ភ្នំពេញ៖ កុមារា ពេជ្រ ថៃ ប្រិយមិត្តជាច្រើនប្រាកដជាជ្រាប និងស្គាល់ច្បាស់ពីតារាចម្រៀងវ័យក្មេង ថែមទាំងជាម្ចាស់ពានរង្វាន់ The Voice Kids រដូវកាលទី១ ដែលកំពុងតែមានសន្ទុះគាំទ្រដ៏ខ្លាំង។

ក្រោយពីជាប់ពីការប្រកួត ពេជ្រ ថៃ ហាក់បីដូចជា មានហាងឆេងកាន់តែខ្ពស់នៅក្នុងវិស័យសិល្បៈ ទាំងសម្លេង កាយវិការ ការនិយាយស្តីរបស់ប្អូន និងមានទាំងភាពក្លាហាននោះ ដែលគេទទួលស្គាល់ថា ពេជ្រ ថៃមានអាយុត្រឹមតែ១២ឆ្នាំ មានសមត្ថភាពខ្លាំងយ៉ាងនេះ។ 

យ៉ាងណាមិញ ស្រាប់តែលេចធ្លាយដំណឹងមួយ តាមបណ្តាញសង្គមហ្វេសប៊ុក និងការនិយាយតៗគ្នាថា ពេជ្រ ថៃ មិនមែនក្មេងអាយុ១២ឆ្នាំនោះទេ គឺការពិតអាយុ១៥ ទៅ១៦ឆ្នាំ។

ក្នុងនោះផងដែរ គេបានរៀបរាប់ថា ដំណឹងនេះ គឺដឹងពីអ្នកស្គាល់រស់នៅក្នុងភូមិជាមួយ និងរៀនសាលាជាមួយនឹងថៃ ដោយតាមរយៈការសួរនាំថា គេមានវ័យ ១៥ទៅ១៦ឆ្នាំ គឺស្មើនឹងវ័យមនុស្សជំទង់ ដោយគ្រាន់តែ ថៃ មានរាងតូចល្អិត តែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរ ថាតាមរយៈការទម្លាយពីអាយុពិតរបស់ ថៃ នេះ គឺមិនទាន់ដឹងច្បាស់នៅឡើយថាពិត ឫក៏យ៉ាងណា មានតែរង់ចាំការបកស្រាយ សម្តីពិត ចេញពីមាត់របស់ ពេជ្រ ថៃ តែប៉ុណ្ណោះ៕ 

កុមារាពេជ្រ ថៃ
កុមារាពេជ្រ ថៃ និងCoach ព្រាប សុវត្ថិ
កុមារាពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ