ខេត្ត​កំពត ៖ ​រថយន្ត​ម៉ាក BMW ​ពណ៌​ខ្មៅ មួយគ្រឿង បើក​បរ​ដោយ​ជនជាតិ​កាណាដា​ម្នាក់​ និងអ្នក​រួម​ដំណើរ​​ម្នាក់​ជាជន​ជាតិ​អង់​គ្លេស ​បាន​រេ​ចង្កូត​ហោះ​​ឡើង​កម្ពស់​ពីរ​ម៉ែត្រ​​ទៅ​ធ្លាក់​​ក្នុង​ស្នាម​ភ្លោះ​​ក្រឡាប់​ផ្ងារ​ជើង​ខូច​រថយន្ត​ខ្ទេច​​តែ​ម្តង ។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៥៥​នាទី​​ល្ងាចថ្ងៃទី​៧ មីនា ២០១២ ​​មុខ​ប៉ុស្តិ៍​នគរបាល​ចរាចរ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ត្រពាំងជ្រៃ ឃុំ​​ត្រពាំង​ធំ ស្រុក​ទឹកឈូ ។

លោក​អនុ​សេនីយ៍​ឯក អ៊ុច សុវណ្ណ នាយ​​ផ្នែក​នគរបាល​ចរាចរ​ខេត្ត​បានឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ​​មុន​ពេល​កើតហេតុ​​គេឃើញ​រថយន្ត​មួយ​គ្រឿង​​បើក​បរ​តាម​បណ្តោយ​ផ្លូវ​​ជាតិ​៣ ពី​ជើង​​ទៅ​ត្បូង លុះ​​មក​ដល់​មុខ​ប៉ុស្តិ៍​​នគរ​បាល​ចរាចរ​ខេត្ត​ ក៏ស្រាប់​តែ​​រេ​ច​ង្កូត​ហោះ​ឡើង​កម្ពស់​២​ម៉ែត្រ រួចធ្លាក់​​ចូលស្នាម​ភ្លោះ​ផ្លូវ​ក្រឡាប់​ផ្ងារ​ចង្គ្រាង​តែម្តង ។ ​លោក​បន្ត​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ខាងលើ​បង្ក​ឡើង​ដោយ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​រួម​ផ្សំ​​ទាំង​អ្នក​បើក​បរ​ពិសា​គ្រឿង​ស្រវឹង​ផងដែរ ។ ក្រោយ​​ពីកើតហេតុ​បាន​មួយ​សន្ទុះ​ ទើប​ឃើញ​​​ជន​បរទេស​ពីរនាក់​លូនចេញ​ពីក្នុង​រថយន្ត​រង​របួស​ឈាម​ហូរកក្លាក់​​ជោក​ក្បាល​ និង​ដង​ខ្លួន​​ ហើយ​ត្រូវ​បាន​កម្លាំង​​នគរបាល​ចរាចរ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​​ភ្លាមៗ​ដែរ ។

លោក​អ៊ុច សុវណ្ណ បន្ត​ទៀតថា អ្នក​បើ​កបរ​ឈ្មោះ​ថេត ស្តូន ភេទប្រុស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាយុ​​៥​០ឆ្នាំ ជន​ជាតិ​​កាណាដា​ ​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ខាង​ឆ្វេង និង​​ក្បាល ។ រីឯអ្នក​រួម​ដំណើរ​ជាជន​ជាតិ​អង់​គ្លេស​​ឈ្មោះ​ក្លេក៍ បូឡេក៍ ភេទប្រុស អាយុ​៤០​ឆ្នាំ ​បានរង​របួស​រយះ​ដៃ​ស្តាំ និង​បែកក្បាល​ដែរ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]