ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ កំពុងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់ និងចង់ដឹងពីការពិត ពីក្រោយរឿងថាខ្លួន មិនមែនអាយុ១២ឆ្នាំ។
មួយរយៈពេលនេះ អ្នកគាំទ្រជាច្រើន កំពុងតែទន្ទឹងរង់ចាំចម្លើយ ក៏ដូចជាពាក្យពិត ចេញពីមាត់ ថារឿងដែលប្អូនមានអាយុ១៦ឆ្នាំនោះគឺយ៉ាងណា ពិតឫមិនពិត មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀងលោក មៃ សុគន្ធ ក៏ចង់ដឹង ពីរឿងនេះដែរ។
មិនបានប៉ុន្មានផង តារាចម្រៀងវ័យក្មេង ហាក់មានសន្ទុះក្នុងការគាំទ្រលឿនរូបនេះ បានបញ្ចេញសារ នៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «ហត់ណាស់ ឈឺក្បាល កាលណាបានចប់ល្អ»។
លើសពីនេះទៅទៀត ក៏មានអ្នកគាំទ្រជាច្រើនជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តចំពោះរូបប្អូន ឲ្យខិតខំបន្តផងដែរ ហើយក៏មានអ្នកគាំទ្រខ្លះនៅតែចង់ដឹងពីការចំពោះរឿងនេះដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]