ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ប្រចាំផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា លោកតែងតែ បង្ហោះរូបផ្លាស់ប្តូររថយន្តជាញឹកញាប់ នៅលើគណនីផ្ទាល់ខ្លួនរបស់លោក។

ហេតុដូច្នេះហើយ ទើបធ្វើឲ្យមហាជនមួយចំនួន មានភាពមិនពេញចិត្ត និងជ្រេញ ពេលដែលឃើញរូបលោកធ្វើដូច្នេះ ហើយថែមទាំង បញ្ចេញមតិមិនល្អ ថាលោកជាមនុស្សពូកែអួត ទៀតផង។

នាពេលម្សិលមិញនេះ ដោយសារតែទ្រាំនឹងមតិមិនល្អមិនបាន លោក សុគន្ធ ថេរ៉ាយុ ក៏បានបង្ហោះសារមួយ នៅក្នុងគណនីរបស់លោកថា៖ “ឃើញខ្ញុំល្អ ឃើញខ្ញុំមានបាន ជួយអរខ្ញុំទៅ ច្រណែនខ្ញុំធ្វើអី ជ្រេញខ្ញុំធ្វើអី ខ្ញុំទៅធ្វើអីអ្នក ហើយបានអីមកវិញ? ធ្វើបែបនេះបានតែបាប នឹងក្តៅចិត្តខ្លួនឯងអត់អំពើហ្នឹង ខ្ញុំអត់ឈឺក្បាលក្តៅក្រហាយអីជាមួយអ្នកផងហ្នឹង មានតែអាណិតអ្នកថែម។

យ៉ាងណាមិញ សារមួយនេះ អាចនឹងធ្វើឲ្យអ្នកដែល មិនពេញចិត្តឬ ច្រណែនរូបលោក ឆ្អែតបាយ ព្រោះថា លោកមិនដែលខ្វល់ នឹងមតិអស់ទាំងនោះឡើយ៕ 

សារដែលលោក សុគន្ធ ថេរ៉ាយុបង្ហោះ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ
លោក សុគន្ធ ថេរ៉ាយុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]