ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សិល្បករជើងចាស់ជាច្រើនរូប កំពុងតែជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីខ្លួនបាត់បង់សមត្ថភាព ដោយភាពជរាពីធម្មជាតិ ដែលមិនអាចឲ្យខ្លួនរកកម្រៃ ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបាន។

ជាក់ស្ដែង ឃើញកង្វល់របស់តារាចាស់ជរាមួយចំនួន កើតឡើងជារឿយៗដូច្នេះ សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្រេចចិត្តឧបត្ថម្ភ រហូតដល់ទៅ ៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដើម្បីជួយសម្រាលបន្ទុកពួកគាត់។

នេះបើតាមសាររបស់លោក ហេង ឡុង ដែលជាមិត្តប្រុស  អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក។ ទង្វើ របស់សម្ដេច ហ៊ុន សែន និងលោក ជំទាវ បានបង្ហាញពីការយកចិត្តទុក្ខដាក់ លើប្រជាពលរដ្ឋគ្រប់គ្នា ដែលមានទុក្ខលំបាក មិនថាអ្នកណានោះទេ ។ 

ជាពិសេស គ្រាន់តែទទួលបានដំណឹងនេះភ្លាម សិល្បករចាស់ជរាជាច្រើនរូប បានសម្ដែងសេចក្ដីរំភើប ហាក់ធូរចិត្តជាខ្លាំង ។ ជាងនេះទៅទៀតពួកគាត់ម្នាក់ៗ ក៏មិនភ្លេចថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ដែរ៕ 

សារដែលលោក ហេង ឡុង បានបង្ហោះក្នុងបណ្ដាញសង្គម
សិល្បករចាស់ជរា
សិល្បករចាស់ជរា
សិល្បករចាស់ជរា
ជំនួយសិល្បករ ដែលជួបទុក្ខក្នុុងគ្រួសារ
ការសួរសុខទុក្ខ សិល្បករដែលមានជំងឺ
ការសួរសុខទុក្ខ សិល្បករចាស់ជរា
សម្ដេចតេជោ ហ៊ុនសែន ជួបសំណេះសំណាលជាមួយសិល្បករចាស់ជរា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]