដែលហ្វេនលោក បានផ្ញើ ដែលជារូបថត របស់ March Chutavuth ក្នុងឈុតរឿងថ្មី ។ ដោយក្នុងនោះ លោក ថុង បានសរសេរថា «គេផ្ញើមកថាខ្ញុំមែន? ឥលូវត្រូវប្រាប់គេថាម៉េច»។

ចំពោះរូបថតមួយសន្លឹកនោះ កាន់តែដូច លោក ថុង កាន់តែខ្លាំង ដែលដូចជា មនុស្សតែមួយទៅហើយ៕

មិនជឿ នាំគ្នាមើលទាំងអស់គ្នា៖ 

តារាប្រុស ថុង
តារាប្រុស ថុង
តារាប្រុសថៃ March Chutavuth
តារាប្រុសថៃ March Chutavuth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សេង មង្គល