ដំណាំដំឡូងជ្វាដែលមានរសជាតិផ្អែមឆ្ងាញ់ពិសាត្រូវបានគេពេញនិយមទទួលទានមិនថាតែយកមកចំអិនជាម្ហូបអាហារផ្សេងៗជាច្រើនមុខដូចជា សម្លការី សម្លជាច្រើនមុខផ្សេងៗទៀត ស្ងោរ ឬចំអិនជាបង្អែមលាងមាត់នោះទេ។ ចំណែកនៅប្រទេសកម្ពុជាដំណាំមួយមុខនេះ ងាយដាំ និងងាយរកទទួលទានបំផុត។ 

ធ្លាប់តែយកមកចំអិន តែប្រហែលជាមានមនុស្សមួយចំនួនមិនបានដឹងទេថា ដំឡូងជ្វាក៏អាចយកមកកិនធ្វើជាភេសជ្ជៈទទួលទានដ៏មានឱជារសឆ្ងាញ់ពិសាផងដែរ ចំណែកឯគុណសម្បត្តិវិញមានច្រើនរាប់មិនអស់ដែលអ្នកមិនគួរមើលរំលង។

តោះ! មកមើលពីគុណសម្បត្តិរបស់ភេសជ្ជៈដំឡូងជ្វា និងរៀនធ្វើភេសជ្ជៈមួយនេះទាំងអស់គ្នាដូចខាងក្រោម៖ 

ដំណាំដំឡូងជ្វាដែលមានរសជាតិផ្អែមឆ្ងាញ់ពិសាត្រូវបានគេពេញនិយមទទួលទានមិនថាតែយកមកចំអិនជាម្ហូបអាហារផ្សេងៗជាច្រើនមុខដូចជា សម្លការី សម្លជាច្រើនមុខផ្សេងៗទៀត ស្ងោរ ឬចំអិនជាបង្អែមលាងមាត់នោះទេ

# គុណសម្បត្តិភេសជ្ជៈដំឡូងជ្វា

- ជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ និងស្ថិតមកក្នុងកម្រិតធម្មតា ជាពិសេសជួយធ្វើឱ្យអរម៉ូនអាំងស៊ុយលីនថយចុះ ដែលអាចជួយដល់អ្នកកើតជំងឺទឹកនោមផ្អែម

- មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឱ្យប្រព័ន្ធភាពស៉ាំរឹងមាំ អាចការពារ និងព្យាបាលជំងឺហឺត និងជំងឺរលាកផ្សេងៗដូចជាជំងឺ រលាកសន្លាក់ ជំងឺរលាកឆ្អឺង Gout និងជំងឺពុកឆ្អឹងជាដើម

- ជាតិប៉ូតាស្យូមនៅក្នុងទឹកដំឡូងជ្វាថែមទាំងជំនួយសុខភាពបេះដូង បង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម ការពារការកើតជំងឺ ដាច់សសៃឈាមខួរក្បាល ( Strokes) និងជំងឺគាំងបេះដូង។ ជាពិសេសជួយឱ្យកម្រិតជាតិទឹកក្នុងខ្លួន និងសម្ពាធឈាមនៅថេរបានផងដែរ

- ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជំនួយសុខភាពក្រពះពោះវៀន បំបាត់អាការទល់លាមក និងការពារជំងឺមហារីកពោះវៀនធំបានទៀតផង

- ជួយបង្កើនថាមពេលរាងកាយ ជួយការពារអាការឈឺសាច់ដុំពេលរងរបួសលេងកីឡា ឬចលនាផ្សេងៗ និងអាការរមួលក្រពើ

- មានសារធាតុ Emphysema ដែលអាចជួយការពារ និងបង្ការអ្នកដែលអ្នកជក់បារី ឬអ្នកដែលទទួលរងផលប៉ះពាល់ពីការជក់បារី ពីការកើតជំងឺទាក់ទងនឹងផ្លូវដង្ហើមដូចជា សួត ហឺតជាដើម

- មានសារធាតុ Folate ខ្ពស់ដែលមានគុណប្រយោជន៍ចំពោះសុខភាពម្តាយ និងទារកក្នុងផ្ទៃ

- ជួយធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកលោតក្នុងកម្រិតធម្មតា មានសុខភាពល្អ និងអាចបញ្ជូនអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាល និងរាងកាយទាំងមូល ជាពិសេសអាចជួយបំបាត់អារម្មណ៍ ធុញថប់ តានតឹង និងស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព

- ជួយធ្វើឱ្យធ្មេញ និងឆ្អឺងរឹងមាំ ថែមទាំងធ្វើឱ្យរបួសរាងកាយផ្សេងៗឆាប់ជាសះស្បើយ

- ជួយផលិតជាតិខូឡាជែននៅក្នុងខ្លួនដែលជំនួយសក់ ក្រចកឱ្យរឹងមាំ និងធ្វើឱ្យស្បែកក្មេងខ្ចីស្រស់ស្អាត បំបាត់បញ្ហាមុខមុនជាំ ជាពិសេសបំបាត់ស្នាមចាស់ជ្រីវជ្រួញស្បែកយារធ្លាក់ 

ធ្លាប់តែយកមកចំអិន តែប្រហែលជាមានមនុស្សមួយចំនួនមិនបានដឹងទេថា ដំឡូងជ្វាក៏អាចយកមកកិនធ្វើជាភេសជ្ជៈទទួលទានដ៏មានឱជារសឆ្ងាញ់ពិសាផងដែរ ចំណែកឯគុណសម្បត្តិវិញមានច្រើនរាប់មិនអស់ដែលអ្នកមិនគួរមើលរំលង

# វិធីធ្វើភេសជ្ជៈពីដំឡូងជ្វា

វិធីទី១៖ គ្រាន់តែយកដំឡូងជ្វាមួយទំហំល្មម មកចិតសម្បកឱ្យស្អាតលាងទឹកចេញ រួចចិតជាចំណិតក៏បាន ដុំៗក៏បានតាមតម្រូវការ ដើម្បីងាយស្រួលដាក់ចូលម៉ាស៊ីនកិនផ្លែឈើ។ បន្ទាប់មកអ្នកអាចត្រងយកតែទឹកមកទទួលទានដោយលាយជាមួយទឹកកកជាការស្រេច។ 

គ្រាន់តែយកដំឡូងជ្វាមួយទំហំល្មម មកចិតសម្បកឱ្យស្អាតលាងទឹកចេញ រួចចិតជាចំណិតក៏បាន ដុំៗក៏បានតាមតម្រូវការ ដើម្បីងាយស្រួលដាក់ចូលម៉ាស៊ីនកីនផ្លែឈើ។ បន្ទាប់មកអ្នកអាចត្រងយកតែទឹកមកទទួលទានដោយលាយជាមួយទឹកកកជាការស្រេច

វិធីទី២៖

- យកដំឡូងជ្វា ២ មើម , ការ៉ុត ៨ មើម និង ខ្ញីកន្លះមើម ចិតសម្បកលាងទឹកឱ្យស្អាត កាត់ជាដុំៗ

- បន្ទាប់មកយកគ្រឿងផ្សំទាំង ៣ ដែលកាត់រួចចូលម៉ាស៊ីនកិនផ្លែឈើ

- រួចត្រងយកតែទឹកដាក់ក្នុងកែវ ថែមទឹកកករួចអ្នកអាចទទួលទានភេសជ្ជៈមួយនេះដោយឆ្ងាញ់ពិសាហើយ។ 

យកដំឡូងជ្វា ២ ផ្លែ , ការ៉ុត ៨ ផ្លែ និង ខ្ញីកន្លះមើម ចិតសម្បកលាងទឹកឱ្យស្អាត កាត់ជាដុំៗ បន្ទាប់មកយកគ្រឿងផ្សំទាំង ៣ ដែលកាត់រួចចូលម៉ាស៊ីនកិនផ្លែឈើ

វិធីទី៣៖

- យកផ្លែការ៉ុត ២មើម, ផ្លែប៉ោមខៀវ ២ផ្លែ និងដំឡូងជ្វាទំហំល្មម ២មើម ចិតសម្បកលាងទឹកឱ្យស្អាត (ផ្លែប៉ោមមិនបាច់ចិតសម្បកក៏បាន)

- រួចយកមកកិន ត្រងតែទឹកមកទទួលទានលាយជាមួយទឹកកកជាការស្រេច៕  

យកផ្លែការ៉ុត ២មើម, ផ្លែប៉ោមខៀវ ២ផ្លែ និងដំឡូងជ្វាទំហំល្មម ២មើម ចិតសម្បកលាងទឹកឱ្យស្អាត (ផ្លែប៉ោមមិនបាច់ចិតសម្បកក៏បាន) រួចយកមកកិន ត្រងតែទឹកមកទទួលទានលាយជាមួយទឹកកកជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]