ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហា លោក ខាត់​ វ៉ៃហាំង ដែលត្រូវបានគេដឹងថា បច្ចុប្បន្ននេះ លោកកំពុងតែមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការថតសម្តែងខ្សែភាពយន្ត ទាំងក្នុងនិងក្រៅស្រុក បើនិយាយឲ្យចំទៅ គឺការងារសិល្បៈកំពុងតែកាក់កបតែម្តង។

ជាការពិតណាស់ លោក ខាត់ វ៉ៃហាំង ត្រូវបានគេចាត់ទុកថា ជាតារាប្រុសមួយរូប ដែលមានមុខមាត់ និងរូបរាងសង្ហា ដែលជាពិសេសនោះ គឺពោរពេញទៅដោយទេពកោសល្យ ក្នុងការសម្តែង ដែលជាហេតុធ្វើឲ្យមានផលិតករជាច្រើន ពេញចិត្តជ្រើសយករូបលោក ធ្វើជាតួឯកប្រុសសម្តែងក្នុងខ្សែភាពយន្តរបស់ពួកគេផងដែរ។

តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង
តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង ជាមួយនឹងតួសម្តែងថៃ

ដោយឡែក ថ្ងៃនេះផងដែរ ខ្មែរឡូត ក៏សូមបង្វែរអារម្មណ៍ប្រិយមិត្ត មកចាប់អារម្មណ៍ពីសម្រស់មុខមាត់ កាលនៅពីក្មេងរបស់តារាប្រុសរូបនេះវិញម្តង។ ដោយកាលពីថ្មីៗនេះ លោក ខាត់ វ៉ៃហាំង បានបង្ហោះរូបថតកាលនៅពីកុមារភាពរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់សរសើរមិនដាច់ពីមាត់ ដោយមិននឹកស្មានថា កាលនៅពីក្មេង លោកមានមុខមាត់គួរឲ្យស្រលាញ់ខ្លាំងបែបនេះសោះ រីឯពេលធំឡើងក៏ កាន់តែសង្ហាជាងមុនថែមទៀតផងដែរ៕

ដូចនេះបើចង់ដឹងថាយ៉ាងណា តោះមកទស្សនារូបខាងក្រោមទាំងអស់គ្នា៖   

រូបបច្ចុប្បន្ន និងរូបកាលពីនៅក្មេង
តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង
តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង
តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង
តារាសម្តែងប្រុស លោក ខាត់​ វ៉ៃហាំង ជាមួយតួសម្តែងថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង