ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងដ៏ល្បី លោក ជី ដេវីត ដែលនិយមលេងស្ទីលតាម G-Dragon តារាចម្រៀងនៅប្រទេសកូរ៉េខាងត្បូងនោះ តែងតែធ្វើឲ្យអ្នកគាំទ្ររបស់លោក កន្រ្តាក់អារម្មណ៍ជាមួយ នឹងបទចម្រៀងរបស់លោកជានិច្ច។

អ្នកគាំទ្ររបស់ តារារ៉េបម្នាក់នេះ តែងតែទន្ទឹងរង់ចាំ រាល់បទថ្មីរបស់លោក ពីព្រោះថារាល់ចម្រៀងរបស់លោក តែងតែ មានចង្វាក់ភ្លេងឡូយ ស្ទីលប្លែកៗ និងជាពិសេសនោះអត្ថន័យនៃបទចម្រៀងរបស់លោក ពេលខ្លះមានអត្ថន័យឌឺដង ថែមទៀតផង។

ជាក់ស្តែងនៅថ្ងៃនេះផងដែរ បទថ្មីរបស់ ដេវីត បានចេញទៀតហើយ ដែលមានចំណងជើងថា «ចត់បាយ»។ ទាំងសាច់ភ្លេង និងអត្ថន័យនៃបទមួយនេះ ពិតជាកន្រ្តាក់អារម្មណ៏មែនទែន ដែលធ្វើឲ្យអ្នកគាំទ្ររបស់លោក រំភើប និងសរសើរពីស្នាដៃនៃបទមួយនេះ ហើយមានអ្នកគាំទ្រខ្លះទៀត បាននិយាយថា អត្ថន័យបទចម្រៀងនេះ ច្បាស់ជាឌឺឲ្យនណាម្នាក់មិនខាន៕

កុំឲ្យខាតពេលយូរ តោះទៅស្តាប់បទថ្មីរបស់ដេវីតទាំងអស់គ្នា៖  

លោក ងួន ចាន់ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត