ភ្នំពេញ៖ កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មថោន ដែលមានសម្រស់ស្រស់ស្អាតនោះ បានចូលរួមនៅក្នុងកម្មវិធីមួយ ដែលក្នុងនោះ មានតារាល្បីៗគ្រប់បណ្តាប្រទេសបានចូលរួម។

ក្នុងនោះផងដែរ គឺស្ថិតនៅក្នុងថ្ងៃពិធីបុណ្យអុំទូក ដែលជាថ្ងៃទី២ ដែលកញ្ញាបានបកស្រាយចម្រៀងជាច្រើនបទ ដើម្បីឲ្យពិធីប្រព្រឹត្តទៅកាន់តែរលូន និងទទួលបានការគាំទ្រយ៉ាងច្រើនពីអ្នកគាំទ្រ។ 

ជាក់ស្តែង នៅក្នុងកម្មវិធី តារាសម្តែងដ៏ល្បីឈ្មោះ នៅឯប្រទេសថៃកញ្ញា តារាស្រី Pancake Khemanit ដែលមានសម្រស់ស្រស់ស្អាត បានផ្តិតរូបភាពជាមួយនឹងកំពូលតារាចម្រៀងកញ្ញាមាស សុខសោភា បើនិយាយពីសម្រស់វិញមិនចាញ់គ្នាប៉ុន្មាននោះទេ។

លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រមួយចំនួន ក៏លាន់មាត់ពីសម្រស់អ្នកទាំងពីរ ព្រោះថានៅពេលឈរជិតគ្នាទៅទាំងស្នាមញញឹម ជាមួយនឹងស្ទីលថតរូបពិតជាស្រស់ស្អាតតែម្តង ទោះបីជាអ្នកទាំងពីរមានអាយុច្រើនក្តី៕

កញ្ញាមាស សុខសោភា
កញ្ញាមាស សុខសោភា
តារាស្រី Pancake Khemanit
តារាស្រី Pancake Khemanit
កញ្ញាមាស សុខសោភា និងតារាស្រី Pancake Khemanit ពេលឈរជិតគ្នា
កញ្ញាមាស សុខសោភា និងតារាស្រី Pancake Khemanit ពេលឈរជិតគ្នា
កញ្ញាមាស សុខសោភា និងតារាស្រី Pancake Khemanit ពេលនៅជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា