ភ្នំពេញ៖ ប្រជាប្រិយភាព របស់តារាសម្តែង កញ្ញា ម៉ាក សែនសូនីតា ហៅតូតា កាន់តែកើនឡើង នៅពេលដែលនាង ក្តោបបានតំណែងតួឯកស្រី នៅក្នុងរឿង «ចៅពស់កេងកង» របស់ផលិតកម្មដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាមិញ គេសង្កេតឃើញថា តូតា នាងគឺជាតារាម្នាក់ដែល មានចរិតទន់ភ្លន់ សុភាព ប៉ុន្តែនាង មិនដែលខ្លាច នៅពេលត្រូវថតរឿងជាមួយនឹង សត្វកាចសាហាវនោះទេ។

ដោយឡែក នាពេលថ្មីៗនេះ តូតា បានធ្វើឲ្យមហាជន លាន់មាត់សរសើរពីភាព ក្លាហានរបស់នាងទៀតហើយ ពេលដែលឃើញវីដេអូ ពេលនាងបើកម៉ូតូទឹក នៅលើសមុទ្រ ដ៏ធំ ដោយគ្មានភាពភ័យខ្លាចអ្វីបន្តិចសោះ។

ទាំងនេះអាចបញ្ជាក់ឲ្យឃើញថា តារាស្រីម្នាក់នេះ បើមើលតែសម្បកក្រៅ នាងគឺនារីម្នាក់ដែលទន់ភ្លន់ សុភាព ប៉ុន្តែនាងពិតជាក្លាហានខ្លាំងណាស់៕

តោះទៅមើលវីដេអូ របស់កញ្ញា តូតា ទាំងអស់គ្នា៖ 

តូតាពេលបើកម៉ូតូទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា