ខេត្ត​ព្រះ​សីហ​នុ ៖ បុរស់​០៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ជនបរទេស​ម្នាក់​ផង​ដែរ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៧ លើ​ផ្លូវ​១៤៩C ស្ថិត​នៅ​ក្នុងភូមិ​៦ សង្កាត់ ខេត្ត​ព្រះ​សីហ​នុ​ ។

តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​ម៉ូតូ​ធំ​មួយ​គ្រឿង ពណ៌​ក្រហម ផ្លា​ក​លេខ ភ្នំពេញ​១BN-៤៥៤៦ អ្នក​បើក​ឈ្មោះ​Jammes CUmmis អាយុ​៣០​ឆ្នាំ ជនជាតិ​អូស្ត្រាលីម្នាក់ ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះទៅ​ឆ្នេរ​អូរ​ត្រេះ លុះដល់​ចំណុច​ខាងលើ​ក៏​បាន​បុក​នឹង​ម៉ូតូមួយ​គ្រឿង C១២៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ​១FU-៩៣៣៨ អ្នកបើកបរ​ឈ្មោះ ញ៉ ចាន់​ធី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ មាន​អ្នក​រួម​ដំណើរ​លើ​ម្នាក់​ឈ្មោះ​ឆែម មេ​សា អាយុ​១៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​២​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដែល​មាន​ទិស​ដៅ​បញ្ច្រាស់​គ្នា ។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​03​នាក់​ជនជាតិ​អូស្ត្រាលី​ម្នាក់​ស្លាប់នៅ​នឹង​កន្លែង​កើតហេតុ ភ្លាមៗ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ទាំង​០៣​នាក់​បាន​យក​ទៅ​តំកល់​នៅ​វត្ត​ឥន្ទ​ញ្ញាណ ហៅ វត្ត​ក្រោម រីឯ​វត្ថុ​តាង​ម៉ូតូ​ចំនួន​២​គ្រឿង យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕

បុរស់​០៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ជនបរទេស​ម្នាក់​ផង​ដែរ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ
បុរស់​០៣​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​នោះ​មាន​ជនបរទេស​ម្នាក់​ផង​ដែរ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]