អាហារសម្រន់ និងអាហារដែលចម្អិនស្រាប់ (Junk Food) ដូចជាភីស្សា បឺហ្គឺ ដំឡូងបារាំង ស៊ុត នំខេក នំដូណាត់ ភេសជ្ជៈគ្រឿងកំប៉ុង សូដា កាហ្វេ តែ គ្រឿងស្រវឹង រាល់អាហារដែលវេចខ្ចប់ ចៀន បំពង ឬធ្វើចេញពីស្ករកែច្នៃ ត្រូវបានគេទទួលស្គាល់ថាមានឱជារសជាតិឆ្ងាញ់ និងជាទីពេញនិយមមែនទែន សម្រាប់ប្រជាជនទូទៅ។ 

ប៉ុន្តែអាហារទាំងនោះសម្បូរទៅដោយជាតិស្ករ ជាតិខ្លាញ់ កាឡូរីខ្ពស់ និងកាហ្វេអ៊ីនដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពផងដែរ។ បើទោះជាមានវិធីសាស្រ្តច្រើនយ៉ាង និងវិធីធ្វើភេសជ្ជៈបណ្តេញជាតិពុលអាក្រក់ៗចេញពីរាងកាយយ៉ាងណាក៏ដោយ ប្រសិនជាអ្នកបញ្ឈប់ ឬកាត់បន្ថយអាហារអស់ទាំងនោះ រួចបែរមកទទួលទានអាហារសុខភាពដូចជា បន្លែ ផ្លែឈើ សាច់មាន់ និងបន្ថែមជាមួយការទទួលទានតែបៃតង ៤ ទៅ ៥កែវក្នុងមួយថ្ងៃនោះ អ្នកនឹងទទួលបានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើន ថែមទាំងអាចបង្ការជំងឺផ្សេងៗជាច្រើនមុខបានផងដែរ។

បើទោះជាការតមអាហារអស់ទាំងនោះក្នុង១អាទិត្យដំបូងធ្វើឱ្យអ្នកអស់កម្លាំង ល្ហិតល្ហៃ ឬឃ្លានខ្លាំងខុសពីធម្មតាក៏ដោយ តែបន្ទាប់ពីអ្នកបញ្ឈប់ការទទួលទានអាហារអស់ទាំងនោះបាន១អាទិត្យអ្នកនឹងត្រលប់មកសភាពប្រក្រតីធម្មតា ហើយឃើញពីភាពខុសប្លែកក្នុងរាងកាយ និងអត្ថប្រយោជន៍ដែលអ្នកនឹកស្មានមិនដល់ដូចខាងក្រោមនេះ៖  

អាហារសម្រន់ និងអាហារដែលចម្អិនស្រាប់ (Junk Food) ដូចជាភីស្សា បឺហ្គឺ ដំឡូងបារាំង ស៊ុត នំខេក នំដូណាត់ ភេសជ្ជៈគ្រឿងកំប៉ុង សូដា កាហ្វេ តែ គ្រឿងស្រវឹង រាល់អាហារដែលវេចខ្ចប់ ចៀន បំពង ឬធ្វើចេញពីស្ករកែច្នៃ ត្រូវបានគេទទួលស្គាល់ថាមានឱជារសជាតិឆ្ងាញ់ និងជាទីពេញនិយមមែនទែន សម្រាប់ប្រជាជនទូទៅ។ ប៉ុន្តែអាហារទាំងនោះសម្បូរទៅដោយជាតិស្ករ ជាតិខ្លាញ់ កាឡូរីខ្ពស់ និងកាហ្វេអ៊ីនដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពផងដែរ

# ស្រកទម្ងន់

វិធីសាស្រ្តនេះមិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អនោះទេ តែថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ ក្បាលពោះរាបស្មើស្អាត អារម្មណ៍របស់អ្នកនឹងល្អប្រសើរជាងមុនស្ទើរតែមិនគួរឱ្យជឿ។ 

វិធីសាស្រ្តនេះមិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អនោះទេ តែថែមទាំងធ្វើឱ្យអ្នកស្រកទម្ងន់ ក្បាលពោះរាបស្មើស្អាត អារម្មណ៍របស់អ្នកនឹងល្អប្រសើរជាងមុនស្ទើរតែមិនគួរឱ្យជឿ

# មានកម្លាំង និងស្រស់ស្រាយពេញមួយថ្ងៃ

អ្នកនឹងសង្កេតឃើញថាអារម្មណ៍របស់អ្នកនឹងប្រែជាល្អ ស្រស់ស្រាយជាងមុន ក្រោកពេលព្រឹកពេញដោយកម្លាំងពលំ ស្រស់ថ្លា មិនមានភាពងោកងុយ ខ្ជិលច្រអូសនោះទេ។ 

អ្នកនឹងសង្កេតឃើញថាអារម្មណ៍របស់អ្នកនឹងប្រែជាល្អ ស្រស់ស្រាយជាងមុន ក្រោកពេលព្រឹកពេញដោយកម្លាំងពលំ ស្រស់ថ្លា មិនមានភាពងោកងុយ ខ្ជិលច្រអូសនោះទេ

# ជំនួយការគេង

តាមការស្រាវជ្រាវរកឃើញថា ការទទួលទានស្ករច្រើនពេកអាចធ្វើឱ្យប៉ះពាល់ដំណេកពេលយប់របស់អ្នកដូចជាការទទួលទានជាតិកាហ្វេអ៊ីនផងដែរ។ ចំណែកឯជាតិខ្លាញ់វិញនឹងធ្វើឱ្យមានបញ្ហាដល់ដំណើរការជាតិគីមីក្នុងខួរក្បាលនៅពេលគេង។ ដែលទាំងនេះសុទ្ធតែធ្វើឱ្យរំខានដល់ដំណេករបស់អ្នកដូចជាធ្វើឱ្យគេងមិនលក់ គេងមិនបានស្កប់ស្កល់ ឬលក់ស្រួលជាដើម។ ដូច្នេះនៅពេលដែលអ្នកបញ្ឈប់អាហារដែលមានជាតិស្ករ ជាតិខ្លាញ់ និងកាហ្វេអ៊ីនទាំងនេះ អ្នកនឹងគេងលក់បានយ៉ាងស្រួល ដោយគ្មានការភ័យបារម្ភអ្វីឡើយ។  

ពេលដែលអ្នកបញ្ឈប់អាហារដែលមានជាតិស្ករ ជាតិខ្លាញ់ និងកាហ្វេអ៊ីនទាំងនេះ អ្នកនឹងគេងលក់បានយ៉ាងស្រួល ដោយគ្មានការភ័យបារម្ភអ្វីឡើយ

# ប្រព័ន្ធភាពស៉ាំរឹងមាំ

ក្រោយបញ្ឈប់ការទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព នឹងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរបស់អ្នកកាន់តែរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗជាច្រើនមុខ ជាពិសេសការពារជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព។ 

ក្រោយបញ្ឈប់ការទទួលទានអាហារដែលប៉ះពាល់ដល់សុខភាព នឹងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៉ាំក្នុងរាងកាយរបស់អ្នកកាន់តែរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗជាច្រើនមុខ ជាពិសេសការពារជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព

# ជំនួយដល់ការធ្វើលំហាត់ប្រាណ

ការតមអាហារដែលប៉ះពាល់ដល់សុខភាពរាងកាយ នឹងធ្វើឱ្យអ្នកអាចផ្តោតអារម្មណ៍ដល់ការថែទាំរូបរាងកាយរបស់អ្នកល្អប្រសើរជាងមុន ដូចជាធ្វើឱ្យអ្នកចេះស្រលាញ់ខ្លួនឯង ចង់ហាត់ប្រាណដើម្បីសុខភាព ដើម្បីឱ្យរូបរាងស្រស់ស្អាត និងមានសុខភាពល្អជាដើម។ 

ការតមអាហារដែលប៉ះពាល់ដល់សុខភាពរាងកាយ នឹងធ្វើឱ្យអ្នកអាចផ្តោតអារម្មណ៍ដល់ការថែទាំរូបរាងកាយរបស់អ្នកល្អប្រសើរជាងមុន ដូចជាធ្វើឱ្យអ្នកចេះស្រលាញ់ខ្លួនឯង ចង់ហាត់ប្រាណដើម្បីសុខភាព ដើម្បីឱ្យរូបរាងស្រស់ស្អាត និងមានសុខភាពល្អជាដើម

បន្ទាប់ពីឃើញពីគុណសម្បត្តិខាងលើអ្នកប្រាកដជាពេញចិត្តជាមិនខាននូវការបញ្ចេញជាតិពុលក្នុងរាងកាយដោយវិធីងាយៗ ដោយគ្រាន់តែបញ្ឈប់ចំណីអាហារមិនល្អអស់ទាំងនេះ។ គ្រាន់តែបញ្ឈប់ និងតាមអាហារជាតិស្ករ ជាតិខ្លាញ់ កាហ្វេអ៊ីន និងអាហារធ្វើពិជាតិស្ករតែមួយខែ អ្នកនឹងទទួលបានគុណសម្បត្តិដ៏លើសលប់ ថែមទាំងអាចស្រកទម្ងន់បានដល់ទៅ ៣គីឡូក្រាមផងដែរ។ ងាយៗណាស់មែនទេ? ទាល់តែសាកបានដឹង ប្រញាប់អនុវត្តដើម្បីបានរាងស្អាត និងសុខភាពល្អទាំងអស់គ្នាណា !

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]