ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ មានការ លេចព័ត៌មានថា ពេជ្រ ថៃ ដែលជាបេក្ខភាព The Voice Kids មិនមែនអាយុ១២ឆ្នាំ ស្រាប់តែ មៃ សុគន្ធ ដែលជាតារាចម្រៀងម្នាក់ តែងមានមុខបញ្ចេញគំនិតគ្រប់រឿងនោះ បានស្នើឲ្យពេជ្រ ថៃ ពិនិត្យ DNA។

ជាការពិតណាស់ ក្រោយពីការធ្លាយដំណឹងទាំងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ទន្ទឹងចាំនូវចម្លើយដែលចេញពីមាត់ពេជ្រ ថៃ ជាក្មេងដែលគេធ្លាប់ថាមានអាយុ១២ឆ្នាំនោះ អាយុពិត១៦ឆ្នាំ ស្មើនឹងអាយុមនុស្សវ័យជំទង់ មែនឫក៏យ៉ាងណា។ 

ជាក់ស្តែង ស្រាប់តែលោក មៃ សុគន្ធ ក៏បានចេញមុខឈឺឆ្អាលរឿងមួយនេះដែរ ដោយចេញមុខ បញ្ចេញសារ នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ហាក់បីដូចជាមិនពេញចិត្ត ពីរឿងនេះ។

ក្នុងនោះលោកបានលើកឡើង ដោយស្នើសុំរឿងគណៈកម្មការថា៖ «វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មការ The Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន»៕

ក្រោយពីបានអានសាររបស់លោក មៃ សុគន្ធហើយ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? 

ប្អូនប្រុសពេជ្រ ថៃ
លោកមៃ សុគន្ធ
លោកមៃ សុគន្ធស្នើឲ្យពេជ្រ ថៃ ពិនិត្យ DNA
លោកមៃ សុគន្ធស្នើឲ្យពេជ្រ ថៃ ពិនិត្យ DNA
សាររបស់លោកមៃ សុគន្ធ ដែលបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ