ភ្នំពេញ៖ នាពេលប៉ុន្មានថ្ងៃកន្លងទៅ មានផេកហ្វេសប៊ុកមួយមានឈ្មោះ The Star បានបង្ហោះសារអំពាវនាវថា លោកយាយ ចាន់ ស៊ីផាន់ ចង់ជួបមុខសិល្បករខ្មែរទាំងអស់ ដែលធ្លាប់ស្គាល់និង គាំទ្រភាពយន្តរបស់លោកយាយកន្លងមក នាដង្ហើមចុងក្រោយនេះ ព្រោះពេលនេះ លោកយាយ ឈឺធ្ងន់ខ្លាំងណាស់។

យ៉ាងណាមិញ ការអំពាវនាវរបស់លោកយាយ នៅពេលនេះ បានទទួលការឆ្លើយតបហើយ ដោយមានតារាកំប្លែង២រូប គឺនាយកុយ និងនាយក្រឹម ដែលសន្យាថានឹងទៅ សួរសុខទុក្ខលោកយាយ ព្រោះដើម្បីសម្រេចបំណងចុងក្រោយ របស់តារាជើងចាស់ម្នាក់នេះ។

យោងតាម ផេកហ្វេសប៊ុក សិល្បករកម្ពុជា ដែលបានបង្ហោះការពីប៉ុន្មានម៉ោងមុន បានសរសេរថា៖ “នាយកុយនាយក្រឹម និងមកសួរសុខទុក្ខលោកយាយ ចាន់ ស៊ីផាន់ នៅដង្ហើមចុងក្រោយតបតាមការចង់ជួបរបស់លោកយាយ !នាយកុយបាននិយាយថា គាត់បានខលទៅននាយក្រឹមហើយ ពួកយើងទាំងពីនិងមកជួបលោកយាយនៅថ្ងៃទី១០ វិច្ឆីកា មូលហេតុមិនបានមកជួបភ្លាមៗដោយសារនាយទាំងពីរវល់កម្មវិធីតាមខេត្ត ទាល់តែថ្ងៃទី១០ បានវិលត្រឡប់មកភ្នំពេញវិញ ហើយនិងមកជួបលោក យាយផាន់នៅផ្ទះគាត់តែម្តង”

ទាំងនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់ លោកយាយ ចាន់ ស៊ីផាន់ ព្រោះនេះគឺជាបំណងចុងក្រោយ ដែលលោកយាយចង់បាន មុននឹងគាត់ផុតដង្ហើមទៅ៕ 

លោកយាយ ចាន់ ស៊ីផាន់កំពុងឈឺធ្ងន់
លោកយាយ ចាន់ ស៊ីផាន់
លោកយាយ ចាន់ ស៊ីផាន់កំពុងឈឺធ្ងន់
លោកយាយ ចាន់ ស៊ីផាន់
សារដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រឹម