ចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ បើករថយន្តមិនប្រយ័ត្ន រវល់តែឈ្ងោកចុចទូរស័ព្ទឆាត បណ្តាលឲ្យជិះធ្លាក់ទឹកស្រះខ្មាសគេមិនស្ទើរ ហើយថែមទៀតទាំងត្រូវប៉ូលិស ចាប់ផាកពិន័យមួយតង់ទៀត។ ហេតុការណ៍នេះ កាលពីថ្ងៃសុក្រ ទី៣ វិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នារីវ័យក្មេងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ ជាអ្នកបើកបរខាងលើនេះ ជិះរថយន្តម៉ាក Maserati GranTurismo ដែលមានតម្លៃរហូតដល់ទៅ ៣០០,០០០ដុល្លារអាមេរិក ធ្វើដំណើរទៅលេងនៅទីក្រុងណាជីង (Nanjing) ខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន ប៉ុន្តែជាអកុសលស្រាប់តែនាង បានបើករថយន្តធ្លាក់ចូលស្រះទឹកទៅវិញ។

កាសែតចិន South China Morning Post រាយការណ៍ឲ្យដឹងថា មុនពេលកើតហេតុនារីទេសចរខាងលើនេះ រវល់តែជាប់ឆែកមើលសារក្នុងទូរស័ព្ទដៃរបស់នាង តាមរយៈបណ្តាញសង្គម WeChat ។ ម្យ៉ាងវិញទៀត ដោយសារតែនាងមិនសូវស្គាល់ផ្លូវច្បាស់ និងថែមទាំងមិនបានមើលអាន បដាណែនាំផ្លូវផងទៀតនោះ ទើបជាហេតុធ្វើឲ្យនាងបើកបរខុសទិសដៅ ធ្លាក់ចូលទឹកស្រះបែបនេះតែម្តង។

នារីវ័យក្មេងមិនត្រូវបានគេបង្ហាញអត្តសញ្ញាណ ជាអ្នកបើកបរខាងលើនេះ ជិះរថយន្តម៉ាក Maserati GranTurismo ដែលមានតម្លៃរហូតដល់ទៅ ៣០០,០០០ដុល្លារអាមេរិក

យ៉ាងណាមិញ តាមរយៈបទសម្ភាសន៍ផ្ទាល់ ជាមួយនឹងនារីរងគ្រោះក្រោយកើតហេតុ បានឲ្យដឹងថា នៅពេលដែលនាងកំពុង រយ៉ែឡានរៀបបត់ថយក្រោយ គ្រានោះស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកក្បាលសំដៅមករកឡាននាង ភ្លាមៗនោះធ្វើឲ្យនាងភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយក៏ព្យាយាមគេចបត់ឆែវលឿនស្លុយ ដើម្បីបញ្ចៀសកុំឲ្យប៉ះជាមួយនឹងរថយន្តផ្សេងទៀត ទើបបណ្តាលឲ្យនាងបើកឡានទំនើបតម្លៃថ្លៃរាប់សែនដុល្លារ ធ្លាក់ចូលក្នុងទឹកស្រះបែបនេះតែម្តងទៅ។

លោក Xu Jie មន្រ្តីប៉ូលិសម្នាក់ប្រចាំតំបន់ បានឲ្យដឹងថា នៅពេលដែលលោកចុះទៅដល់ទីតាំងកើតហេតុ ឃើញនារីរងគ្រោះបានហែលចេញមកលើគោកទៅហើយ រីឯរថយន្តនាងវិញ អណ្តែតលើផ្ទៃទឹកស្ទើរតែចង់លិចស្រិបចូលក្នុងទឹកស្រះ ដែលមានជម្រៅប្រហែលជា៣០ម៉ែត្រ។ ហើយបន្ទាប់ពីជួយស្ទូចលើករថយន្ត ឡើងមកលើគោកវិញរួច បញ្ឆេះម៉ាស៊ីនមើលឃើញថា រថយន្តរបស់នារីរងគ្រោះដំណើរការជាធម្មតាទេ។

គួរឲ្យដឹងផងដែរថា ទោះបីជាយ៉ាងណា នារីរងគ្រោះខាងលើនេះ ក៏ត្រូវបានខាងសមត្ថកិច្ចចាប់ផាកពិន័យក្នុងចំនួនទឹកប្រាក់ ៥០យ័ន (ប្រហែលជា៧,៥៤ដុល្លារអាមេរិក) ពីបទប្រើប្រាស់ទូរស័ព្ទក្នុងកំឡុងពេលបើកបរ ទៅតាមច្បាប់ដែលមានចែងក្នុងប្រទេសផងដែរ ៕

នៅពេលដែលនាងកំពុងតែ រយ៉ែឡានរៀបបត់ថយក្រោយ គ្រានោះស្រាប់តែមានរថយន្តដឹកទំនិញធុនធំមួយគ្រឿង បើកក្បាលសំដៅមករកឡាននាង ភ្លាមៗនោះធ្វើឲ្យនាងភ័យស្លន់ស្លោយ៉ាងខ្លាំង ហើយក៏ព្យាយាមបត់ឆែវលឿនស្លុយ
នារីរងគ្រោះខាងលើនេះ ក៏ត្រូវបានខាងសមត្ថកិច្ចចាប់ផាកពិន័យក្នុងចំនួនទឹកប្រាក់ ៥០យ័ន (ប្រហែលជា៧,៥៤ដុល្លារអាមេរិក) ពីបទប្រើប្រាស់ទូរស័ព្ទក្នុងកំឡុងពេលបើកបរ
រូបភាពតំណាងនៃរថយន្ត Maserati GranTurismo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]