ផ្កាក្រដាសត្រូវបានប្រជាជននៅជុំវិញពិភពលោក ជាពិសេសប្រជាជនខ្មែរនិយមដាំដើម្បីលម្អសោភ័ណ្ឌភាពគេហដ្ឋាន ព្រោះតែផ្ការបស់វាពណ៌ក្រហម ផ្កាឈូក លឿង ស ស្រស់ស្អាត។ មនុស្សទូទៅដឹងត្រឹមថា ផ្កាក្រដាសជាផ្កាសម្រាប់តែដាំលម្អ តែការពិតមានរឿងរ៉ាវមួយចំនួនរបស់ផ្កាក្រដាសដែលអ្នកមិនធ្លាប់បានដឹង ហើយអ្នកនឹងភ្ញាក់ផ្អើលបន្ទាប់ពីអានអត្ថបទនេះរួច។

ថ្ងៃនេះយើងនឹងលើកត្រដាងពីអាថ៌កំបាំងរបស់ផ្កាក្រដាស ការធ្វើទឹកតែពីផ្កាក្រដាស និងគុណសម្បត្តិច្រើនរាប់មិនអស់របស់ផ្កាក្រដាស មកជម្រាបជូនមិត្តអ្នកអានឱ្យបានជ្រាបដូចខាងក្រោមនេះ ៖ 

ផ្កាក្រដាសត្រូវបានប្រជាជននៅជុំវិញពិភពលោក ជាពិសេសប្រជាជនខ្មែរនិយមដាំដើម្បីលម្អសោភ័ណ្ឌភាពគេហដ្ឋាន ព្រោះតែផ្ការបស់វាពណ៌ក្រហម ផ្កាឈូក លឿង ស ស្រស់ស្អាត

# គុណប្រយោជន៍ផ្កាក្រដាស

- ជួយប្រឆាំង ការពារ និងព្យាបាលអាការក្អកស្ងួត

- ជួយសម្រួលបំពង់ក និងបំបាត់អាការក្អក ស្លេស ឬសំបោរក្នុង ច្រមុះ បំពង់ក និងផ្លូវដង្ហើម

- ជួយព្យាបាលអាការគ្រុន ក្តៅ និងប្រឆាំងនឹងជំងឺផ្សេងៗ

- ជួយធ្វើឱ្យប្រព័ន្ធដង្ហើមដំណើរការស្រួល សម្រួលដល់ការដកដង្ហើម និងធ្វើឱ្យសួតមានសុខភាពល្អ អាចនាំយកអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយទាំងមូលបានយ៉ាងល្អ

- ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងបំបាត់អាការទល់លាមកផងដែរ

- ជួយដល់បញ្ហាជំងឺក្រពះពោះវៀន ដូចជារលាកក្រពះ ដំបៅក្រពះ និងអាចសម្រាកការឈឺចាប់បានផងដែរ

- ជួយបំបាត់អាការរាគរូសបានយ៉ាងមានប្រសិទ្ធភាព

- ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម

- ជួយធ្វើឱ្យស្បែកមានសុខភាពល្អ បំបាត់អាលែកហ្ស៊ីស្បែក មេរោគសើរស្បែក ការកកើតមុន គ្រប់គ្រង លាងសម្អាតនិងបណ្តេញជាតិពុលចេញពីស្បែកជាដើម

- ជួយធ្វើរបួសជាសះស្បើយយ៉ាងឆាប់រហ័ស ដោយគ្រាន់តែត្រាំមុខរបួសនៅក្នុងទឹកកកលាយផ្កាក្រដាសជាការស្រេច

- តែផ្កាក្រដាសអាចជួយបណ្តេញ និងបន្សាបជាតិពុលពីក្នុងរាងកាយ ធ្វើឱ្យមុខងារថ្លើមដំណើរការល្អ ថែមទាំងជំនួយដល់ការព្យាបាលជំងឺរលាកថ្លើមទៀតផង។

- ជួយប្រឆាំងនឹងការរលាកផ្សេងៗ ដូចជារលាកសន្លាក ឬអាការឈឺឆ្អឺងឆ្អែងជាដើម។ 

ដើម្បីទទួលបានគុណប្រយោជន៍ផ្នែកសុខភាពអស់ទាំងនេះ តោះ! មកតាមដានវិធីធ្វើ តែពីផ្កាក្រដាសទាំងអស់គ្នា។

# វិធីធ្វើតែពីផ្កាក្រដាស

គ្រឿងផ្សំ

- ផ្កាក្រដាសស្រស់ៗមួយពែង (ប្រមាណ ១០ផ្កា)

- ទឹកមួយឆ្នាំង

- ទឹកឃ្មុំ

គ្រឿងផ្សំធ្វើតែពីផ្កាក្រដាស មានផ្កាក្រដាសមួយពែង និងទឹកមួយឆ្នាំង

ការអនុវត្ត

- យកផ្កាក្រដាសមកលាងជម្រេះជាតិកខ្វក់ និងធូលីដីឱ្យបានស្អាតដោយប្រើទឹកត្រជាក់

- យកឆ្នាំងដាំទឹកឱ្យពុះ រួចចាក់ផ្កាដែលលាងរួចចូល

- បិទភ្លើង និងទុកឱ្យត្រជាក់នៅពេលដែលផ្កាចាប់ផ្តើមស្លោក ឬប្រែជាពណ៌លឿង

- រួចអ្នកគួរតែទទួលទានតែមួយនេះទាំងនៅក្តៅទើបមានប្រសិទ្ធភាព ហើយអ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិបានផងដែរ៕   

យកផ្កាក្រដាសមកលាងជម្រេះជាតិកខ្វក់ និងធូលីដីឱ្យបានស្អាតដោយប្រើទឹកត្រជាក់ យកឆ្នាំងដាំទឹកឱ្យពុះ រួចចាក់ផ្កាដែលលាងរួចចូល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]