យោងតាមពត៌មានពីគេហទំព័រ huffington បានអោយដឹងថា មានស្រ្តីម្នាក់ ត្រូវបានប៉ូលីសចាប់ខ្ខួន ដោយសារតែការស្លៀកពាក់ជា Zombie ដែលបណ្តាលអោយ មានការភាន់ច្រឡំ។

តាមការបកស្រាយរបស់ប៉ូលីសបានអោយដឹងថា ស្រ្តីរូបនេះ ត្រូវបានគេរាយការណ៍ ទៅប៉ូលីស ថាបានប្រទះឃើញមនុស្សម្នាក់ ដែលប្រហែលជាគេត្រូវបានបាញ់សម្លាប់  ដេកលើដីក្បែរឡានរបស់នាងដែលនៅបញ្ឆេះចោល ព្រមទាំងមាននូវសា្នមរបួស និងប្រឡាក់ ឈាមជាច្រើនពេញខ្លូនប្រាណ ហេតុនេះហើយបានជាកម្លាំងប៉ូលីសចុះទៅពិនិត្យមើល ទើបដឹងថា ជាឯកសណ្ឋានខ្មោចឆៅ ដែលគេហៅថា Zombie សំរាប់ពាក់លេងកំសាន្តក្នុង ពិធីបុណ្យ Halloween ដែលទើបចប់ទៅថ្មីៗតែប៉ុណ្ណោះ ហើយស្រ្តី រូបនេះនៅមិនទាន់ ស្វាងស្រានៅឡើយផង។

ប៉ូលីសបានបញ្ជាក់បន្ថែមថា វាមានការពិបាកនឹងមើលអោយច្បាស់ដែរ ព្រោះអី មើលពីចម្ងាយទៅ វាមានលក្ខណះដូចស្នាមរបួសពិតមែនអញ្ជឹង។ ទោះជាយ៉ាងណា ក៏ដោយស្រ្តីរូបនេះត្រូវបានប៉ូលីសបញ្ជូនខ្លួនទៅប៉ុស្ត៍ប៉ូលីសដើម្បីពិន័យផងដែរ។

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះករណីនេះ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]