ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើឲ្យអ្នកគាំទ្រ របស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងថ្ងៃបុណ្យអុំទូក ពេលដែលនាង បង្ហាញមុខអ្នករ៉េបថ្មីរបស់នាង។

យ៉ាងណាមិញ អ្នករ៉េបម្នាក់នេះ មិនត្រឹមតែពូកែខាងរ៉េបនោះទេ នាងថែមទាំងមានសម្រស់ស្រស់ស្អាតមែនទែន ដល់ថ្នាក់មានមហាជនខ្លះ លាន់មាត់ថា នាងគឺជាតារាសម្តែង កែវ នីសាថែមទៀតផង។

ដោយឡែក បើផ្អែកតាមប្រភពអ្នកដែល ជិតស្និទ្ធជាមួយនឹងអ្នករ៉េបស្រស់ស្អាតម្នាក់នេះ បានឲ្យដឹងថា ដំបូងឡើយនាង គឺជាអ្នករាំឲ្យ កញ្ញា ឱក សុគន្ធកញ្ញា តែប៉ុណ្ណោះ ហើយនាងមិនដែលស្លៀកសម្លៀកបំពាក់ ឫតែងខ្លួនបែបមនុស្សស្រីនោះទេ។ ដោយសារតែឃើញ សមត្ថភាពនៃការរ៉េប របស់នាង ទើប កញ្ញា សុគន្ធ កញ្ញា បានព្យាយាម ប្រែក្លាយនាងពីការតុបតែងខ្លួនបែបមនុស្សប្រុស ឲ្យក្លាយទៅជាមនុស្សស្រី ដើម្បីឲ្យក្លាយទៅជាអ្នករ៉េបផ្ទាល់ខ្លួន។

ទោះជាយ៉ាងណាក្តី អ្នករ៉េបម្នាក់នេះ ត្រូវបានមហាជនមើលឃើញថា នាងពិតជាមនុស្សដែល ពោពេញទៅដោយសមត្ថភាព ហើយពួកគេ កំពុងតែទន្ទឹងរង់ចាំ មើលស្ទីលប្លែកៗរបស់នាង ជាបន្តបន្ទាប់ទៀត៕ 

ពេលកំពុងសម្តែងជាមួយ កញ្ញា ឱក សុគន្ធ កញ្ញា
ពេលនាងតែងខ្លួនបែបមនុស្សស្រី
កញ្ញា កែវ នីសា
ពេលនាងតែងខ្លួនបែបមនុស្សប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ នីសា