បរទេស៖ មកុដ Miss Earth ឆ្នាំ២០១៧នេះ បានធ្លាក់ទៅលើ បវរកញ្ញា Karen Lbasco ដែលជាជនជាតិ ហ្វីលីពីន។

ប៉ុន្តែបន្ទាប់ពីបញ្ចប់ការប្រកួតរួចមក បវរកញ្ញាហ្វីលីពីន បានទទួលរងការរិះគន់យ៉ាងចាស់ដៃ អំពីសម្រស់របស់នាង ពីអ្នកនិយមលេងបណ្តាញសង្គម ដោយពួកគេបានបង្ហោះរូបអាក្រក់ៗយ៉ាងច្រើន របស់នាង។

បើផ្អែកតាមគណនីដែលពួកគេបង្ហោះ បានបញ្ជាក់ឲ្យឃើញថា សម្រស់របស់ បវរកញ្ញា ដែលជាម្ចាស់ជ័យលាភីនេះ នៅពេលមើលជិត មុខរបស់នាងមានស្នាមជ្រីវជ្រួញច្រើន ហើយមុខរបស់នាង ពិតជាខុសគ្នាដាច់រវាង រូបក្នុងស្ទូឌីយូ និងរូបនៅខាងក្រៅ។

ដោយឡែក មានអ្នកលេងបណ្តាញសង្គមខ្លះទៀត បាននិយាយថា ការប្រកួតនេះ ប្រាកដជាមានការស៊ីសំណូក ព្រោះថាការប្រកួតនេះ បានធ្វើឡើងនៅលើទឹកដី ម្ចាស់ជ័យលាភីនេះផ្ទាល់តែម្តង។

យ៉ាងណាមិញ នេះគ្រាន់តែជាការរិះគន់របស់មហាជនតែប៉ុណ្ណោះ ដូចដែលប្រិយមិត្តដឹងស្រាប់ហើយ ការប្រលងបវរកញ្ញា គេមិនមែនជ្រើសយកតែសម្រស់មួយមុខនោះទេ នេះប្រហែលជាបវរកញ្ញា ហ្វីលីពីនរូបនេះ មានអ្វីលេចធ្លោជាងសម្រស់របស់នាង ទើបធ្វើឲ្យនាងទទួលបានជ័យលាភីបែបនេះ៕

ចង់ដឹងថា អ្នកលេងបណ្តាញសង្គមរិះគន់ បវរកញ្ញាហ្វីលីពីនយ៉ាងណាខ្លះនោះ សូមទស្សនារូបនៅខាងក្រោម៖ 

រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ
រូបដែលអ្នករិះគន់របស់នាងបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]