គន្លឹះថែរក្សារូបរាង និងបញ្ចុះទម្ងន់មានច្រើនប្រភេទ ច្រើនបែបណាស់ តែក៏មិនមែនបានន័យថាអ្នកណាក៏សុទ្ធតែប្រើប្រាស់វិធីអស់ទាំងនោះមានលទ្ធផលដែរ ។ មិនថាតែមនុស្សសាមញ្ញទេ សូម្បីតែតារាប្រុសស្រីជាច្រើននាក់ ក៏តែងតែរិះរក និងព្យាយាមរកមធ្យោបាយដែលមានប្រសិទ្ធភាព ដើម្បីបញ្ចុះទម្ងន់ និងរក្សារូបរាងកាយឱ្យនៅតែស្រស់ស្អាត សាកសមនឹងឈ្មោះជាតារាល្បីផងដែរ។

ដូច្នេះថ្ងៃនេះយើងនឹងលើកយកវិធីថែរក្សារូបរាងរបស់តារាល្បីៗដែលតែងតែប្រើប្រាស់ជាប្រចាំមកបង្ហាញមិត្តអ្នកអានដូចខាងក្រោម៖  

១. មិនទទួលទានស៊ុតជាអាហារពេលព្រឹក

តារាសម្តែងប្រុស Channing Tatum បានឱ្យដឹងថា ស៊ុតជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ហើយការទទួលទានស៊ុតជាអាហារពេលព្រឹកនឹងធ្វើឱ្យរាងកាយបញ្ចេញថាមពលយ៉ាងច្រើនដើម្បីដុតបំផ្លាញអាហារមួយនេះ។ ដូច្នេះត្រឹមតែ ១ ទៅ២ម៉ោងបន្ទាប់  អ្នកនឹងឃ្លានអាហារ ឬរបស់ផ្អែមៗដើម្បីបំប៉នកម្លាំងបន្ថែមជាមិនខាន។ ការទទួលទានស៊ុតជាអាហារថ្ងៃត្រង់ទើបជាការប្រសើរ។ ជាពិសេសនោះ ដើម្បីបានសាច់ដុំធំៗ រូបរាងស្អាតស្រស់សង្ហា តារាសម្តែង Channing Tatum បានចំណាយពេលហាត់ប្រាណ ៣ម៉ោងក្នុង១ថ្ងៃ និងព្យាយាមទទួលទានអាហារដែលល្អសម្រាប់សុខភាពរាងកាយបន្ថែម។ 

តារាសម្តែងប្រុស Channing Tatum បានឱ្យដឹងថា ស៊ុតជាអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ហើយការទទួលទានស៊ុតជាអាហារពេលព្រឹកនឹងធ្វើឱ្យរាងកាយបញ្ចេញថាមពលយ៉ាងច្រើនដើម្បីដុតបំផ្លាញអាហារមួយនេះ

២. ចាប់ផ្តើមពេលព្រឹកជាមួយទឹកក្រូចឆ្មាមួយកែវ

ដោយសារក្រូចឆ្មារសម្បូរអង់ស៊ីម និងវីតាមីន C ជំនួយថ្លើម ថែមទាំងអាចសម្អាតពោះវៀន និងបញ្ចេញកាកសំណល់មេតាប៉ូលីសមិនល្អចេញពីរាងកាយ តារាសម្តែងប្រុស Chris Pratt តែងតែទទួលទានទឹកក្តៅឧណ្ហៗមួយកែវ ដោយបន្ថែមក្រូចឆ្មារមួយចំណិតផងជារៀងរាល់ព្រឹក។ អ្នកអាចអនុវត្តវិធីនេះប្រសិនជាអ្នកមិនមានបញ្ហាទាក់ទងនឹងជំងឺក្រពះទេនោះ។ លោក Chris Pratt ថែមទាំងព្យាយាមតមជាតិអាល់កុល  និងគ្រឿងស្រវឹងជិតកន្លះឆ្នាំ ទម្រាំបានរូបរាងស្អាតសាច់ដុំធំៗបែបនេះ បូកផ្សំនឹងការចំណាយពេលហាត់ប្រាណបន្ថែមមួយថ្ងៃ៤ម៉ោង។ 

ដោយសារតែក្រូចឆ្មារសម្បូរទៅដោយអង់ស៊ីម និងវីតាមីនC ជំនួយថ្លើម ថែមទាំងអាចសម្អាតពោះវៀន និងបញ្ចេញកាកសំណល់មេតាប៉ូលីសមិនល្អចេញពីរាងកាយ តារាសម្តែងប្រុស Chris Pratt តែងតែទទួលទានទឹកក្តៅឧណ្ហៗមួយកែវដោយបន្ថែមក្រូចឆ្មាមួយចំណិតជារៀងរាល់ព្រឹក

៣. ទទួលទានទឹកផ្លែឈើស្រស់ៗ ជំនួសទឹកផ្លែឈើកំប៉ុង

ទឹកក្រឡុកស្រស់ៗ រួមទាំងផ្លែឈើ និងបន្លែជាភេសជ្ជៈដែលសម្បូរទៅដោយវីតាមីនមានប្រយោជន៍ជាច្រើន ដែលអាចផ្តល់ថាមពលដល់រាងកាយ ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនៅថេរ ថែមទាំងជំនួយដល់ប្រព័ន្ធរំលាយអាហារបានផងដែរ។ ដូច្នេះហើយបានជាតារាចម្រៀងស្រី Fergie បន្ទាប់ពីសម្រាលបុត្រតែងតែទទួលទានទឹកផ្លែឈើ ឬទឹកបន្លែស្រស់ក្រឡុកជាប្រចាំ បូកផ្សំនឹងការខិតខំហាត់ប្រាណ និងទទួលទានរបបអាហារដែលផ្តល់ប្រយោជន៍ចំពោះរាងកាយ និងការបញ្ចុះទម្ងន់រហូតទទួលបានរូបរាងស្រស់ស្អាតស្វែលជាងមុនដូចចិត្តប្រាថ្នា។

តារាចម្រៀងស្រីFergie បន្ទាប់ពីសម្រាលបុត្រតែងតែទទួលទានទឹកផ្លែឈើ ឬទឹកបន្លែស្រស់ក្រឡុកជាប្រចាំ បូកផ្សំនឹងការខិតខំហាត់ប្រាណ និងទទួលទានរបបអាហារដែលផ្តល់ប្រយោជន៍ចំពោះរាងកាយ និងការបញ្ចុះទម្ងន់រហូតទទួលបានរូបរាងស្រស់ស្អាតស្វែលជាងមុនដូចចិត្តប្រាថ្នា

៤. ទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនទាប

មនុស្សជាច្រើនតែងតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនជារបបប្រចាំថ្ងៃដើម្បីបញ្ចុះទម្ងន់ និងរក្សារូបរាងឱ្យបានស្អាត។  ប៉ុន្តែអាហារដែលផ្តល់ប្រូតេអ៊ីនច្រើនមិនត្រឹមតែមិនអាចធ្វើឱ្យអ្នកស្រកទម្ងន់បានទេ  តែជាតិប្រូតេអ៊ីនលើសក្នុងរាងកាយថែមទាំងអាចប៉ះពាល់ដល់មុខងារតម្រងនោមផងដែរ។ ដូច្នេះហើយ តារាសម្តែងស្រី Drew Barrymore បានព្យាយាមសម្រកទម្ងន់ដោយទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនទាប រួមទាំងអាហារដែលមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយ និងព្យាយាមហាត់យូហ្គាបន្ថែម ដើរហាត់ប្រាណ រៀនរាំ ទម្រាំអាចបញ្ចុះទម្ងន់ថែមទាំងបានចួលរួមសម្តែងភាពយន្តមួយរហូតទទួលបានភាពជោគជ័យផងដែរ។

តារាសម្តែងស្រី Drew Barrymore បានព្យាយាមសម្រកទម្ងន់ដោយទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនទាប រួមទាំងអាហារដែលមានគុណប្រយោជន៍ចំពោះសុខភាពរាងកាយ និងព្យាយាមហាត់យូហ្គាបន្ថែម ដើរហាត់ប្រាណ រៀនរាំ ទម្រាំអាចបញ្ចុះទម្ងន់

៥. ផ្លាស់ប្តូរលំហាត់ប្រាណរៀងរាល់ ១០ថ្ងៃម្តង

ប្រសិនជាអ្នកតែងតែព្យាយាមធ្វើលំហាត់ប្រាណដដែលៗជារៀងរាល់ថ្ងៃ អ្នកគួរតែផ្លាស់ប្តូរទៅធ្វើលំហាត់ប្រាណផ្សេងជំនួសវិញ ដើម្បីសម្រាកសាច់ដុំ ក្នុងរយៈពេល ១០ថ្ងៃម្តង។ ដូច្នេះហើយបានជាតារាចម្រៀងស៊ិចស៊ី Britney Spears អាចត្រលប់មកឆាកតន្ត្រីម្តងទៀតបានជាមួយនឹងរូបរាងដ៏ស្វែលស្រស់ស្អាតស៊ិចស៊ីជាងមុននៅទៀត ដោយសារតែការប្រឹងប្រែងហាត់ប្រាណជាប្រចាំដូចជា ហាត់ប្រាណជំនួយបេះដូង (Cadio) រត់ និងលំហាត់ផ្សេងៗជាច្រើនទៀតជាដើមជាមួយនឹងការទទួលទានរបបអាហារជំនួយសុខភាព។

តារាចម្រៀងស៊ិចស៊ី Britney Spears អាចត្រលប់មកឆាកតន្ត្រីម្តងទៀតបានជាមួយនឹងរូបរាងដ៏ស្វែលស្រស់ស្អាតស៊ិចស៊ីជាងមុននៅទៀត ដោយសារតែការប្រឹងប្រែងហាត់ប្រាណជាប្រចាំដូចជា ហាត់ប្រាណជំនួយបេះដូង (Cadio) រត់ និងលំហាត់ផ្សេងៗជាច្រើនទៀតជាដើមជាមួយនឹងការទទួលទានរបបអាហារជំនួយសុខភាព

៦. ហាត់ប្រាណនៅពេលព្រឹក

មនុស្សជាច្រើនតែងតែគិតថាការហាត់ប្រាណពេលល្ងាចល្អ តែការពិតការហាត់ប្រាណរាល់ព្រឹកមានប្រយោជន៍ចំពោះការស្រកទម្ងន់ជាង។ ដូច្នេះតារាស្រី Christina Aguilera ដែលជាតារាចម្រៀងផង តារាសម្តែង និងជាអ្នកនិពន្ធចម្រៀងផង តែងតែហាត់ប្រាណពេលព្រឹកជាប្រចាំ ៥ដងក្នុងមួយសប្តាហ៍ដូចជា ហាត់យូហ្គាជាដើម ព្រមទាំងកាត់បន្ថយរាល់អាហារចំអិនស្រាប់ដែលមិនល្អចំពោះសុខភាពផងដែរ។  

Christina Aguilera ដែលជាតារាចម្រៀងផង តារាសម្តែង និងជាអ្នកនិពន្ធចម្រៀងផង តែងតែហាត់ប្រាណពេលព្រឹកជាប្រចាំ ៥ដងក្នុងមួយសប្តាហ៍ដូចជា ហាត់យូហ្គាជាដើម ព្រមទាំងកាត់បន្ថយរាល់អាហារចំអិនស្រាប់ដែលមិនល្អចំពោះសុខភាពផងដែរ

៧. ចៀសឱ្យឆ្ងាយពីអាហារដែលមានជាតិប្រូតេអ៊ីន និងភេសជ្ជៈកីឡា

តារាសម្តែងប្រុស Jonah Hill បានប្រាប់ថា អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជារបស់ផ្អែមៗ សូកូឡា នំគុកឃីរួមទាំងភេសជ្ជៈកីឡា ប៉ូវកម្លាំងសម្បូរទៅដោយជាតិស្ករផ្អែម កាហ្វេអ៊ីន និងសូដ្យូមខ្ពស់ ដែលវាអាចផ្តល់ថាមពេលឱ្យអ្នកខ្លាំងក្លាឆាប់រហ័សក៏ពិតមែន តែក៏ងាយនឹងធ្វើឱ្យអ្នកឆាប់អស់កម្លាំងឆាប់ដែរ។ ដូច្នេះ លោក Jonah Hill ព្យាយាមមិនទទួលទានរបស់ផ្អែមៗអស់ទាំងនោះ រួមទាំងតមគ្រឿងស្រវឹង ការខំធ្វើលំហាត់ប្រាណផ្សេងៗ និងទទួលទានរបបអាហារដែលមានប្រយោជន៍ចំពោះសុខភាព រហូតទទួលបានរូបរាងស្រស់សង្ហាបែបនេះ។  

តារាសម្តែងប្រុស Jonah Hill បានប្រាប់ថា អាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជារបស់ផ្អែមៗ សូកូឡា នំគុកឃីរួមទាំងភេសជ្ជៈកីឡា ប៉ូវកម្លាំងសម្បូរទៅដោយជាតិស្ករផ្អែម កាហ្វេអ៊ីន និងសូដ្យូមខ្ពស់ ដែលវាអាចផ្តល់ថាមពេលឱ្យអ្នកខ្លាំងក្លាឆាប់រហ័សក៏ពិតមែន តែក៏ងាយនឹងធ្វើឱ្យអ្នកឆាប់អស់កម្លាំងឆាប់ដែរ

៨. គិតគូរពីរបបអាហារប្រចាំថ្ងៃរបស់អ្នក

លោក Zach Galifianakis ជាតារាសម្តែង និងកំប្លែងប្រុស ព្យាយាមសម្រកទម្ងន់ដោយគិតគូរពីរបបអាហារទទួលទានជារៀងរាល់ពេលរបស់លោក ដោយការកំណត់ និងកាត់បន្ថយអាហារដែលមានជាតិម្សៅ និងប្រូតេអ៊ីនដោយបន្ថែមផ្កាខាត់ណាខៀវជំនួសសាច់ និងដំឡូងបារាំងជាដើម។ បន្ថែមពីនោះលោកព្យាយាមមិនទទួលទានស្រា និងអាហាចំអិនស្រាប់ដែលលោកចូលចិត្ត និងធ្វើការហាត់ប្រាណបន្ថែមងាយៗដូចជា ការប្រើជណ្តើជើងជំនួសការប្រើជណ្តើរយន្តជាដើម។  

លោក Zach Galifianakis ជាតារាសម្តែង និងកំប្លែងប្រុស ព្យាយាមសម្រកទម្ងន់ដោយគិតគូរពីរបបអាហារទទួលទានជារៀងរាល់ពេលរបស់លោក ដោយការកំណត់ និងកាត់បន្ថយអាហារដែលមានជាតិម្សៅ និងប្រូតេអ៊ីនដោយបន្ថែមផ្កាខាត់ណាខៀវជំនួសសាច់និងដំឡូងបារាំងជាដើម

៩. ហ្វឹកហាត់ផ្នែករាងកាយ

តួអង្គ Thor ដែលសម្តែងដោយលោក Chris Hemsworth ទទួលបានរូបរាងស្រស់សង្ហា សាច់ដុំធំៗឱ្យសាកសមនឹងសាច់រឿង ដោយការធ្វើការហ្វឹកហាត់ផ្នែករាងកាយ (Intensive Training) ដូចជារត់ប្រណាំងនៅទីលានប្រកួត ហាត់កាយសម្ព័ន្ធនិងហាត់ប្រដាល់សេរីជាដើម។ យកល្អមុនសម្រេចចិត្តធ្វើការហាត់ប្រាណបែបនេះគូរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះវាអាចប៉ះពាល់ដល់ចលនាបេះដូង និងជីពចរជាដើម។ បន្ថែមពីការហាត់ប្រាណយកសាច់ដុំក្បាលពោះ និងដុតបំផ្លាញជាតិខ្លាញ់បែបនេះ លោក Chris Hemsworth តមមិនទទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ដូចជា ត្រី សាច់ សាច់មាន់ និងស៊ុត ភេសជ្ជៈសម្បូរជាតិប្រូតេអ៊ីន និងអាហារដែលធ្វើចេញពីស្ករកែច្នៃជាច្រើនទៀត។

តួអង្គ Thor ដែលសម្តែងដោយលោក Chris Hemsworth ទទួលបានរូបរាងស្រស់សង្ហា សាច់ដុំធំៗឱ្យសាកសមនឹងសាច់រឿង ដោយការធ្វើការហ្វឹកហាត់ផ្នែករាងកាយ (Intensive Training) ដូចជារត់ប្រណាំងនៅទីលានប្រកួត ហាត់កាយសម្ព័ន្ធនិងហាត់ប្រដាល់សេរីជាដើម

១០. ហាត់ប្រាណយ៉ាងហោចឱ្យបាន ១៥នាទី

តារាសម្តែងស្រី និងជាអ្នកនិពន្ធចម្រៀង Kelly Osbourne មានទម្លាប់ហាត់ប្រាណជាប្រចាំ ១៥នាទីជារៀងរាល់ថ្ងៃ និងផឹកទឹករ៉ែ ២កែវ មុននិងក្រោយពេលហាត់ប្រាណរួច។ ជាពិសេសគឺនាងមិនដែលរំលងអាហារពេលព្រឹកនោះឡើយ បូកផ្សំនឹងការទទួលទានរបបអាហារបំប៉នរាងកាយជាប្រចាំផងដែរ។ ទម្រាំបានរូបរាងស្លីមបែបនេះ Kelly Osbourne ថែមទាំងត្រូវបញ្ឈប់អាហារដែលចំអិនស្រាប់ៗ អាហារដែលធ្វើចេញពិជាតិម្សៅ និងស្ករផងដែរ។

តារាសម្តែងស្រី និងជាអ្នកនិពន្ធចម្រៀង Kelly Osbourne មានទម្លាប់ហាត់ប្រាណជាប្រចាំ ១៥នាទីជារៀងរាល់ថ្ងៃ និងផឹកទឹករ៉ែ ២កែវ មុននិងក្រោយពេលហាត់ប្រាណរួច។ ជាពិសេសគឺនាងមិនដែលរំលងអាហារពេលព្រឹកនោះឡើយ បូកផ្សំនឹងការទទួលទានរបបអាហារបំប៉នរាងកាយជាប្រចាំផងដែរ

១១. អាហារដែលមានជាតិកាកសសៃ (Fiber)

ជាតិកាកសសៃមិនត្រឹមតែជំនួយប្រព័ន្ធរំលាយអាហារប៉ុណ្ណោះទេ ថែមទាំងជួយឱ្យអ្នកស្រកទម្ងន់ផងដែរ។ ដូច្នេះហើយបានជាតារាសម្តែង និងជាតារាម៉ូឌែលស្រីឥណ្ឌា នាង Aishwarya Rai បន្ទាប់ពីសម្រាលកូនរួច នាងតែងតែទទួលទានអាហារដែលសម្បូរជាតិកាកសសៃជាប្រចាំដូចជា ត្រី បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ បូកផ្សំនឹងការហាត់ប្រាណបន្ថែមផង រហូតទទួលបានរូបរាងស្រស់ស្អាតត្រលប់មកវិញ។  

តារាសម្តែង និងជាតារាម៉ូឌែលស្រីឥណ្ឌា នាង Aishwarya Rai បន្ទាប់ពីសម្រាលកូនរួច នាងតែងតែទទួលទានអាហារដែលសម្បូរជាតិកាកសសៃជាប្រចាំដូចជា ត្រី បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិ បូកផ្សំនឹងការហាត់ប្រាណបន្ថែមផង រហូតទទួលបានរូបរាងស្រស់ស្អាតត្រលប់មកវិញ

១២.អាហារចម្អិនស្រាប់ដែលល្អចំពោះសុខភាព

ទោះជាអាហារដែលចម្អិនស្រាប់មិនល្អចំពោះសុខភាពក៏ពិតមែន តែដោយសារតែពេលវេលាមិនអំណោយផល និងការងាររវល់ជាដើមអ្នកនៅតែចៀសមិនរួចពីអាហារអស់ទាំងនេះ។ ដូច្នេះហើយតារាចម្រៀងស្រី Adele នៅតែមានរូបរាងស្រស់ស្អាតបើទោះជាទទួលទានអាហារចម្អិនស្រាប់ក៏ដោយ នោះក៏ដោយសារតែ Adele បានព្យាយាមបន្ថែមផ្លែឈើ និងបន្លែជាច្រើននៅក្នុងអាហារចំអិនស្រាប់នោះ ជាពិសេសគឺអាហារពេលព្រឹកជាដើម។ ម្យ៉ងទៀតនាងព្យាយាមហាត់ប្រាណជាប្រចាំ ថែមទាំងតមអាហារដែលមានជាតិស្ករ និងម្សៅទៀតផង។ 

តារាចម្រៀងស្រី Adele នៅតែមានរូបរាងស្រស់ស្អាតបើទោះជាទទួលទានអាហារចម្អិនស្រាប់ក៏ដោយ នោះក៏ដោយសារតែ Adele បានព្យាយាមបន្ថែមផ្លែឈើ និងបន្លែជាច្រើននៅក្នុងអាហារចំអិនស្រាប់នោះ ជាពិសេសគឺអាហារពេលព្រឹកជាដើម

១៣. លើគ្រែគេងក៏ហាត់ប្រាណបានដែរ

ដើម្បីបានរូបរាងស្អាតតារាចម្រៀងស្រី  Janet Jackson មិនត្រឹមតែទទួលទានរបបអាហារសុខភាពជាទៀងទាត់ និងធ្វើលំហាត់ប្រាណ៥ដងក្នុងមួយសប្តាហ៍រយៈពេល ៤៥នាទី នោះទេ។ អ្វីដែលប្លែកនោះ នាងបានហាត់ប្រាណនៅលើគ្រែគេង ដោយគេងលើគ្រែ រួចព្យាយាមប្រឹងងើបក្បាលពោះ និងខ្នងងើបឡើង រួចធ្វើបែបនេះត្រឹមតែ ១០ ទៅ ១៥ដងប៉ុណ្ណោះ។ ការធ្វើបែបនេះរាល់ថ្ងៃជាពិសេសរាល់ព្រឹកមិនត្រឹមតែជំនួយសាច់ដុំក្បាលពោះ និងជំនួយប្រព័ន្ធរំលាយអាហារផងដែរ។   

ដើម្បីបានរូបរាងស្អាតតារាចម្រៀងស្រី Janet Jackson មិនត្រឹមតែទទួលទានរបបអាហារសុខភាពជាទៀងទាត់ និងធ្វើលំហាត់ប្រាណ៥ដងក្នុងមួយសប្តាហ៍រយៈពេល ៤៥នាទី នោះទេ។ អ្វីដែលប្លែកនោះ នាងបានហាត់ប្រាណនៅលើគ្រែគេង ដោយគេងលើគ្រែ រួចព្យាយាមប្រឹងងើបក្បាលពោះ និងខ្នងងើបឡើង រួចធ្វើបែបនេះត្រឹមតែ ១០ ទៅ ១៥ដងប៉ុណ្ណោះ

១៤. កុំជឿជាក់លើអាហារដែលដាក់ថាមានជាតិស្ករ ឬខ្លាញ់តិច

អ្នកស្រី Renée Zellweger តារាសម្តែងរឿង Bridget Jones’s Diary តែងតែចៀសវាងអាហារដែលមានជាតិស្ករ ម្សៅ និងខ្លាញ់ បើទោះជាបញ្ជាក់ថាអាហារនោះមានសារធាតុស្ករ និងខ្លាញ់ទាបក៏ដោយ ព្រោះអាហារទាំងនោះមិនសូវសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺតផងដែរ។ ដូច្នេះអ្នកស្រីតែងតែទទួលទានរបបអាហារប្រចាំថ្ងៃតិចបំផុត និងព្យាយាមផឹកទឹកឱ្យបានច្រើន ជាពិសេសធ្វើការហាត់ប្រាណជាប្រចាំដូចជា ហែលទឹក ហាត់យូហ្គា និងជិះកង់ជាដើម៕

អ្នកស្រី Renée Zellweger តារាសម្តែងរឿង Bridget Jones’s Diary តែងតែចៀសវាងអាហារដែលមានជាតិស្ករ ម្សៅ និងខ្លាញ់ បើទោះជាបញ្ជាក់ថាអាហារនោះមានសារធាតុស្ករ និងខ្លាញ់ទាបក៏ដោយ ព្រោះអាហារទាំងនោះមិនសូវសម្បូរសារធាតុចិញ្ចឹមសំខាន់ៗ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការយឺតផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]