ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថាជារុក្ខជាតិម្យ៉ាង ដែលមានគុណសម្បត្តិជាច្រើនសម្រាប់សុខភាពរាងកាយ ថែមជាគ្រឿងផ្សំសម្រាប់ថែរក្សាសម្រស់បែបធម្មជាតិដ៏ពិសេសផងដែរ។ 

នៅក្នុងនោះគេបានដឹងថា ប្រទាលកន្ទុយក្រពើក៏អាចយកធ្វើជាភេសជ្ជៈជំនួយសុខភាពរាងកាយដែលសម្បូរទៅដោយវីតាមីនបំប៉នសុខភាពជាច្រើនដែលអាចព្យាបាលជំងឺជាច្រើនមុខដូចជា ជំងឺក្រពះ ពោះវៀន ជំងឺទឹកនោមផ្អែមប្រភេទទី២ អាការគេងមិនលក់ និងថែមទាំងអាចជួយសម្រកទម្ងនបានថែមទៀតផង។

ខាងក្រោមនេះជាវិធីធ្វើភេសជ្ជៈផ្សំពីប្រទាលកន្ទុយក្រពើសម្រាប់ព្យាបាលជំងឺ និងជំនួយសុខភាពផ្សេងៗ៖ 

ប្រទាលកន្ទុយក្រពើត្រូវបានគេស្គាល់ថាជារុក្ខជាតិម្យ៉ាងដែលមានគុណសម្បត្តិជាច្រើនសម្រាប់សុខភាពរាងកាយ ថែមជាគ្រឿងផ្សំសម្រាប់ថែរក្សាសម្រស់បែបធម្មជាតិដ៏ពិសេសផងដែរ

# វិធីធ្វើភេសជ្ជៈសម្រាប់សុខភាពទូទៅ

យកប្រទាលកន្ទុយក្រពើមួយស្រទាប់ដែលមានសាច់ហាប់ និងពេញណែនល្អមួយ ចិតសម្បកចេញឱ្យអស់យកតែជែល រួចលាងទឹកចេញឱ្យអស់កម្អែលពណ៌លឿង។ រួចយកជែលនេះទៅក្រឡុកលាយជាមួយទឹកផ្លែក្រូច ១ផ្លែ (ក្រូចឆ្មារក៏បាន ផ្លែក្រូចអីក៏បាន) ។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះបានហើយ ឬក៏យកទៅទុកទូទឹកកកទទួលទានពេលក្រោយក៏បាន ដោយវាអាចទុកបានរហូតដល់ទៅមួយសប្តាហ៍។ ជាពិសេសអ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិក៏បាន។  

យកប្រទាលកន្ទុយក្រពើមួយស្រទាប់ដែលមានសាច់ហាប់ និងពេញណែនល្អមួយ ចិតសម្បកចេញឱ្យអស់យកតែជែល រួចលាងទឹកចេញឱ្យអស់កម្អែលពណ៌លឿង។ រួចយកជែលនេះទៅក្រឡុកលាយជាមួយទឹកផ្លែក្រូច ១ផ្លែ (ក្រូចឆ្មារក៏បាន ផ្លែក្រូចអីក៏បាន)

# វិធីធ្វើភេសជ្ជៈសម្រាប់សម្រកទម្ងន់

វិធីធ្វើភេសជ្ជៈទាំង៣ខាងក្រោមនេះ អាចជួយបណ្តេញជាតិពុលពីក្នុងខ្លួន ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជួយដល់ការសម្រកទម្ងន់ ថែមទាំងជំនួយក្រពះពោះវៀន ព្យាបាលជំងឺទល់លាមកបានផងដែរ។

វិធីទី១៖ យកជែលប្រទាលកន្ទុយក្រពើដែលចិតសម្បកនិងលាងសម្អាតរួច ២ស្លាបព្រា ក្រឡុកលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា និងទឹកស្អាត ១កែវ។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈនេះបានហើយ។ 

យកជែលប្រទាលកន្ទុយក្រពើដែលចិតសម្បកនិងលាងសម្អាតរួច ២ស្លាបព្រា ក្រឡុកលាយជាមួយទឹកឃ្មុំ ១ស្លាបព្រា និងទឹកស្អាត ១កែវ

វិធីទី២៖ យកជែលប្រទាលកន្ទុយក្រពើ១សន្លឹកដែលចិតសម្បកនិងលាងសម្អាតរួច ក្រឡុកលាយជាមួយផ្លែម្នាស់ ២ចំណិត និង ផ្លែស្ត្រូបឺរី ២ផ្លែឱ្យហ្មត់។ អ្នកក៏អាចបន្ថែមទឹកស្អាតបន្តិចផងដែរ ប្រសិនជាទឹកនេះខាប់ពេក។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះ មួយថ្ងៃ ៣ដងសម្រាប់ទទួលបានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់។ 

យកជែលប្រទាលកន្ទុយក្រពើ១សន្លឹកដែលចិតសម្បកនិងលាងសម្អាតរួច ក្រឡុកលាយជាមួយផ្លែម្នាស់ ២ចំណិត និង ផ្លែស្ត្រូបឺរី ២ផ្លែឱ្យហ្មត់

វិធីទី៣៖ យកជែលប្រទាលកន្ទុយក្រពើ១សន្លឹកដែលចិតសម្បកនិងលាងសម្អាតរួច មកក្រឡុកឱ្យហ្មត់ រួចកូរលាយជាមួយតែបៃតងមួយពែងជាការស្រេច។ 

យកជែលប្រទាលកន្ទុយក្រពើ១សន្លឹកដែលចិតសម្បកនិងលាងសម្អាតរួច មកក្រឡុកឱ្យហ្មត់ រួចកូរលាយជាមួយតែបៃតងមួយពែងជាការស្រេច

# វិធីធ្វើភេសជ្ជៈសម្រាប់ជំងឺក្រពះ

វិធីខាងក្រោមនេះអាចជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជំនួយថ្លើម ជំនួយមុខងារក្រពះឱ្យដំណើរការជាប្រក្រតី ថែមទាំងអាចកាត់បន្ថយអាការឈឺក្រពះ អាស៊ីតក្នុងក្រពះ រលាកក្រពះ ដំបៅក្រពះ និងការពារជំងឺមហារីកក្រពះបានផងដែរ។

ការអនុវត្ត៖ ងាយៗដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើមួយសន្លឹកចិតសម្បកយកតែជែល លាងទឹកឱ្យស្អាត ក្រឡុកឱ្យហ្មត់លាយជាមួយទឹកឃ្មុំ ២០០ក្រាមជាការស្រេច។ អ្នកអាចទទួលទានភេសជ្ជៈនេះបាននៅពេលដែលពោះទទេរ ១ថ្ងៃ ២ដង មុនអាហារថ្ងៃត្រង់ម្តង និងមុនអាហារពេលល្ងាចម្តង។ អនុវត្តត្រឹមតែ ១០ថ្ងៃនោះអ្នកនឹងឃើញពីប្រសិទ្ធភាព។  

ងាយៗដោយគ្រាន់តែយកប្រទាលកន្ទុយក្រពើមួយសន្លឹកចិតសម្បកយកតែជែល លាងទឹកឱ្យស្អាត ក្រឡុកឱ្យហ្មត់លាយជាមួយទឹកឃ្មុំ ២០០ក្រាមជាការស្រេច។ អ្នកអាចទទួលទានភេសជ្ជៈនេះបាននៅពេលដែលពោះទទេ ១ថ្ងៃ ២ដង មុនអាហារថ្ងៃត្រង់ម្តង និងមុនអាហារពេលល្ងាចម្តង

# វិធីធ្វើភេសជ្ជៈសម្រាប់មុខឡើងមុន

ភេសជ្ជៈមួយមុខនេះនឹងធ្វើឱ្យស្បែកមុខរបស់អ្នកភ្លឺថ្លា មានសំណើម ស្រស់ស្អាត ក្មេងជាងវ័យ បំបាត់់មុខមុន ខ្មៅ ជាំ ស្នាមផ្សេងៗ ថែមទាំងជួយផលិតជាតិខូឡាជែនឱ្យសម្រស់ស្រស់ស្អាត បំបាត់ភាពយារធ្លាក់ផងដែរ។

ការអនុវត្ត៖ យកប្រទាលកន្ទុយក្រពើមួយសន្លឹកចិតសម្បកយកតែជែល លាងទឹកឱ្យស្អាត ក្រឡុកឱ្យហ្មត់ ជាមួយស្លឹកជីអង្កាម ,ម្សៅអូតបន្តិច ( Oats រកបាននៅផ្សារទំនើប), ស្ករស១ស្លាបព្រា និងទឹកក្តៅឧណ្ហៗ១ស្លាបព្រា។ បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈមួយនេះបាននៅពេលដែលពោះទទេរ។ 

យកប្រទាលកន្ទុយក្រពើមួយសន្លឹកចិតសម្បកយកតែជែល លាងទឹកឱ្យស្អាត ក្រឡុកឱ្យហ្មត់ ជាមួយស្លឹកជីអង្កាម ,ម្សៅអូតបន្តិច ( Oats រកបាននៅផ្សារទំនើប), ស្ករស១ស្លាបព្រា និងទឹកក្តៅឧណ្ហៗ១ស្លាបព្រា

# វិធីធ្វើភេសជ្ជៈព្យាបាលបញ្ហាការគេង

ភេសជ្ជៈមួយនេះនឹងជួយធ្វើឱ្យអ្នកគេងលក់ស្រួល និងបង្កើនសារធាតុ Melatonin និងSerotonin ផងដែរ។ ដូច្នេះអ្នកគួរតែទទួលទានភេសជ្ជៈមួយនេះមួយកែវរាល់មុនពេលចូលគេងទើបជាការប្រសើរ។

ការអនុវត្ត៖ យកផ្លែត្រសក់១ ផ្លែ, ទឹកក្រូចឆ្មារ ១ផ្លែ, ជែលប្រទាលកន្ទុយក្រពើ១ស្លាបព្រា, ម្សៅខ្ញី ១ស្លាបព្រា, មី Cilantro (មីខៀវ Cilantro Noodles មានក៏បានអត់ក៏បាន) និងទឹក១កែវក្រឡុកលាយបញ្ចូលគ្នា។ រួចអ្នកអាចទទួលទានភេសជ្ជៈនេះមួយកែវមុនពេលចូលគេងជាការស្រេច។ 

យកផ្លែត្រសក់១ ផ្លែ, ទឹកក្រូចឆ្មារ ១ផ្លែ, ជែលប្រទាលកន្ទុយក្រពើ១ស្លាបព្រា, ម្សៅខ្ញី ១ស្លាបព្រា, មី Cilantro (មីខៀវ Cilantro Noodles មានក៏បានអត់ក៏បាន) និងទឹក១កែវក្រឡុកលាយបញ្ចូលគ្នា

# វិធីធ្វើភេសជ្ជៈសម្រាប់ជំងឺទឹកនោមផ្អែម

ភេសជ្ជៈមួយនេះជួយឱ្យជាតិស្ករក្នុងឈាមស្ថិតនៅក្នុងកម្រិតធម្មតា ព្យាបាលនិងការពារជំងឺទឹកនោមផ្អែម ជួយដល់សុខភាពបេះដូង និងតម្រងនោម ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការរលាក ជំរុញដល់ការផលិតអាំងស៊ុយលីន ជួយកាត់បន្ថយកម្រិតកូឡេស្តឺរ៉ល និងស្ករក្នុងឈាមបានផងដែរ។ ងាយៗដោយគ្រាន់តែទទួលទានជែលប្រទាលកន្ទុយក្រពើក្រឡុក ២ស្លាបព្រាក្នុងមួយថ្ងៃជាការស្រេច៕  

ងាយៗដោយគ្រាន់តែទទួលទានជែលប្រទាលកន្ទុយក្រពើក្រឡុក ២ស្លាបព្រាក្នុងមួយថ្ងៃជាការស្រេច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]