ថៃ៖ តារាស្រីថៃជើងចាស់ Anne Thongprasom ដែលគ្រប់គ្នាស្គាល់ថាសព្វថ្ងៃនាងប្តូរអាជីពពីតារាសម្តែង មកធ្វើជាអ្នកដឹកនាំរឿងប្រចាំទូរទស្សន៍ថៃ ប៉ុស្តិ៍លេខ៣ និងមានមុខជំនួញផ្សេងៗផ្ទាល់ខ្លួនជាច្រើនទៀតនៅក្នុងដៃ។

តួយ៉ាង គេសង្កេតឃើញសម្រស់អ្នកដឹកនាំស្រីវ័យឈានជិត៤០ឆ្នាំម្នាក់នេះ នៅតែស្រស់ស្អាតមិនកាត់ទៅរកអាយុសោះឡើយ។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅពេល Anne Thongprasom និងតារាសម្តែងមុខមាត់គួរឲ្យស្រលាញ់ និងស្ថិតនៅលំដាប់ជួរមុខនៃប្រទេសថៃ Yaya Urassaya បានប៉ះគ្នាក្នុងឈុតរ៉ូបតែមួយ គឺមើលទៅពួកគេស្រស់សោភាមិនចាញ់គ្នាប៉ុន្មានទេ។

ជាពិសេស ហ្វេនៗនាំគ្នាកោតសរសើរពី Anne ទោះបីវ័យជ្រេក៏មែនពិត តែពេលនាងស្លៀកឈុតបែបនេះហើយមើលទៅនៅតែក្មេង និងស្រស់ស្អាត អាចនិយាយបានថាសម្រស់របស់នាងអាចស្ថិត ក្នុងវ័យប្រហាក់ប្រហែលនឹង Yaya បានផងដែរ៕ 

Anne Thongprasom និង Yaya Urassaya ក្នុងឈុតតែមួយដូចគ្នា
Anne Thongprasom និង Yaya Urassaya ក្នុងឈុតតែមួយដូចគ្នា
Anne Thongprasom និង Yaya Urassaya ក្នុងឈុតតែមួយដូចគ្នា
Anne Thongprasom
Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]