មណ្ឌលគិរី៖  បងប្អូនជនជាតិភាគតិចភ្នង បានអប់អរសាទរ ចំពោះអាជ្ញាធរខេត្ត ក្រុងនឹង អង្គការនានា មួយចំនួនដែលបាន ជួយរកទីតាំងថ្មីសម្រាប់ លក់ដូរផលិតផលផ្សេងៗ ដែលពួកកាត់ដាំដុះ បានមកពីចំការ ខ្លះទៀតបេះបោច ពីក្នុងព្រៃផ្សំ គ្នានឹងបន្លែបង្កាហូចចុក នៅតាមសហគមន៍ ។ ទីតាំងថ្មីដែលពួកគាត់ បានដាក់ លក់នេះ ស្ថិតនៅភូមិកណ្ដាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី អតីតចំណត រយយន្តចាស់ ។  

លោក ស្វាយ សំអ៊ាងអភិបាលរងខេត្តបានប្រាប់ មជ្ឃមណ្ឌលដើម្ពិលឲ្យដឹងថា ចំពោះខេត្តមាន គម្រោង នឹងរកទីតាំងឬទីធ្លា សម្រាប់លក់ដូរ បន្លែបង្កា រួមជាមួយផលិត ផ្សេងៗដល់ពួកគាត់តាម តំរ៉ូវការ។ ហើយ គម្រោង នេះវាអាច កាត់បន្ថយនូវភាពរញ៉េរញៃ ខ្វះសណ្ដាប់ធ្នាប់ នឹងមិនប៉ះពាល់ដល់ បរិស្ថាន ផងដែរ។ ដូចនេះយើងបាន សហការជាមួយ ក្រុងដើម្បីចាត់ចែងនូវបញ្ហា នេះតែម្ដងទៅ។

លោក អភិបាលរងខេត្តឲ្យដឹងទៀតថា បើទោះជាអាជ្ញាធរខេត្ត ក្រុងបានរកកន្លែងឬទីតាំងជួនពួកគាត់ សម្រាប់លក់ដូរ រួចហើយក៍ដោយ  ថែមទាំងមានអង្គការ មិនមែនរដ្ឋាភិបាល ជាច្រើន នៅមណ្ឌលគិរី ប្រមាណជាង៣០អង្កការ បានត្រៀមជាថវិកាក្នុងការសាងសង់ តូប ឬស្តង់សម្រាប់បងប្អូជនជាតិ ភាកតិចភ្នង បានលក់ដូរផលិតផល របស់ពួកគាត់ឲ្យ បានសមរម្យផងដែរ។  ជាពិសេសជាងនេះទៅ ទៀតនោះគឺចង់ បង្ហាញ ពីសកម្មភាពការលក់ដូរ របស់គាត់់ ជួនដល់បងប្អូន អតិថិជន ក៍ដូចបង្ហាញដល់បងប្អូន ទេសចរណ៍ជាតិ នឹង  អន្តរជាតិ ដែលបានចូលមកទូស្សនាខេត្ត នៃភូមិភាគឥសាន្តយើងនេះ ពោលគឺយើងបង្ហាញ នូវទំនៀមទំលាប់ នឹងប្រពៃណី ដ៏ប្រណិត របស់បងប្អូនជនជាតិភ្នង នៅមណ្ឌលគិរី ពិតជាបានកំពុងធ្វើការ អភិរក្ស ជួយ ថែរក្សា ការពារវប្បធម៌ ឲ្យបានគង់វង្ស ជាយូរអង្វែងទៅមុខទៀត ដើម្បីបង្ហាញពីវិប្បធម៌ ប្រពៃណីលើឆាកអន្តរជាតិ ជាប្រយោជន៍ ដល់ព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោក ប៉េង សម្បត្តិអភិបាល ក្រុងសែនមនោរម្យ បានបញ្ជាក់ថា ចំពោះការៀបចំកន្លែង របស់បងប្អូន ជនជាតិភាគតិច ភ្នងនេះបាននឹង កំពុងសហការគ្នាជាមួយ អាជ្ញាធរ ខេត្តដើម្បីរៀប ចំជួនពួកគាត់ ខណៈ ដែលខេត្តមានគោលការណ៍។ក្រុមប្រជាពលរដ្ឋជនជាតិដើមភាកតិចព្នង បាននាំគ្នាសម្ដែង នូវការសាទរដល់ អាជ្ញាធរខេត្ត ក្រុងនឹងអង្គកានានា ដែលបានយកចិត្តដាក់ ផ្ដលកម្លាំង ចិត្តចំពោះពួកកាត់៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]