ភ្នំពេញ៖ បើតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធប្រឆាំង និងជំងឺ គ្រុនចាញ់ បានចេញ ផ្សាយកាលពីថ្ងៃទី៣ ខែវិច្ឆិកា ថា ប្រទេសកម្ពុជាបាន កត់សម្គាល់ឃើញថា មានមនុស្សស្លាប់៣៥នាក់ ដោយសារជំងឺគ្រុនចាញ់ ក្នុងរយៈពេលខែដើមឆ្នាំ២០១២ នេះ ដោយបានធ្លាក់ចុះមកត្រឹម៤២ភាគរយ បើប្រៀធៀបទៅនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ដែលមានមនុស្សស្លាប់រហូត ទៅដល់៦០នាក់ឯណោះ ។

របាយការណ៍ដដែលនេះបន្តថា មនុស្សស្លាប់ដោយសារជំងឺគ្រុនចាញ់ មានការថយចុះ ដោយមានយុទ្ធនាការ ផ្សព្វផ្សាយអំពីការប្រើប្រាស់មុង ដើម្បីកាពារកុំមូសខាំ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នានានៅទូទាំងប្រទេស។
ក្នុងំអឡុង ខែសីហា ឆ្នាំ២០១២កន្លងមកនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង ជំងឺ គ្រុនចាញ់បានចែកថ្នាំ សម្លាប់សត្វល្អិត និងមុងកាពារមូស ជូនដល់ប្រជាពលរដ្ឋចំនួន ១.១៤លានគ្រូសារទូទាំងប្រទេស។

ជម្ងឺគ្រុនចាញ់ គឺជាជំងឺ ឆ្លងតាមរយៈមូស នៅកម្ពុជាជម្ងឺឆ្លងនេះ ជាញឹកញាប់ត្រូវបានគេជួបប្រទះនៅរដូវវស្សា ហើយកើតមានឡើងស្ទើរតែនៅតាមខេត្ត នៅតាមព្រំដែន តំបន់ព្រៃ និងខេត្តជាប់ជើងតំបន់ភ្នំ។

យោងតាមមជ្ឍមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់បានឲ្យដឹងថា គណៈកម្មាធិការជាតិ នឹងលុបបំបាត់ អ្នកស្លាប់ដោយសារជំងឺ គ្រុនចាញ់ឲ្យអស់នៅឆ្នាំ២០១៥ខាងមុខ។ ដោយត្រូវចាយថវិការចំនួន ១៣១លានដុល្លារ។

សូមបញ្ជាក់ថា ឆ្នាំ២០១១កន្លងទៅ ប្រទេសកម្ពុជាមានមនុស្សស្លាប់ដោយសារជំងឺ នេះចំនួន៩៨នាក់៕

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]