ផ្លែខ្នុរជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ងាយស្រួលរកទិញទទួលទាន និងមានការពេញនិយមមែនទែន នៅក្នុងការយកធ្វើជាបង្អែមលាងមាត់ និងចំណីញ៉ាំលេងរបស់ប្រជាជនខ្មែរ។

នៅក្នុងផ្លែខ្នុរត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗមានប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា Lignans, Isoflavones, Saponins និង Shytonutrients ។ សារធាតុចិញ្ចឹមអស់ទាំងនេះមានគុណប្រយោជន៍អាចប្រឆាំងនឹងជំងឺមហារីក ហើយកម្ចាត់ចោលកោសិការ៉ាឌីកាល់សេរីដែលអាចបង្កឱ្យមានជំងឺមហារីកបានផងដែរ។

ខាងក្រោមនេះជាគុណសម្បត្តិចម្បងលម្អិតរបស់ផ្លែខ្នុរ៖

នៅក្នុងផ្លែខ្នុរត្រូវបានគេដឹងថាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗមានប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា Lignans, Isoflavones, Saponins និង Shytonutrients

# គុណប្រយោជន៍ផ្លែខ្នុរ

- សារធាតុ Lignans និង Isoflavones នៅក្នុងផ្លែខ្នុរអាចមានលទ្ធភាពជួយកាត់បន្ថយអត្រាហានិភ័យនៃជំងឺមហារីកស្បូន។

- សារធាតុ Sapinins មានតួនាទីប្រឆាំងនឹងកោសិកាមហារីកនៅក្នុងស្រទាប់ខាងក្រៅ និងបញ្ឈប់ការរីកលូតលាស់របស់កោសិកាមហារីកផ្សេងៗជាច្រើនទៀត។

- សារធាតុ Phytonutrients អាចបញ្ចៀសកោសិកាមហារីកដែលរីកលូតលាស់នៅក្នុងដំណាក់កាលដំបូង ថែមទាំងអាចការពារ និងព្យាបាលជំងឺដំបៅក្រពះបានផងដែរ។

- ផ្លែខ្នុរថែមទាំងអាចសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារ DNA ពីការវាយលុករបស់រ៉ាឌីកាល់សេរី និងអាចការពារពីជំងឺផ្សេងៗបានជាច្រើនមុខដូចជា ជំងឺផ្តាសាយ ​គ្រុន ក្អក និងជំងឺលើសសម្ពាធឈាមជាដើម។

ផ្លែខ្នុរថែមទាំងអាចសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពារ DNA ពីការវាយលុករបស់រ៉ាឌីកាល់សេរី និងអាចការពារពីជំងឺផ្សេងៗបានជាច្រើនមុខដូចជា ជំងឺផ្តាសាយ ​គ្រុន ក្អក និងជំងឺលើសម្ពាធឈាមជាដើម

- មានផ្ទុកសារធាតុកាកសសៃហ្វៃបឺដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិពុលពីក្នុងខ្លួននិងប្រព័ន្ធរំលាយអាហារ ថែមទាំងអាចសម្អាតពោះវៀនធំ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំបានផងដែរ។

- ផ្លែខ្នុរផ្ទុកទៅដោយវីតាមីន C , សារធាតុPolysaccharides និងជាតិស្ករធម្មជាតិ ដែលអាចជួយផ្តល់ថាមពលដល់រាងកាយ និងធ្វើឱ្យប្រព័ន្ធភាពស៉ាំកាន់តែរឹងមាំ។

- ផ្លែខ្នុរថែមទាំងសម្បូរទៅដោយអាហារូបត្ថម្ភចិញ្ចឹមរាងកាយជាច្រើនដូចជា មានជាតិកាឡូរីខ្លាញ់តែ ៤កាឡូរី, កាកសសៃហ្វៃបឺ ១១%, មានកម្រិតជាតិខ្លាញ់ សូដ្យូមឆ្អែត និងកូឡេស្តឺរ៉លទាប, វីតាមីន A, វីតាមីន C, Folate, Niacin, Thiamin, Riboflavin, ប៉ូតាស្យូម, ម៉ាញ៉េស្យូម, ដែកម៉ងកាណែស, សង្កសី, កាល់ស្យូម,ភូស្វ័រស្ពាន់ និងសេលេនីញ៉ូម។ ​ដែលសារធាតុទាំងនេះមិនត្រឹមតែធ្វើឱ្យអ្នកមានសុខភាពល្អប៉ុណ្ណោះទេ ​ថែមទាំងជំនួយសុខភាពបេះដូង ​ជំនួយភ្នែក គ្រប់គ្រងកម្រិតជាតិស្ករ ជំនួយឆ្អឺងឱ្យមានសុភាពល្អ ជំនួយសក់ឱ្យរឹងមាំ ​ថែមទាំងថែទាំស្បែកឱ្យនៅក្មេងភ្លឺថ្លាស្រស់ស្អាតទៀតផង ៕  

ផ្លែខ្នុរអាចជំនួយសុខភាពបេះដូង ​ជំនួយភ្នែក គ្រប់គ្រងកម្រិតជាតិស្ករ ជំនួយឆ្អឺងឱ្យមានសុភាពល្អ ជំនួយសក់ឱ្យរឹងមាំ ​ថែមទាំងថែទាំស្បែកឱ្យនៅក្មេងភ្លឺថ្លាស្រស់ស្អាតទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]