រឿងសម្រស់នេះអ្នកណាៗក៏ចង់ស្អាត ចង់ល្អ តែវ័យកាន់តែវិវឌ្ឍទៅមុនឥតឈប់ឈរ ទោះប្រឹងថែទាំ និងប្រើប្រាស់គ្រឿងសម្អាងល្អៗ ថ្លៃៗយ៉ាងណាក៏បានត្រឹមតែពន្យារពេលមួយរយៈពេល ជួនកាលប្រើប្រាស់ផលិតផលច្រើនពេកមិនត្រឹមតែគ្មានប្រសិទ្ធភាព បែរជាធ្វើឱ្យផ្ទៃមុខកាន់តែយ៉ាប់យ៉ឺន និងចាស់ជ្រីវជ្រួញជាងមុនក៏មាន។

ថ្ងៃនេះយើងនឹងលើកយកគ្រឿងទេសមួយមុខដែលអ្នកតែងតែឃើញរាល់ថ្ងៃ តែមិនដែលដឹងសោះថាវាបែរជាអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់ស្នាមជ្រីវជ្រួញ សូម្បីតែលោកយាយអាយុ ៧០ឆ្នាំ ក៏អាចប្រែក្លាយជាក្មេងអាយុ៣៥ឆ្នាំបានដោយវិធីងាយៗដូចខាងក្រោម៖

ថ្ងៃនេះយើងនឹងលើកយកគ្រឿងទេសមួយមុខដែលអ្នកតែងតែឃើញរាល់ថ្ងៃ តែមិនដែលដឹងសោះថាវាបែរជាអាចធ្វើឱ្យផ្ទៃមុខរបស់អ្នកបាត់ស្នាមជ្រីវជ្រួញ

# គ្រឿងផ្សំ

- គ្រឿងទេសផ្កាចន្ទន៍ ៣ ឬ ៤ផ្កា

(ងាយណាស់ គ្រឿងទេសផ្កាចន្ទន៍សម្រាប់ស្លសម្លការី និង-ខ ដែលរកបានដោយងាយ នៅហាងលក់គ្រឿងទេស)

- ទឹកស្អាតមួយពែង ឬមួយឆ្នាំង

ងាយៗណាស់ៗគ្រឿងទេសផ្កាចន្ទន៍សម្រាប់ស្លសម្លការី និង-ខ ដែលរកបានដោយងាយ នៅហាងលក់គ្រឿងទេស

# ការអនុវត្ត

- ងាយៗដោយគ្រាន់តែអ្នកដាំទឹកក្នុងឆ្នាំង រួចទុកឱ្យពុះ

- បន្ទាប់មកដាក់ផ្កាចន្ទន៍នៅក្នុងទឹកដែលពុះនោះ ឱ្យបាន ៣នាទី

- រួចអ្នកអាចទុកក្នុងកែវ ពែង ឬឆ្នាំងឱ្យត្រជាក់ទុកប្រើប្រាស់ពេលក្រោយក៏បាន។

- យកទឹកផ្កាចន្ទន៍មួយនេះមកលុបមុខ រួចយកដុំសំលីផ្តិតទឹកវាមកលាបឱ្យសព្វផ្ទៃមុខបន្ថែមទៀត។ 

ងាយៗដោយគ្រាន់តែអ្នកដាំទឹកក្នុងឆ្នាំង រួចទុកឱ្យពុះ បន្ទាប់មកដាក់ផ្កាចន្ទន៍នៅក្នុងទឹកដែលពុះនោះ ឱ្យបាន ៣នាទី រួចអ្នកអាចទុកក្នុងកែវ ពែង ឬឆ្នាំងឱ្យត្រជាក់ទុកប្រើប្រាស់ពេលក្រោយក៏បាន

អ្នកគូរតែអនុវត្តវិធីបែបនេះឱ្យបានរៀងរាល់ថ្ងៃ ត្រឹមតែ២សប្តាហ៍ ពេលព្រឹកព្រលឹមមុនអាហារពេលព្រឹក ឬពេលណាក៏បានឱ្យតែទំនេរ។ បន្ទាប់ពីនោះអ្នកនឹងសង្កេតឃើញភាពខុសប្លែកជាងមុន ដោយផ្ទៃមុខរបស់អ្នកតឹងណែន បាត់អស់ស្នាមជ្រីវជ្រួញបន្តិចៗម្តង រហូតមុខក្មេងជាងវ័យរលោងស្អាតជាងមុនមិនខាន៕ 

អ្នកគូរតែអនុវត្តវិធីបែបនេះឱ្យបានរៀងរាល់ថ្ងៃ ត្រឹមតែ២សប្តាហ៍ ពេលព្រឹកព្រលឹមមុនអាហារពេលព្រឹក ឬពេលណាក៏បានឱ្យតែទំនេរ។ បន្ទាប់ពីនោះអ្នកនឹងសង្កេតឃើញភាពខុសប្លែកជាងមុន ដោយផ្ទៃមុខរបស់អ្នកតឹងណែន បាត់អស់ស្នាមជ្រីវជ្រួញបន្តិចៗម្តង រហូតមុខក្មេងជាងវ័យរលោងស្អាតជាងមិនខាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]